ទស្សនៈ៖ រដ្ឋប្រហារបានបន្ថែមការឈឺចាប់ទៅក្នុងទំនាក់ទំនងអាម៉េរិកនិងតួកគីដែលកំពុងរង្កៀសចិត្ត




លោក ៖ នរៈ
រដ្ឋាភិបាលអាម៉េរិកអាចធ្វើបានតិចតួចណាស់សម្រាប់ពេលនេះ ហើយបានបញ្ចេញនូវការ ព្រួយបារម្ភនៅពេលដែលប្រធានាធិបតីតួកគីលោក តាយីប អែរដូហ្គាន កំពុងប្រើប្រាស់រដ្ឋប្រហារ ដែលបរាជ័យនោះដើម្បីកម្ចាត់ចេញពួកអ្នកប្រឆាំងរាប់ពាន់នាក់ នឹងបានទាមទារឱ្យអាម៉េរិកធ្វើ បត្យាប័នបព្វជិត ប្រឆាំងដែលកំពុងរស់នៅក្នុងរដ្ឋភែនស៊ីលវីនៀ សហរដ្ឋអាមេរិក។

ការសម្រេចចិត្តរបស់លោក អែរដូហ្គាន  អនុញ្ញាតិឱ្យបន្តការហោះហើរនៅឯមូលដ្ឋានទ័ព អាកាស Incirlik ដែលជាទីតាំងដ៏សំខាន់សម្រាប់អាម៉េរិកធ្វើការប្រយុទ្ធប្រឆាំងពួករដ្ឋអ៊ីស្លាមនោះ បានធ្វើឱ្យសម្ព័ន្ធមិត្តទាំងពីរប្រទេសនេះ ងាកចេញផុត ពីការប្រឈមមុខដាក់គ្នា។  ប៉ុន្តែមន្ត្រីត្រូវគេធ្វើឱ្យវិលក្បុងដោយសារតែ វិសាលភាពនៃការឆ្លើយតបរបស់តួកគីទៅលើរដ្ឋប្រហារនោះវាធំហួសហេតុ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរឆ្ពោះទៅមុខឬយ៉ាងណានោះ វាអាស្រ័យទៅលើថា តើបព្វជិត Fethullah Gulen ដែលលោក អែរដូហ្គាន ចង់ឱ្យអាម៉េរិកធ្វើ បត្យាប័នមកតួកគីវិញនោះបានតាមបំណងឬយ៉ាងណា? និងមួយផ្នែកទៀតថា តើវិធានការក្រោយរដ្ឋប្រហារពង្រីកទំហំនិងពេលវេលាប៉ុណ្ណា?។

កិច្ចសហប្រតិបត្តិការរបស់តួកគី នៅក្នុងការប្រយុទ្ធប្រឆាំងរដ្ឋអ៊ីស្លាម គឺជាសារសំខាន់បំផុតចំពោះទីក្រុងវ៉ាស៊ីនតោន នៅក្នុងសមព័ន្ធភាពដែលកំពុងតែរង្កៀសចិត្តនៅពេលដែលអាម៉េរិកកំពុងដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលចាប់ពីទីក្រុងគែរ រហូតដល់ទីក្រុងប៉េកាំង ហើយរដ្ឋាភិបាលលោក អូបាម៉ា ខ្លួនឯងកំពុងប្រឹងប្រែងធ្វើឱ្យមានតុល្យភាពផលប្រយោជន៍សន្តិសុខរបស់អាម៉េរិកជាមួយបញ្ហាសិទ្ធិមនុស្សនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។  មន្ត្រីជាន់ខ្ពស់អាម៉េរិកបាននិយាយថា « អ្វីដែលបានកើតឡើងចំពោះទំនាក់ទំនងរបស់យើងជាមួយប្រទេសតួកគី គឺវាពឹងផ្អែកយ៉ាងធំទៅលើវិធីដែលតួកគីត្រូវធ្វើឆ្លងតាមការស៊ើបអង្កេត និងការសម្រេចចិត្តដែលត្រូវធ្វើក្រោយស្ថានការណ៍រដ្ឋប្រហារ»។  លោក អែរដូហ្គាន បានចោទប្រកាន់បព្វជិត Gulen ថា ជាអ្នកនៅពីក្រោយរដ្ឋប្រហារ ហើយលោកបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកនឹងធ្វើសំណើជាផ្លូវការក្នុងរង្វង់ប៉ុន្មានថ្ងៃនេះសុំធ្វើបត្យាប័នបព្វជិត Gulen។

