បទអត្ថាធិប្បាយ៖ ហេតុអ្វីបានជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបន្ទន់ឥរិយាបថចូលប្រជុំសភា?




លោក សួន ចំរើន

ពាក្យចាស់លោកបានពោលថា «ហុតទឹកសម្លឹងកាក»។ យ៉ាងណាមិញ ការផ្លាស់ប្តូរជំហរប្រឆាំងផ្កាប់មុខ របស់គណបក្សសង្គ្រោះជាតិនាពេលនេះ ត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាវាយតម្លៃយ៉ាងច្បាស់ថា គណបក្សប្រឆាំងនៅពេលនេះអស់ក្បាច់ឡាំប៉ាហើយ នៅពេលដែលការបំភ្លៃ ភូតកុហក់ របស់ពួកគេ អំពីសភាពការណ៍ពិតនៅកម្ពុជា លែងមានប្រសិទ្ធភាព ទាំងនៅក្នុងសាធារណៈមតិជាតិ និងអន្តរជាតិ។

 

កាលពីពេលថ្មីៗនេះ លោក យ៉ែម បុញ្ញឬទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលធ្លាប់តែស្រែកជេរ រិះគន់ចោទប្រកាន់រាជរដ្ឋាភិបាលនៅគ្រប់ច្រកល្ហកគ្រប់វេទិកាពេលជួបប្រជាពលរដ្ឋនោះ បែរជាងាកមកប្រកាសជំហរប្តេជ្ញាគាំទ្រជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទៅវិញ ដោយយកលេសថា «ដើម្បីទប់ទល់ឥទ្ធិពលនយោបាយការបរទេសពីខាងក្រៅ»។

 

បើតាមក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋបានមើលឃើញថា ក្រោយពីលោក សម រង្ស៊ី ដែលបច្ចុប្បន្ន ក្លាយជាទណ្ឌិតជាមួយសំណុំរឿងព្រហ្មទណ្ឌជាច្រើននៅតុលាការបានដើរបំពុលបរិយាកាសនយោបាយនៅកម្ពុជាឲ្យបរទេសយល់ច្រឡំ និងលែងមានប្រសិទ្ធភាពមកគណបក្សប្រឆាំងបានបន្ទន់ឥរិយាបថ ដើម្បីលុបលាងកំហុស និងភាពអាម៉ាស់របស់ខ្លួនវិញម្តង។ មូលហេតុចំបងមួយទៀតនោះគឺ បរទេសដែលតែងតែគាំទ្រគណបក្សប្រឆាំងពីក្រោយខ្នងលែងរវីរវល់ជួយឧបត្ថម្ភទាំងស្មារតី និងថវិកា ដោយសារតែវិបត្តិសង្គមនៅក្នុងប្រទេសរបស់គេដែលកំពុងតែញ៉ាំញីដោយក្រុមភេវរកម្មផង និងការសម្រេចចាកចេញរបស់ប្រទេសអង់គ្លេសពីសហគមន៍អឺរ៉ុបផង។

 

គេនៅចាំបានថា លោក សម រង្ស៊ី បានធ្វើបទអន្តរាគមន៍មួយនៅក្នុងកិច្ចប្រជុំរបស់សភាសហគមន៍អឺរ៉ុប ដើម្បីស្នើសុំឲ្យអង្គការមួយនេះដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ឈប់ ឬផ្អាកការនាំចេញផលិតផលសម្លៀកបំពាក់ពីកម្ពុជាទៅក្នុងទីផ្សារសហគមន៍អឺរ៉ុប ឬអនុញ្ញាត្តិឲ្យនាំចូលវិញដោយមានការភ្ជាប់លក្ខខណ្ឌ ដើម្បីដោះដូរគ្នា។ ក្រោយការស្នើសុំនេះបានធ្វើឲ្យមានប្រតិកម្មតវ៉ាជាច្រើនពីក្រុមសហជីពកម្មករ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហើយក្រុមកម្មករទាំងនោះថា នឹងធ្វើបាតុកម្មតវ៉ាជាទ្រង់ទ្រាយធំនឹងអាចឈានទៅដល់ការស្នើសុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិថែមទៀតផង។ ភស្តុតាងនៃការស្នើសុំសម្លាប់ជីវិតកម្មករខ្មែរ និងអ្នកដែលទទួលផលប្រយោជន៍ដោយប្រយោល (ដូចជាអ្នកជួលផ្ទះ អ្នកបើកឡានដឹកកម្មករ និងអ្នកលក់បាយជាដើម) ដែលស្នើដោយលោក សម រង្ស៊ី ទៅកាន់សហគមន៍អឺរ៉ុបនោះ ក៏ត្រូវបានផ្សព្វផ្សាយដោយវិទ្យុបារាំងផ្សាយជាខេមរៈភាសាផងដែរ។ ដើម្បីទប់ទល់នឹងសភាពការណ៍តវ៉ាដ៏ធ្ងន់ធ្ងរនេះ ទណ្ឌិត សម រង្ស៊ី បានបញ្ជាឲ្យកូនចៅកាត់ចោលនូវសំឡេងទាំងស្រុងរបស់ខ្លួន ហើយចោទប្រកាន់ទៅវិទ្យុបារាំងថា បានផ្សព្វផ្សាយបកប្រែខុសទៅវិញ។ ប៉ុន្តែសម្តីអ្នកនយោបាយទុច្ចរិតរូបនោះត្រូវបាននាយកគ្រប់គ្រងវិទ្យុបារាំងវាយបកវិញយ៉ាងចាស់ដៃ។ ក្រោយមក គេឃើញគណបក្សប្រឆាំងបន្ទន់ឥរិយាបថធ្វើជាងាកមកគាំទ្ររាជរដ្ឋាភិបាលវិញ។

