ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




លោក នរៈ

មន្ត្រីយោធាជាន់ខ្ពស់អាម៉េរិក កាលពីដើមសប្តាហ៍បានស្វះស្វែងរកឱ្យមានការផ្សះផ្សាឡើងវិញ នូវទំនាក់ទំនងជាមួយតួកគីដែលមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការឆ្លើយតបរបស់លោកខាងលិចក្នុងសម្ព័ន្ធមិត្តណាតូ ចំពោះរដ្ឋប្រហារនិងភាពស្ទាក់ស្ទើររបស់អាម៉េរិក ក្នុងការប្រគល់បព្វជិតម្នាក់ដែលតួកគីនិយាយថា ជាអ្នកទទួលខុសត្រូវធ្វើរដ្ឋប្រហារ។

 

រដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែកក្កដា ២០១៦ដែលធ្វើឱ្យមនុស្ស២៣០នាក់ស្លាប់ និងរាប់ពាន់អ្នករងរបួសនោះ បានធ្វើឱ្យមានស្នាមប្រេះស្រាំយ៉ាងជ្រាលជ្រៅរវាងទីក្រុងអង់ការ៉ានិងសម្ព័ន្ធមិត្តលោកខាងលិច។

 

ប្រធានាធិបតីតួកគីលោក តាយីប អែរដូហ្គាន និងប្រជាជនតួកគីជាច្រើនមានការខឹងសម្បាយ៉ាងខ្លាំង ដោយសារអាម៉េរិក និងប្រទេសនៅអឺរ៉ុបបានរិះគន់វិធានការបង្ក្រាបរបស់រដ្ឋាភិបាលតួកគី ក្រោយរដ្ឋប្រហារ។  តួកគីជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ណាតូដឹកនាំដោយអាម៉េរិក ក្នុងការប្រយុទ្ធប្រឆាំងពួករដ្ឋអ៊ិស្លាម ហើយក៏ជាកន្លែងដើម្បីបញ្ឈប់ការហូរចូលប្រជាជនចំណាកស្រុកខុសច្បាប់ទៅកាន់អឺរ៉ុបផងដែរ។

 

ទាំងប្រធានាធិបតី និងប្រជាជនតួកគី បានចោទប្រកាន់មេដឹកនាំលោកខាងលិចដែលមានការព្រួយបារម្ភអំពីសិទ្ធិអ្នកដឹកនាំរដ្ឋប្រហារនៅតួកគី ខ្លាំងជាងគ្រោះគំរាមកំហែងធ្ងន់ធ្ងរចំពោះសមាជិកមួយរបស់ណាតូទៅទៀត។ មានមនុស្សជាង៦០.០០០នាក់នៅក្នុងកងទ័ពតុលាការ មន្ត្រីស៊ីវិល និងបុគ្គលិកគ្រូបង្រៀន ត្រូវបានចាប់ឃុំខ្លួន បញ្ឈប់ពីការងារជាបណ្តោះអាសន្ន ឬដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត បង្កើតឱ្យមានការព្រួយបារម្ភខ្លាំងដែលថា លោក អែរដូហ្គាន កំពុងចាត់វិធានការកម្ចាត់ចោលពួកអ្នកប្រឆាំងទាំងអស់នៅក្នុងប្រទេស។  នាយករដ្ឋមន្ត្រីតួកគី លោក ប៊ីណានី យីលឌីរីម បានប្រាប់ ឧត្តមសេនីយ៍ Joseph Dunford នាយសេនាធិការចម្រុះកងទ័ពអាម៉េរិក ក្នុងពេលប្រជុំនៅក្នុងទីក្រុងអង់ការ៉ាថា "វាមានសារៈសំខាន់ណាស់ដែលសហរដ្ឋអាមេរិកជាមិត្តនិងជាសម្ព័ន្ធមិត្តរបស់យើង បង្ហាញនូវជំហរឥតរួញរា និងច្បាស់លាស់ប្រឆាំងរដ្ឋប្រហារបែបភេរវកម្មនៅក្នុងប្រទេសតួកគី"។

 

ឧត្តមសេនីយ៍ Dunford ដែលជាទីប្រឹក្សាយោធាដ៏សំខាន់របស់ប្រធានាធិបតីអាម៉េរិក បានថ្កោលទោសរដ្ឋប្រហារ មិនបានសម្រេចនៅក្នុងប្រទេសតួកគី ហើយបាននិយាយថា ទស្សនកិច្ចរបស់លោក គឺដើម្បីបង្ហាញនូវសាមគ្គីភាព ហើយថាអាម៉េរិកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសតួកគី។

 

