ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ




លោក នរៈ
ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

លោក កាមរ៉ុន  ជាអ្នកបង្កើតឱ្យមានការធ្វើប្រជាមតិនេះឡើង គឺដើមម្បីបង្រួបបង្រួមគណបក្សអភិរក្សនិយមរបស់លោក ក្នុងពេលដែលគណបក្សស្តាំនិយមជ្រួលច្រាល់ចង់ឱ្យអង់គ្លេសចាកចេញ Brexit ពីប្លុកដែលមាន២៨ប្រទេស។

សេចក្តីសង្ឃឹមរបស់លោក កាមរ៉ុន គឺថា លោកនឹងឈ្នះការបោះឆ្នោតប្រជាមតិថ្ងៃទី២៣ មិថុនាជាមិនខាន ហើយបន្ទាប់មក លោកនឹងជំរុញឱ្យមានកំណែទម្រង់សង្គម ដើម្បីលោកបាន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទីពីរទៀត។

ប៉ុន្តែល្បែងប្រជាមតិរបស់លោកត្រូវបរាជ័យ នាំឱ្យអន្តរាយទាំងរូបលោកនិងប្រទេសជាតិ។

ការវាយមួយផូងនេះបានធ្វើឱ្យអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិនយោបាយសេដ្ឋកិច្ចនិងវិបត្តិរដ្ឋធម្មនុញ្ញ។ អាជីពរបស់លោកកាមរ៉ុន ក៏ត្រូវបានបំផ្លាញដែរ ធ្វើឱ្យលោកត្រូវតែចងចាំថា រូបលោកនេះហើយ គឺជានាយករដ្ឋមន្ត្រីធ្វេសប្រហែសទាល់គំនិតដែលបានបញ្ចប់សមាជិកភាពរយៈពេល៤៣ឆ្នាំរបស់អង់គ្លេសនៅក្នុងសហភាពអឺរ៉ុប។

លោក កាមរ៉ុន បានចុះចេញពីតំណែងនៅថ្ងៃពុធម្សិលមិញហើយត្រូវជំនួសដោយប្រធានគណបក្សអភិរក្សនិយមថ្មី គឺលោកស្រី ធៀរីហ្សា ម៉េយ។ នាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងរយៈពេល២០០ឆ្នាំ លោក ដេវីដ កាមរ៉ុន ជាកូនប្រុសរបស់មេឈ្មួញភាគហ៊ុនម្នាក់ ដែលបានចូលសិក្សានៅសាលាសម្រាប់វណ្ណៈខ្ពស់ ឈ្មោះសាលា Eton ហើយសិក្សាបន្តនៅសាកលវិទ្យាល័យOxford University ដែលនៅទីនោះ លោកបានចូលរួមជាមួយក្លិប Bullingdon Club ដែលមានក្រុមនិស្សិតវណ្ណៈខ្ពង់ខ្ពស់នៅទីនោះ។

លោកបានបម្រើការក្នុងគណបក្សអភិរក្សនិយមធ្វើជាទីប្រឹក្សាមុនពេលលោកចូលទៅក្នុងសេវាកម្មទំនាក់ទំនងសាធារណៈរបស់គណបក្ស ដែលលោកបានបញ្ចប់ការងារនេះ នៅពេលលោកបានឈ្នះការបោះឆ្នោត ចូលទៅក្នុងរដ្ឋសភាក្នុងឆ្នាំ២០០១។

លោក កាមរ៉ុន បានឡើងឋានៈលឿនណាស់នៅក្នុងឋានានុក្រមរបស់គណបក្សដែលកំពុងតស៊ូយ៉ាងខ្លាំងប្រឆាំងរដ្ឋាភិបាលគណបក្សពលកររបស់លោកនាយករដ្ឋមន្ត្រី តូនីប៊្លែរហើយលោកត្រូវបានគេបោះឆ្នោតឱ្យក្លាយជាមេដឹកនាំរបស់គណបក្សអភិរក្សនិយមក្នុងអាយុ៣៩ឆ្នាំ។

លោកបានប្រឹងប្រែងបង្រួបបង្រួមផ្ទៃក្នុងគណបក្ស ដែលជាផ្នែកមួយដើម្បីការឯកភាពឡើងវិញ បន្ទាប់ពីមានការជ្រៀតបំបែកផ្ទៃក្នុងគណបក្ស ចាប់តាំងពីទសវត្ស១៩៨០ នៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីចិត្តដែក លោកស្រី ម៉ាហ្គារ៉េត ថាច់ឆឺរ មក។  

នៅក្នុងការបោះឆ្នោតទូទៅឆ្នាំ២០១០ លោក ដេវីដ កាមរ៉ុនបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត ក្នុងរយៈពេល ២០០ឆ្នាំរបស់អង់គ្លេស ប៉ុន្តែគណបក្សអភិរក្សនិយមរបស់លោក កាមរ៉ុន មិនបានឈ្នះកៅអីសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯងនោះទេ ដូច្នេះត្រូវតែបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាធិបតេយ្យសេរីកណ្តាល។