បព្វជិត Gulen បានបដិសេធដាច់អហង្ការ ជាប់ពាក់ព័ន្ធណាមួយក្នុងរដ្ឋប្រហារ។ មន្ត្រីមួយចំនួននៅក្នុងរដ្ឋាភិបាល អាម៉េរិកបានគិតថា ការចាប់ឃុំខ្លួនមន្ត្រីយោធា មន្ត្រីប៉ូលិស ចៅក្រម និងរដ្ឋអាជ្ញាជាង៦.០០០នាក់នៅក្នុងស្ថានការណ៍ក្រោយរដ្ឋប្រហារបរាជ័យពិតជាចំនួនច្រើនហួសប្រមាណ។ មន្ត្រីអាម៉េរិកដែលនិយាយសុំមិនបញ្ចេញឈ្មោះថា « យើងមានជំនឿថា ប្រទេសតួកគីបានធ្វើដំណើរទៅហួសពីអ្វីដែលយើងចង់បានទៅទៀត»។

លោក ចនឃែរី រដ្ឋមន្ត្រីការបរទេសអាម៉េរិក បាននិយាយថាតួកគីមានសិទ្ធិកាត់ទោសអ្នកទាំងឡាយដែលពាក់ព័ន្ធក្នុងរដ្ឋប្រហារ ប៉ុន្តែព្រួយបារម្ភអំពីស្ថានការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ណាតូ មួយនេះ ។ លោកបាននិយាយនៅក្នុងទីក្រុងប៊្រុចសែល កាលពីថ្ងៃចន្ទថា « យើងឈរនៅខាងមេដឹកនាំជាប់ឆ្នោតក្នុងប្រទេសតួកគី។ ប៉ុន្តែយើងក៏សុំឱ្យរដ្ឋាភិបាលតួកគីរក្សានូវភាពស្ងប់ស្ងាត់និងធ្វើឱ្យមានភាពនឹងហ្ននៅទូទាំងប្រទេស»។

