ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម




លោក នរៈ
ដោយបានច្រានចោលការអង្វរករពីប្រទេសជិតខាង ប្រទេសឡាវដ៏ក្រីក្រមួយនេះបានប្រញាប់ប្រញាល់កសាងទំនប់វារីអគ្គិសនីទន្លេមេគង្គ ដែលគំរាមកំហែងដល់មច្ឆជាតិ ជាប្រភពដ៏ សំខាន់សម្រាប់ប្រជាជនក្រីក្ររាប់សិបលាននាក់នៅអាស៊ីអាគ្នេយ៍។

ទីតាំងទំបន់ដនសាហុងរបស់ឡាវ មានប្រវែងមិនដល់២គីឡូម៉ែត្រទេពីព្រំដែនជាមួយកម្ពុជា គឺស្ថិតនៅក្នុងតំបន់ទឹកធ្លាក់ដែលមានអាងទឹកមានជម្រៅជ្រៅជាលំនៅឋានសម្រាប់ពពួកត្រីដូហ្វាំង។ គម្រោងទំនប់វារីអគ្គិសនីនោះ នឹងរាំងស្ទះផ្លូវទឹកធ្វើឱ្យបាត់បង់ទឹកពាក់កណ្តាលនៅរដូវប្រាំង។

ឡាវជាប្រទេសក្រីក្របំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយប្រទេសជិតខាងមានប្រជាជនច្រើនជាងឡាវ ដែលមាន៧លាននាក់ ប៉ុន្តែឡាវកាន់កាប់ដងទន្លេមេគង្គ វែងជាងប្រទេសជិតខាង។ ទន្លេមេគង្គ មានប្រវែង៤.៨០០គីឡូម៉ែត្រ ចេញពីតំបន់ទីបេប្រទេសចិន ហូរកាត់ប្រទេសចំនួន៦ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង។

ប្រទេសចិនបានស្ថាបនារួចហើយទំនប់វារីអគ្គិសនីចំនួន៦ នៅតាមដងទន្លេមេគង្គចាប់តាំងពីពាក់កណ្តាលទសវត្ស១៩៩០មក ហើយឡាវមានផែនការស្ថាបនាទំនប់ចំនួន៩។ ទំនប់ជាច្រើនបានស្ថាបនារួចហើយ នៅតាមដងទន្លេមេគង្គ ហើយមានជាច្រើនទៀតស្ថិតនៅក្នុងផែនការ។

អ្នកជំនាញបាននិយាយថា ទំនប់ទាំងអស់នោះបាននិងកំពុងបំផ្លាញដល់មច្ឆទឹកសាប ដែលសម្បូរជាងគេនៅក្នុងពិភពលោក និងកំពុងធ្វើឱ្យខូចខាតដែនដីសណ្តសម្រាប់ដាំស្រូវដែលបានជួយចិញ្ចឹមកម្ពុជានិងវៀតណាមជាប្រទេសពីរដែលស្ថិតនៅខ្សែទឹកខាងក្រោម។ ការស្ថាបនាទំបន់ថ្មីៗ នៅតាមដងទន្លេមេគង្គ នឹងធ្វើឱ្យអន្តរាយធ្ងន់ធ្ងរដល់បាសាំងទន្លេដែលមានប្រជាជន ៦០លាននាក់រស់ពឹងផ្អែក។ ប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ មិនមានអំណាចបញ្ឈប់ការស្ថាបនាទំនប់របស់ឡាវបានទេ។ នៅក្រោមកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការការពារទន្លេមេគង្គ ប្រទេសឡាវត្រូវតែពិគ្រោះយោបល់ជាមួយប្រទេសជិតខាងតាមរយៈគណៈកម្មការទន្លេមេគង្គ។

មានក្រុមហ៊ុនថៃ ចិន និងម៉ាឡេស៊ី កំពុងស្ថាបនាទំនប់វារីអគ្គិសនីនៅក្នុងប្រទេសឡាវ ហើយក្រុមហ៊ុនអគ្គិសនីនៅក្នុងប្រទេសថៃ និងវៀតណាម មានផែនការទិញភ្លើងពីឡាវ។