 

តើមានអ្វីខ្លះនៅពីក្រោយការបន្ទន់ឥរិយាបថរបស់គណបក្សសង្គ្រោះជាតិ?បើតាមការមើលឃើញរបស់ក្រុមអ្នកវិភាគ ការសម្រេចចូលរួមប្រជុំចំនួនពីរលើកឡើងវិញនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅពេលនេះ គឺមិនមែនជារឿងស្នេហាជាតិ ឬស្នេហាប្រជាជន ស្អីនោះទេ តាមពិត គឺដើម្បីការពារផលប្រយោជន៍របស់ក្រុមតំណាងរាស្ត្ររបស់ពួកគេតែប៉ុណ្ណោះ។ អាចនិយាយបានដែរថា គឺជានយោបាយ «ហុតទឹកសម្លឹងកាក» តាមរយៈការចូលប្រជុំជាបន្តបន្ទាប់ ដើម្បីការពារប្រាក់ខែអ្នកតំណាងរាស្ត្របក្សប្រឆាំង ដែលបានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុងថា នឹងត្រូវកាត់ប្រាក់ខែ បើមិនបានចូលធ្វើការ។

 

ក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋបានមើលឃើញទៀតថា ការអះអាងរបស់លោក យ៉ែម បុញ្ញឬទ្ធិ ដែលថាការចូលរួមប្រជុំរបស់សមាជិកគណៈកម្មការទី២រដ្ឋសភា ខាងគណបក្សសង្គ្រោះជាតិជាមួយក្រុមការងារបច្ចេកទេសសហភាពអឺរ៉ុប ដើម្បីវាយតម្លៃថវិកាគាំទ្រសម្រាប់ឆ្នាំ២០១៦នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បីទទួលប្រាក់ជំនួយបានទាំងអស់នោះ គឺជារឿងមិនពិត។ បើពួកគេយល់បែបនេះមែន តើចាំបាច់អីដែលពួកគេ ជាពិសេសលោក សម រង្ស៊ី បែរជាទាមទារឲ្យសហគមន៍អឺរ៉ុបបិទការនាំចេញផលិតផលពីកម្ពុជាទៅវិញ? តាមពិតការចូលប្រជុំលើកនេះក្នុងគណៈកម្មការទី២នៃរដ្ឋសភា គឺដើម្បីពួកគេទៅនិយាយការពារនូវកំហុសឆ្គងរបស់លោក សម រង្ស៊ី ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំនៅសភាអឺរ៉ុបនាពេលកន្លងមកទៅវិញទេ។

 

ម្យ៉ាងទៀត ការបន្ទន់ឥរិយាបទរបស់បក្សប្រឆាំងនៅពេលនេះ ត្រូវបានក្រុមអ្នកវិភាគវាយតម្លៃថា ដោយសារតែជីវិតនយោបាយរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺត្រូវបានបញ្ចប់ទៅហើយ។ ករណីបណ្តឹងព្រហ្មទណ្ឌរបស់លោក សម រង្ស៊ី បានឈានដល់ការចេញសាលក្រមស្ថារពរ និងបានក្លាយជាទណ្ឌិតដែលមិនអាចមានសិទ្ធិធ្វើជាអ្នកនយោបាយឈរឈ្មោះ ដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតបានទៀតឡើយ។ ករណីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ក៏កំពុងជាប់បណ្តឹងព្រហ្មទណ្ឌជាច្រើនហើយដែលនឹងត្រូវបញ្ចប់អាជីពជាអ្នកនយោបាយនាពេលដ៏ខ្លីខាងមុខនេះដែរ។ ក្រុមអ្នកវិភាគយល់ឃើញថា ប្រហែលដោយសារភាពខ្សោយ និងវិបត្តិផ្ទៃក្នុងគណបក្សប្រឆាំងកាន់តែធ្ងន់ធ្ងរបែបនេះហើយ ទើបក្រុមមន្ត្រីមួយចំនួន ដូចជាលោក ប៉ុល ហំម លោក យ៉ែម បុញ្ញឬទ្ធិ ជាដើមបាននិងកំពុងបង្ហាញជំហរបន្ទន់ឥរិយាបថមកគាំទ្ររាជរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីឲ្យមានការលើកលែងទោសដូចពេលមុនៗទៀតក៏មិនដឹង។ ប៉ុន្តែបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកធ្លាប់បានប្រកាសជំហររបស់លោកនាពេលកន្លងមកថា គឺគ្មានការស្នើលើកលែងទោសចំពោះអ្នកណាទៀតទេ ព្រោះបើលោកហ៊ានស្នើឲ្យមានការលើកលែងទោសនោះ លោកនឹងត្រូវកាត់ដៃស្តាំរបស់លោកចោលជាក់ជាមិនខាន។ ដូច្នេះហើយ ទើបក្រុមអ្នកវិភាគយល់ឃើញថា គណបក្សសង្គ្រោះជាតិ គួរតែប្រញាប់ប្រញាល់ធ្វើការជ្រើសរើសបេក្ខជនជាមេដឹកនាំបក្សថ្មី ដើម្បីបន្តនិរន្តរភាពគណបក្សជាជាងទុកឲ្យគណបក្សប្រឆាំងមួយនេះរលាយបាត់បង់ដោយអាសារឥតការ៕

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1063
សប្ដាហ៍នេះ : 55479
ខែនេះ : 251232
សរុប : 17004100