ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់




លោក ច័ន្ទតារា
ភ្នំពេញ៖ ក្រុមហ៊ុន ខោនទ្រី ហ្គោឌិន ហូលឌីង(Country Garden Holdings Company Limited ) បានបង្ហាញបំណង ធ្វើការវិនិយោគលើការសាងសង់ទីក្រុងទំនើបមួយនៅក្នុងប្រទេសកម្ពុជាដែលអាចទទួលមនុស្សរស់នៅបាន២លាននាក់។        លោក យ៉ាង កូវឈាំង ប្រធានក្រុមហ៊ុន ខោនទ្រី ហ្គោឌិន ហូលឌីង(Country Garden Holdings Company Limited ) បានជម្រាបបំណងរបស់ខ្លួនជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុង ជំនួបសម្តែងការគួរសមជាមួយកាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការសម្តេច តេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖ លោក យ៉ាងបានជម្រាបជូនសម្តេចតេជោថា នេះគឺជាដំណើរទស្សនកិច្ចរបស់លោកលើកទី១ ក្នុងការមកពិនិត្យសិក្សាស្រាវជ្រាវដើម្បី វិនិយោគការសាងសង់ទីក្រុងទំនើបមួយនៅក្នុងប្រទេសកម្ពុជា។           លោក យ៉ាង បានបន្តថាក្រុមហ៊ុនរបស់លោកមានទុនវិនិយោគប្រមាណ៥ពាន់លានដុល្លារក្នុងការវិនិយោគ ហើយសព្វថ្ងៃ នេះក្រុមហ៊ុនរបស់លោកកំពុងតែនិវិយោគនៅប្រទេសម៉ាឡេស៊ី ក្នុងការសាងសង់ទីក្រុងទំនើបមួយដែលអាចអោយមនុស្សស្នាក់នៅប្រមាណ២លាននាក់ ហើយទីក្រុង នោះកំពុងសាងសង់នៅជាប់ព្រំប្រទល់រវាងប្រទេសម៉ាឡេស៊ីនិងសិង្ហបុរីដោយមានការគាំទ្រពីលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។       លោក យ៉ាង បានបង្ហាញបំណងសាងសង់ទីក្រុងនេះនៅក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះលោកបានសុំអនុសាសន៍ពីសម្តេចតេជោនាយករដ្ឋមន្រ្តីដើម្បីពិនិត្យលទ្ធភាពសាង់សង់ទីក្រុង ដូចគ្នានេះនៅក្នុងប្រទេសកម្ពុជាដើម្បីជួយរំដោះចរាចរណ៍នៅក្នុងទីក្រុងផងនិងសាងសង់ទីក្រុងថ្មីមួយ ដែលលក្ខណៈទំនើបនិងមានសោភណភាពល្អ។                ជាការឆ្លើយតប សម្តេចតេជោបានស្វាគមន៍ចំពោះការសិក្សាស្វែងយល់ការវិនិយោគទីក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយសម្តេចបានផ្តល់អនុសាសន៍ឲ្យធ្វើការសិក្សាលើគម្រោងប្លង់មេរបស់ទីក្រុងភ្នំពេញដើម្បីស្វែងយល់តំបន់ណាដែលអាចសាងសង់ទីក្រុងបាននិងតំបន់ណាមិនអាចសាងសង់បាន។ សូមអោយធ្វើការសិក្សាជាមួយនឹងមន្ត្រីពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាធ្វើការសិក្សាឲ្យបានលម្អិតមុននឹងធ្វើការវិនិយោគព្រោះវាគឺជាការវិនិយោគដ៏ធំមួយដែលអាចជួយរួមចំណែកជំរុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋមន្ត្រីសាធារណការ ជំរុញឲ្យក្រុមហ៊ុនឡូជីស្ទីកជប៉ុនវិនិយោគ បង្កើតជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសនៅកម្ពុជា

សភាពាណិជ្ជកម្មអាមេរិកផ្តល់ឱកាសឲ្យយុវជនកម្ពុជា សាកម្តងការងារតាមបណ្តាក្រុមហ៊ុនរបស់ខ្លួន

អ្នកលក់ថ្នាំខ្មែរ នឹងតម្រូវឲ្យសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្ម

កម្ពុជាសល់ម្រេចកំពតប្រមាណ១០០តោន សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ

រាជរដ្ឋាភិបាលកម្ពុជាគ្រោងស្នើឥណទានពីរដ្ឋចិនលើគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 126
សប្ដាហ៍នេះ : 2397
ខែនេះ : 43479
សរុប : 17608131