មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់




លោក ភិរុណ
ភ្នំពេញ ៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក្រុងភ្នំពេញបានសម្រេចអនុម័តយល់ព្រមលើគម្រោងសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់ ឬស្មើនឹងជិត៥០០ម៉ែត្រដែលមានទីតាំងនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅតាមការស្នើសុំរបស់ក្រុមហ៊ុនរួមទុនវិនិយោគថៃ ប៊ុនរ៉ុង ខូអិលធីឌី ដែលតំណាងដោយលោក ឧកញ៉ា ខូវ សម្បត្តិ និងក្រុមហ៊ុន សាងសង់ខ្នាតយក្ស របស់ចិន ជាផ្លូវការហើយកាលពីពេលថ្មីៗនេះ។

អគារកម្ពស់ខ្ពស់កប់ពពក ដែលមានឈ្មោះថា «អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង» ដែលគ្រោងសាងសង់នៅលើផ្ទៃដីជិត៥ហិកតាស្ថិតនៅត្រង់ចំណុចមជ្ឈមណ្ឌលកម្សាន្ត ឌ្រីម លែន ទល់មុខអគារណាហ្គាវើលត្រូវគេរំពឹងថា នឹងក្លាយជាអគារខ្ពស់ជាងគេបង្អស់នៅតំបន់អាស៊ី ក្រោយលេចចេញជារូបរាង្គនាពេលខាងមុខ។ លោក សេង ឡូត អ្នកនាំពាក្យក្រសួង ដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍កាលពីម្សិលមិញថា គម្រោង សាងសង់អគារកម្ពស់ខ្ពស់ ១៣៣ជាន់ ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីកម្ម និង សំណង់ឯកភាពយល់ព្រមលើសំណើ របស់ក្រុមហ៊ុននេះរួចហើយព្រមទាំងបាន បញ្ជូនបន្តទៅសាលារាជធានីភ្នំពេញរួច ហើយដែរ។

លោកបញ្ជាក់ថា តាមការសិក្សាវាយតម្លៃជំហានដំបូងពីក្រុមមន្ត្រីជំនាញគម្រោង វិនិយោគ ដ៏មហិមាមួយនេះ អាចនឹងត្រូវចំណាយទុនយ៉ាងហោចណាស់ជាង ១ ពាន់លានដុល្លារអាម៉េរិក។

លោកបន្ថែមថា វាគឺជាគម្រោងដ៏ធំមួយដែលបង្ហាញពីទំនុកចិត្តវិនិយោគិនមកលើវិស័យសំណង់ និងសេដ្ឋកិច្ចប្រទេសនៅ កម្ពុជាហើយវាក៏ជួយបង្កើនការទាក់ទាញវិនិយោគថ្មីៗទាំងក្នុង និងក្រៅប្រទេសមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរនាពេលអនាគត។

បច្ចុប្បន្នសំណើស្នើសុំសាងសង់របស់ក្រុមហ៊ុនខាងលើនេះត្រូវបានបញ្ជូនទៅសាលារាជធានីភ្នំពេញហើយមុននឹងបញ្ជូនបន្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចេញសេចក្តីសម្រេចអនុម័តផ្តល់សិទ្ធិសាងសង់។

លោក ទូស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា និងជាព្រឹទ្ធបុរសមហាវិទ្យាល័យស្ថាបត្យកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាហើយក៏ជាស្ថាបត្យករមួយរូប ដែលបានចូលរួមក្នុងរចនាគំរូប្លង់អគារកម្ពស់ខ្ពស់កប់ពពកនេះ បានឲ្យដឹងថា គម្រោងសាងសង់អគារនេះ គឺត្រូវបានឆ្លងកាត់ការសិក្សា និងរចនាប្លង់ ពីស្ថាបត្យករខ្មែរ និងចិនល្បីៗជាច្រើននាក់ យ៉ាងល្អិតល្អិនបំផុត។

លោកបញ្ជាក់ថា តាមការគ្រោងទុក ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៦នេះដោយក្រុមហ៊ុនសំណង់ចិន ដែលមានបទពិសោធសាងសង់អគារខ្ពស់ៗជាច្រើននៅប្រទេសចិន និងមានការទុកចិត្តបំផុតពីរដ្ឋាភិបាលហើយវារំពឹងថានឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ក្នុងរយៈពេលបីឆ្នាំក្រោយ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សភាគណបក្សដឹកនាំរាជរដ្ឋាភិបាលអនុម័តច្បាប់គណបក្សនយោបាយ

សមត្ថកិច្ចខណ្ឌឬស្សីកែវឆ្មក់បង្ក្រាប់សង្វៀនបញ្ជល់មាន់ ចាប់ខ្លួនមនុស្ស៤នាក់ ដកហូតមាន់៤ក្បាល និងម៉ូតូ១៣គ្រឿង

លោក ប៉ា សុជាតិវង្ស បានព្រមានក្រុមហ៊ុនដែលម៉ៅការ ជីកកកាយផ្លូវ ឬចិញ្ចើមផ្លូវ អាជីវកម្ម កប់ខ្សែកាបមិនគោរព្ធតាម លក្ខណៈបច្ចេកទេស ទៅតុលាការ

រាជរដ្ឋាភិបាលប្រជុំរិះរកវិធានមួយចំនួនដើម្បីធានាការលើកកម្ពស់តម្លៃស្រូវអង្ករ

សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្តីសុខសំរាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2879
សប្ដាហ៍នេះ : 36841
ខែនេះ : 271648
សរុប : 16142377