ទទួលទានកាហ្វេ ៤ ពែងក្នុងមួយថ្ងៃជាប្រចាំផ្តល់អត្ថប្រយោជន៍ចំពោះស្រ្តី




លទ្ធផលនៃការសិក្សាថ្មីមួយបានបង្ហាញឲ្យដឹងថា ស្ត្រីពេញវ័យគ្រប់រូបអាចកាត់ បន្ថយហានិភ័យនៃគ្រោះថ្នាក់ដោយសារ ជំងឺមហារីកស្បូនបានរហូតដល់ ១៨ ភាគរយ ដោយមិនចាំបាច់ប្រើប្រាស់ឱសថបង្ការ គឺគ្រាន់តែទទួលទានកាហ្វេចំនួន ៤ ពែង ក្នុងមួយថ្ងៃជាប្រចាំ (ស្មើនឹង ១,០៤៨ ក្រាម)។

អត្ថប្រយោជន៍ដ៏ល្អប្រសើររបស់កាហ្វេ ចំពោះរាងកាយស្ត្រី ជាពិសេសការប្រឆាំងហានិភ័យនៃការកកើតជំងឺមហារីកស្បូន និងដៃស្បូន បានជំរុញឲ្យស្រ្តីមួយចំនួនកាន់តែពេញចិត្តក្នុងការទទួលទានកាហ្វេ ។ ក្រុមវេជ្ជបណ្ឌិតដែលបានចូលរួមក្នុងការសិក្សានេះបានបញ្ជាក់ថា កោសិកាអាក្រក់ នៃជំងឺមហារីកនឹងតោងភ្ជាប់ជាមួយជញ្ជាំងផ្នែកខាងក្នុងនៃតួស្បូនដែលបង្កឲ្យមានភាពឈឺចាប់នៅក្នុងទ្វារមាស ឈឺចាប់ នៅពេលរួមភេទ ធ្វើឲ្យមានទឹក ឬឈាម ហូរចេញតាមទ្វារមាសជាប្រចាំ ហើយអាការៈនៃការហូរឈាមខុសប្លែកនៅក្នុងចន្លោះថ្ងៃ វដ្ដរដូវ ក៏ជាសញ្ញាអាក្រក់ទាក់ទងនឹងជំងឺ មហារីកស្បូនផងដែរ។

វិទ្យាស្ថានជាតិប្រឆាំងនឹងជំងឺមហារីកស្បូនក្នុងប្រទេសអាម៉េរិកបានធ្វើការតាមដាន និងពិនិត្យឃើញថាស្ត្រីជាង ៥០,០០០ នាក់ មានជំងឺមហារីកស្បូនរៀងរាល់ឆ្នាំ ហើយស្ត្រីចំនួន ៨,០០០ នាក់បានស្លាប់ដោយសារភាពស្មុគស្មាញ នៃជំងឺនេះដែរ។

លោកស្រីវេជ្ជបណ្ឌិត Melissa Merritt អ្នកដឹកនាំកម្មវិធីសិក្សានេះបានបង្ហាញថា ស្រ្តីជាង ៤៥០,០០០ នាក់ ដែលបានចូល រួមក្នុងការសិក្សានេះមាន ២,៨០០ នាក់ មានជំងឺមហារីកស្បូន បន្ទាប់មកស្ត្រីទាំងនោះត្រូវបានកំណត់ឲ្យទទួលទានកាហ្វេ ជាប្រចាំចំនួន ៤ ពែងក្នុងមួយថ្ងៃក្នុងពេលជិត មួយឆ្នាំហើយជាលទ្ធផលបានបង្ហាញថា កម្រិតនៃការ ប្រឈមមុខនឹងជំងឺមហារីកស្បូនរបស់ពួកគេបានថយចុះរហូតដល់ ១៨ ភាគរយ ខុសពីស្ត្រីដែលមិនទទួល ទានកាហ្វេជាប្រចាំ៕ (លោក វុទ្ធា)

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ស្វែងយល់ពីអត្ថប្រយោជន៍របស់ទឹកបន្ទាលកន្ទុយក្រពើចំពោះសុខភាព

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

យល់ដឹងអំពីគុណប្រយោជន៍របស់ផ្លែក្រូចឆ្មារចំពោះសុខភាពរបស់មនុស្ស

ចិននឹងក្លាយជាប្រទេសតែមួយគត់ដែលមានស្ថានីយអវកាសនៅឆ្នាំ២០២៤


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 624
សប្ដាហ៍នេះ : 8030
ខែនេះ : 35071
សរុប : 17440974