រដ្ឋាភិបាលចម្រុះនេះ បានកាត់បន្ថយការចំណាយគ្រាដែលប្រទេសអង់គ្លេសបានងើបចេញផុតពីភាពជាប់គាំងមិនទៅមុខនិងគ្រាដែលកិច្ចពិភាក្សានយោបាយការបរទេស ត្រូវបានបង្វែរទៅផ្លូវផ្សេង ដោយគណបក្សអភិរក្សនិយមដែលកំពុងមានជម្លោះរឿង «ស្ថិតនៅ ឬចាកចេញ» ពីសហភាពអឺរ៉ុប។

លោក កាមរ៉ុន បានលេងល្បែងប្រជាមតិនៅពេលស្កុតលែនបានបោះឆ្នោតកាលពីឆ្នាំ២០១៤ ស្ថិតនៅជាផ្នែកមួយរបស់អង់គ្លេសដដែល។ បន្ទាប់ពីរយៈពេល៥ឆ្នាំ នៅក្នុងរដ្ឋាភិបាល ចម្រុះគណបក្សអភិរក្សនិយម បានទទួលជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលនូវសំឡេងភាគច្រើនដាច់ខាតក្នុងខែឧសភា ឆ្នាំ២០១៥ ដែលអនុញ្ញាតឱ្យគណបក្សអភិរក្សនិយម ដឹកនាំប្រទេសតែម្នាក់ឯង។  លោក កាមរ៉ុន ធ្លាប់បានសន្យាកាលពីឆ្នាំ២០១៣ ថា បើឈ្នះមានន័យថា ធ្វើប្រជាមតិស្ថិតនៅក្នុង EU ដើម្បីធ្វើឱ្យស្ងប់ភាពជ្រួលច្រាល់នៅក្នុងគណបក្សរបស់លោក។ ប៉ុន្តែមនុស្សជាច្រើននៅ Westninster បាននិយាយថា លោក កាមរ៉ុន គ្មានជំនឿនឹងកើតឡើងទេ ឥឡូវបានក្លាយជាការពិត។

ការចាប់ផ្តើមនៃទីបញ្ចប់លោក ដេវីដ កាមរ៉ុន បានចំណាយពេលដែលនៅសល់ក្នុងឆ្នាំ២០១៥ ធ្វើការបញ្ចុះបញ្ចូលប្រទេសដទៃទៀតនៅក្នុងសហភាពអឺរ៉ុប ឱ្យមានការព្រមព្រៀងគ្នាធ្វើឱ្យប្រសើរឡើងទំនាក់ទំនងអង់គ្លេសជាមួយ EU។ នៅពេលការព្រមព្រៀងគ្នានេះត្រូវបានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០១៦ បែរជាសមាជិកសភាគណបក្សអភិរក្សនិយមរបស់លោកមួយចំនួន បាននិយាយចម្អកថា ជា «បបររាវគ្មានជាតិ»។ ភាពឈឺចាប់ធ្លាក់មកលើលោក កាមរ៉ុន ពេលធ្វើយុទ្ធនាការប្រជាមតិ។

អ្នកមានភក្តីភាពបំផុតចំពោះលោក រួមមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក មីសែល ហ្គោវ បាននិយាយថា ពួកគាត់នឹងធ្វើយុទ្ធនាការដើម្បីចាកចេញ Brexit ក្នុងពេលលោក កាមរ៉ុន ធ្វើយុទ្ធនាការដើម្បី «ស្ថិតនៅ Remain» ។ រីឯអតីតអភិបាលទីក្រុងឡងដ៍ លោក បូរីស ចនសុន បានគាំទ្រការចាកចេញ។

លោក កាមរ៉ុន ពេលឃោសនាបានព្រមានថា សេដ្ឋកិច្ចនឹងប៉ះទង្គិចកាន់តែអាក្រក់ដោយសារការចាកចេញ។ ឥឡូវនេះ លោក ដេវីដ កាមរ៉ុន បានបរាជ័យយ៉ាងជូរចត់នៅក្នុងប្រវត្តិរបស់លោក ថែមទាំងនាំប្រទេសអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិយ៉ាងជ្រៅជាមួយលោកដែរ។ ៦ឆ្នាំនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី លោកបានធ្វើឱ្យសេដ្ឋកិច្ចអង់គ្លេសងើបចេញផុតពីភាពមិនទៅមុខ លោកបានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសដែលកំពុងរីកចម្រើនលឿនដូចជាចិននិងឥណ្ឌា។

ប៉ុន្តែនៅពេលដែលលោកចាកចេញពីតំណែងកាលពីថ្ងៃពុធម្សិលមិញ លោកក៏បានអូសទម្លាក់ប្រទេសឱ្យធ្លាក់ក្នុងវិបត្តិយ៉ាងជ្រាលជ្រៅផងដែរចាប់តាំងពីសង្គ្រាមលោកលើកទីII មក ហើយលោកក៏បានបន្សល់ទុកកេរដំណែលរបស់លោកដល់អ្នកស្នងបន្ត គឺលោកស្រី ធៀរីហ្សា ម៉េយ ឱ្យដោះស្រាយ «បញ្ហាអឺរ៉ុប»ដែលវាអាក្រក់ជាងអ្វីៗពីមុនទៅទៀត៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1059
សប្ដាហ៍នេះ : 55475
ខែនេះ : 251228
សរុប : 17004096