លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ




លោក ស្រី ម៉ុច
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានព្រមានថា ចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថជាង៨០០នាក់មុនគេ ប្រសិនបើមន្រ្តីអាវុធហត្ថទាំងនោះមិនចុះបញ្ជីប្រើប្រាស់អាវុធឱ្យបានត្រឹមត្រូវដែល អាចនាំអោយមានបទល្មើស។

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងបែបនេះនៅក្នុងឱកាស ដែល លោក អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១និងទិសដៅការងារត្រីមាសទី២ ឆ្នាំ ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកបន្ថែមថា មាន មន្រ្តីអាវុធហត្ថតាមបណ្តាខេត្តមានចំនួនជាង៨០០នាក់ បានប្រើប្រាស់កាំភ្លើងមិនមានប្រភពច្បាស់លាស់។

ក្រៅពីនោះលោកបានដាក់ផែនការឱ្យមន្រ្តីអាវុធហត្ថទាំងអស់ត្រូវត្រួតពិនិត្យកាំភ្លើងឡើងវិញ ដើម្បីចៀសវាងបញ្ហាជាប់ពាក់ព័ន្ធបទល្មើស។ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងទៀតថា ប្រសិន បើមន្រ្តីអាវុធហត្ថណាមិនចុះបញ្ជីអាវុធឱ្យបានត្រឹមត្រូវទេនោះ មន្រ្តីអាវុធហត្ថនោះប្រឈមនឹងការចាប់ខ្លួនមុនគេ។ ហើយការការប្រើប្រាស់អាវុធមិនស្របច្បាប់គឺអាចពាក់ព័ន្ធចោរប្លន់។

យោងតាមរបាយការណ៍របស់អាវុធហត្ថលើផ្ទៃប្រទេសបានបង្ហាញថា ៣ខែឆ្នាំ ២០១៦កន្លងមកនេះ បទល្មើសកើតឡើង ១៨លើ១៥ករណី ស្មើ១០៧៣លើ៩៧២ លើកក្នុងនោះបទល្មើសឧក្រិដ្ឋកើតមាន ៨លើ៦ករណី ស្មើនឹង៤១៤លើ៣៨១លើក ក្នុងនោះមានមនុស្សស្លាប់១០នាក់លើ៨នាក់ របួស២៥៥នាក់ លើ២២៨នាក់។

របាយការណ៍បន្តថា ជាក់ស្តែងអាវុធ ហត្ថទូទាំងប្រទេសបង្រ្កាបបានបទល្មើសប្លន់ ១០០លើ១១៣លើក ឃាតកម្ម៦៦ លើ៦៩លើក រំលោភសេពសន្ថវ:៤៤ លើ ៤០លើក ជួញដូរមនុស្ស២៦លើ១៣លើក បង្ខាំងមនុស្ស ៣លើ១លើក  ពង្រាត់មនុស្ស១ លើ០លើក,ចាប់ជំរិត៣លើ២លើក ,ឃើញ សាកសព៤៥លើ៤៣លើក,ជួញដូរចែកចាយគ្រឿងញៀន ១៧១លើ១៥៦លើក, ប្រើប្រាស់គ្រឿងញៀន៥៦លើ ៤៦លើក , ដំណាំកញ្ឆា១លើ ០លើក អំពើលួច៣២២ លើ ៣២០លើក ហិង្សាដោយចេតនា ១៧៧លើ១៥៦លើក កាន់កាប់ដឹកជញ្ជូនអាវុធខុសច្បាប់៣១លើ១៦លើក៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញដោយសំឡេង១២៣នៃសមាជិកទាំងមូល

ស្ត្រីម្នាក់ត្រូវបាន ប្តីកំណាចបាញ់សម្លាប់នៅក្នុងផ្ទះ សង្ស័យរឿងភ្លើងស្នហ៍ប្រច័ណ្ឌ

ជនជាប់ចោទជួញដូរគ្រឿង​ញៀន​ប្រុស​ស្រី​៣​នាក់ ត្រូវបានតុលាការដាក់ពន្ធនាគារ ម្នាក់ៗ ​២​ឆ្នាំ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1869
សប្ដាហ៍នេះ : 4531
ខែនេះ : 38148
សរុប : 17831770