កាលពីដើមឆ្នាំ២០១៥ ប្រទេសថៃ កម្ពុជា និងវៀតណាមបានធ្វើសំណើសុំឱ្យពន្យារពេលនៃការស្ថាបនាទំបន់ដនសាហុង ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់ការសិក្សាអំពីផលប៉ះពាល់។ ឡាវក៏បានជូនដំណឹងទៅប្រទេសជិតខាងតាមរយៈគណៈកម្មការទន្លេមេគង្គថា ឡាវរីករាយដើម្បីឱ្យមានការពិគ្រោះយោបល់ជាមួយប្រទេសជិតខាង។

ទំបន់ដនសាហុង នេះមានសមត្ថភាពផលិតអគ្គិសនីបានតិចណាស់តែ ២៥៦មេហ្កាវ៉ាត់ តែប៉ុណ្ណោះ។ ឡាវបាននិយាយថា ទំនប់នោះនឹងជួយអភិវឌ្ឍភាគខាងត្បូងប្រទេស។ ជាសរុបមក ផែនការស្ថាបនាទំនប់វារីអគ្គិសនីចំនួន៩ គឺនាំភ្លើងទៅលក់ឱ្យថៃ និងវៀតណាមភាគច្រើនគឺផ្តល់ទៅឱ្យថៃបាន១២ភាគរយនៃអគ្គិសនីដែលថៃមាន និងវៀតណាមតែ៤ភាគរយប៉ុណ្ណោះ។ ទំបន់ដនសាហុង នេះត្រូវចំណាយប្រាក់ស្ថាបនាប្រមាន៣២០លានដុល្លារ ដោយក្រុមហ៊ុនចិន Sino Hydro Corp។

ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា ឥទ្ធិពល រួមបញ្ចូលគ្នាចេញពីផែនការស្ថាបនាទំនប់នៅតាមទន្លេមេគង្គ នឹងបំផ្លាញភាគច្រើនទន្លេមេគង្គខាងក្រោម ឱ្យក្លាយទៅជាបឹងគ្មានជីវជាតិ។  ការសិក្សាថ្មីបានបង្ហាញថា ការផលិតស្រូវនៅតំបន់ដីសណ្តទន្លេមេគង្គ នឹងធ្លាក់ចុះខ្លាំងដោយសារតែទំបន់ទាំងនោះបានស្ទាក់ដីល្បាប់មិនឱ្យហូរចុះមកក្រោម កាត់បន្ថយអាហាររបស់ត្រី ដែលហូរពីលើមកក្រោម។ ការសិក្សាបានទស្សន៍ទាយថា ផលនេសាទ និងកសិកម្មប្រចាំឆ្នាំ នឹងបាត់បង់ជាង៧៦០លានដុល្លារ នៅក្នុងប្រទេសវៀតណាម និងជាង៤៥០លានដុលារនៅក្នុងប្រទេសកម្ពុជា ជា ប្រទេសពីរដែលទទួលរងផលប៉ះពាល់អាក្រក់បំផុត។ ចំណូលបានមកពីការនេសាទ និងធ្វើកសិកម្ម នៅក្នុងប្រទេសកម្ពុជា និងវៀតណាម នឹងធ្លាក់ចុះអស់ពាក់កណ្តាល។ អ្នកសិក្សាបានសន្និដ្ឋានថា ទោះជាមានការអះអាងពីរដ្ឋាភិបាលឡាវ យ៉ាងណាក៏ដោយបើផែនការស្ថាបនាទំនប់វារីអគ្គិសនីចំនួន៩បានសម្រេចមែននោះ បួករួមនឹងឥទ្ធិពលពីទំបន់ប៉ែក ខាងលើនៅក្នុងប្រទេសចិនផងនោះ អ្នកដែលទទួលរងគ្រោះអាក្រក់ជាងគេ មានតែកម្ពុជានិងវៀតណាមប៉ុណ្ណោះ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 416
សប្ដាហ៍នេះ : 1743
ខែនេះ : 86179
សរុប : 17300103