ប្រធាននយោបាយបរទេសរបស់សហភាពអឺរ៉ុបលោក Federica Mogherini បានអំពាវនាវឱ្យទីក្រុងអង់ការ៉ា បញ្ចៀសឱ្យបាននូវជំហានទាំងឡាយដែលបំផ្លាញដល់សណ្តាប់ធ្នាប់នៃរដ្ឋធម្មនុញ្ញ។ លោកបន្តថា វាអាចបង្កផលអាក្រក់ទៅដល់ក្តីសង្ឃឹមរបស់តួកគីដើម្បីក្លាយជាផ្នែកមួយរបស់សហភាពអឺរ៉ុប ដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើតួកគីចាប់បង្ខំអនុវត្តន៍ទោសប្រហារជីវិតមែននោះវានឹងធ្វើឱ្យបែកធ្លាយ កិច្ចព្រមព្រៀងជាមិនខាន។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តគ្មានអានុភាពទៅលើកិច្ចការ ផ្ទៃក្នុងរបស់តួកគីឡើយ។  លោក Matthew Bryza អតីតទីប្រឹក្សាជាំន់ខ្ពស់របស់សេតវិមានបាននិយាយថា «គ្មានអ្វីដែល រដ្ឋាភិបាលអាម៉េរិកអាចធ្វើទៅបានដើម្បីរារាំងលោកប្រធានាធិបតីកុំឱ្យកម្ចាត់ចេញមន្ត្រីយោធានិងចៅក្រមរដ្ឋអាជ្ញាតុលាការដែលប្រជាជនចាត់ទុកជាគ្រោះគំរាមកំហែងនោះ»។ លោកបន្តថា លោកប្រធានាធិបតី អែរដូហ្គាននឹងធ្វើបញ្ហានេះក្នុងរយៈពេលមួយពីព្រោះលោកបានចាត់ទុកវិធានការកម្ចាត់ចេញនេះថា ជាបញ្ហានៃការរស់រានជីវិតផងនិងបន្ទាប់មកជាមធ្យោបាយដើម្បីកាន់អំណាចដ៏ខ្លាំងបន្តទៀតផង។  លោក Joshua Walker អតីតអ្នកការទូតអាម៉េរិក និងអ្នកជំនាញអំពីប្រទេសតួកគី នៅឯវិទ្យាស្ថានមួយក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ក្នុងរយៈពេលខ្លីអាម៉េរិក និងតួកគី នឹងត្រូវគេរាំងខ្ទប់នៅក្នុង «ទំនាក់ទំនងកិច្ចការជំនួញ»។ លោក Walker បានបន្តថា « ខ្ញុំគិតថា ប្រធានាធិបតី អែរដូហ្គាន បានធ្វើការបញ្ជាក់យ៉ាងច្បាស់ណាស់ថា តួកគីនឹងធ្វើអ្វីៗ ទៅតាមការសន្យារបស់ខ្លួន គឺ «សង្គ្រោះតួកគីឱ្យផុតគ្រោះថ្នាក់ ហើយចំពោះមូលដ្ឋានទ័ពអាកាស Incirlik និងមូលដ្ឋានយោធាដទៃទៀត ខ្ញុំមានជំនឿថា ពួកគេនឹងធ្វើ»។

មេបញ្ជាការមូលដ្ឋាទ័ពអាកាស Incirlik ឧត្តមសេនីយ៍ Bekir Ercan Van គឺជាអ្នកដែលស្ថិតនៅក្នុងចំពោមអ្នកត្រូវចាប់ឃុំខ្លួនជាង៦.០០០នាក់។ លោកប្រធានាធិបតី អែរដូហ្គាន បាន គម្រាមបិទមូលដ្ឋានទ័ពអាកាស Incirlik នេះជាផ្នែកមួយជំរុញឱ្យអាម៉េរិកធ្វើបត្យាប័នបព្វជិត Gulen។ ប៉ុន្តែលោក ចន ឃែរីបានបញ្ជាក់យ៉ាងច្បាស់ថា តួកគីចាំបាច់ត្រូវតែផ្តល់ភស្តុតាងដែលគួរទុកចិត្តបានស្តីអំពីការពាក់ព័ន្ធរបស់ Gulen នៅក្នុងរដ្ឋប្រហារដែលបរាជ័យនោះ។ លោក Cagaptay អ្នកវិភាគនៅវិទ្យាស្ថានវ៉ាស៊ីនតោនអំពីនយោបាយក្បែរបូព៌ាបាននិយាយថា « Incirlik មានសារៈសំខាន់ណាស់ដើម្បីប្រយុទ្ធប្រឆាំងពួករដ្ឋអ៊ីស្លាម ប៉ុន្តែបើវាចាំបាច់និងមានសារសំខាន់នៅក្នុងទំនាក់ទំនងអាម៉េរិក និងតួកគីទៅហើយនោះ សហរដ្ឋអាមរិកគួរតែដកចេញនូវឧបសគ្គនោះ គឺបព្វជិត Gulen។ បើមិនដូច្នេះទេមានតែស្វែងរកទីតាំងថ្មីសម្រាប់កម្លាំងប្រឆាំងរដ្ឋអ៊ីស្លា»៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 27334
ខែនេះ : 248864
សរុប : 15780796