កាលពីព្រឹកថ្ងៃចន្ទ មានបាតុករប្រមាណ១៥០នាក់ បានដើរក្បួនទៅកាន់ស្ថានទូតអាម៉េរិកក្នុងទីក្រុងអង់ការ៉ាដើម្បីប្រឆាំងតវ៉ាដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ Dunford ដោយបានស្រែកថា " មេផ្តើមគំនិតរដ្ឋប្រហារ Dunford សូមចាកចេញពីតួកគីភ្លាម " ។ មានបដាមួយបានសរសេរថា "Dunford ទៅផ្ទះវិញទៅហើយបញ្ជូន Fethullah មកឱ្យយើង" ដែលនិយាយយោងទៅដល់បព្វជិតតួកគីឈ្មោះ Fethullah  Gullen ដែលមានបណ្តាញអ្នកគាំទ្រនៅក្នុងជួរយោធា និងស្ថាប័នរដ្ឋ ហើយដែលលោកអែរដូហ្គាន បានចោទថា ជាអ្នកសម្របសម្រួលពីខាងក្រៅឱ្យមានរដ្ឋប្រហារកើតឡើង។

 

បព្វជិតអាយុ៧៥ ឆ្នាំ ដែលកំពុងនិរទេសខ្លួនឯងនៅក្នុងរដ្ឋភែនស៊ីលវីនៀលសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៩ មកនោះ បានច្រានចោលការជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារ។  ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើបត្យាប័នបព្វជិតរូបនោះលុះត្រាតែតួកគីផ្តល់ភស្តុតាងជាក់ស្តែងអំពីការជាប់ពាក់ព័ន្ធរបស់បព្វជិត។

 

ឧត្តមសេនីយ៍ Dunford បានជួបសមភាគីតួកគី និងបុគ្គលិកយោធាអាម៉េរិក ដែលបោះទីតាំងនៅមូលដ្ឋានទ័ពអាកាស Incirlik នៅភាគខាងត្បូងតួកគី ដែលប្រើប្រាស់ដោយកម្លាំងចម្រុះដឹកនាំដោយអាម៉េរិកដើម្បីប្រយុទ្ធប្រឆាំងពួករដ្ឋអ៊ិស្លាម។

 

នៅក្នុងវិធានការបង្ក្រាបក្រោយរដ្ឋប្រហាររបស់រដ្ឋាភិបាលតួកគីនោះមានឧត្តមសេនីយ៍ និងឧត្តមនាវីប្រមាណ៤០ភាគរយត្រូវបានបណ្តេញចេញ ព្រមជាមួយការអះអាងពីមន្ត្រីដែលថា ការកាត់ទោសប្រហារជីវិត នឹងត្រូវបានយកមកប្រើឡើងវិញបានបំភ័យប្រទេសលោកខាងលិច ឱ្យមានភាពជ្រួលច្រាលអំពីកណ្តាប់ដៃដែករបស់លោកអែរដូហ្គាន។

 

សមាជិកសភាក្នុងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងធំពីររបស់តួកគី កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយកាលពីថ្ងៃចន្ទបានធ្វើទស្សនកិច្ចក្រសួងយុត្តិធម៌អាម៉េរិកនៅក្នុងដំណើរទស្សនកិច្ចមួយសប្តាហ៍ ដើម្បីបញ្ចុះបញ្ចូលមន្ត្រីអាម៉េរិក ឱ្យគាំទ្រដល់ការធ្វើបត្យាប័នបព្វជិត Gullen ។ លោក តាហាអូសហាន ប្រធានគណៈប្រតិភូសភាតួកគី បាននិយាយថាតួកគីនឹងបញ្ជូនមកឱ្យអាម៉េរិកនូវភស្តុតាងសំខាន់ៗ ក្នុងរង្វង់មួយសប្តាហ៍ទៀតដែលបង្ហាញថា បព្វជិក Gullen បានបញ្ជារដ្ឋប្រហារមែន។ យោងតាមលោក អូសហាន បានឱ្យដឹងថា ភស្តុងតាងទាំងនោះ គឺមានលក្ខណៈថ្មីជាងភស្តុតាងមុន ដែលរដ្ឋាភិបាលតួកគីបញ្ជូនមកឱ្យក្រសួងយុត្តិធម៌អាម៉េរិកដែលមានចុះកាលបរិច្ឆេទទាំងអស់មុនថ្ងៃទី១៥ ខែកក្កដា និងរួមមានសក្ខីកម្មនិងសារដែលស្ទាក់ចាប់បានពីអ្នករៀបចំរដ្ឋប្រហារ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេសតួកគី។ លោកបន្តថា " តាមរយៈសារនិងតាមរយៈការទាក់ទងសម្ងាត់រវាងពួកគេក្រុមស៊ើបការរបស់រដ្ឋាភិបាលតួកគីពិតជាចាប់បានភស្តុងតាងជាច្រើនដែលបង្ហាញថា បព្វជិត Gullen ពិតជាជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងរដ្ឋប្រហារមិនបានសម្រេចនោះ"៕

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 4295
សប្ដាហ៍នេះ : 15513
ខែនេះ : 237042
សរុប : 15768968