ស្វែងយល់អំពីអត្ថប្រយោជន៍របស់ស្ពៃខ្មៅចំពោះសុខភាពរបស់មនុស្សយើង




ស្ពៃខ្មៅជាបន្លែមួយប្រភេទដែលសម្បូរអាហាររូបត្ថម្ភដ៏ច្រើនដែលសារជាតិទាំងនោះសុទ្ធតែផ្តល់គុណប្រយោជន៍សម្រាប់សរីរាង្គក្នុងការការពារ និងទប់ទល់នឹងការបង្ករោគនៃជំងឺផ្សេងៗជាច្រើនមកលើសារពាង្គកាយរបស់មនុស្ស។

ស្ពៃខ្មៅក៏ផ្ទុកនូវពពួកវីតាមីនមួយចំនួនក្នុងកម្រិតដ៏ច្រើនលើសលប់ដូចជា វីតាមីន A វីតាមីន K វីតាមីន C និងសារជារិរ៉ែមួយ ចំនួនទៀតដូចជា ជាតិស័ង្កសី សេលេញ៉ូម កាល់ស្យូម ម៉ាញ៉េស្យូម និងជាតិដែកជា ដើម។ សារជាតិដ៏សំខាន់ និងមានគុណប្រយោជន៍ខ្ពស់សម្រាប់សុខភាពទាំងអស់ដែលមានផ្ទុកនៅក្នុងស្ពៃខ្មៅនេះមានផលប្រយោជន៍ខ្ពស់ទៅលើជំងឺមួយចំនួនដូចជា ជំងឺ រលាកសន្លាក់ ជំងឺពុកឆ្អឹង ជំងឺស្លេកស្លាំងដោយបាត់បង់គ្រាប់ឈាមក្រហមខ្ពស់ ជំងឺ ហឺត និងជំងឺស្ទះសរសៃឈាម បេះដូង  ហើយវាក៏បានផ្តល់គុណប្រយោជន៍ដល់ប្រព័ន្ធខួរក្បាលរបស់មនុស្សប្រឆាំងទៅនឹងជំងឺបាត់បង់ការចងចាំនិងជំរុញឲ្យខួរក្បាលមនុស្សកាន់មានភាពឆ្លាតវៃទៀតផង។ លើសពីនេះទៅទៀត ស្ពៃខ្មៅសម្បូរនូវសារធាតុម្យ៉ាងដែលមានឈ្មោះថា Dithiol-thiones ដែលជាសារធាតុដ៏មានប្រយោជន៍បំផុតក្នុងការប្រឆាំងនឹងការលូតលាស់របស់កោសិកាជំងឺមហារីកដូចជាមហារីកសុដន់ មហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាត មហារីកសួត មហារីកប្លោកនោម និងមហារីក ដៃស្បូនជាដើម។ ជាមួយគ្នានេះដែរស្ពៃខ្មៅក៏ជាប្រភេទឱសថធម្មជាតិមួយដែលមាននាទីប្រឆាំងនឹងការរលាកនៅក្នុងជាលិកាផ្នែកទន់ ឬកោសិកា ផ្នែកខាងក្នុងសារពាង្គកាយនិងជួយជំរុញ ឲ្យមានកម្លាំងផងដែរ។ កម្រិតនៃសារជាតិវីតាមីន A ដ៏សម្បូរបែបដែលមាននៅក្នុងស្ពៃខ្មៅបានផ្តល់គុណ  ប្រយោជន៍សម្បើមដល់ផ្នែករបស់មនុស្សប្រឆាំងទៅនឹងការចុះខ្សោយនិងបាត់បង់ របបគំហើញនិងប្រឆាំងទៅនឹងការបង្ករោគផ្សេងៗនៅលើភ្នែក ជួយឲ្យភ្នែករបស់មនុស្ស មានសំណើមនិងជួយថែរក្សាស្បែកនៅ តំបន់ភ្នែកឲ្យមានភាពស្រស់ស្អាត។ ស្ពៃខ្មៅក៏សម្បូរសារជាតិអង់ទីអុកស៊ីដង់សម្រាប់ជួយសម្អាតសារជាតិកខ្វក់ឬសារជាតិពុលឲ្យចេញពីរាងកាយបានយ៉ាងប្រសើរ និងជួយថែរក្សាសុខភាពរបស់ថ្លើមហើយស្ពៃខ្មៅក៏ជួយបំប៉ន់ដល់សុខភាពរបស់ឆ្អឹង សាច់ដុំឲ្យមានភាពមាំមួន ព្រមទាំងជួយ បញ្ចៀសអាការៈជំងឺទល់លាមក និងធ្វើឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អប្រសើរផងដែរ។

ស្ពៃខ្មៅជាប្រភេទបន្លែមួយប្រភេទដែលមនុស្សជាច្រើននិយមទទួលទានជាមួយ មុខម្ហូបមួយចំនួនដូចជាស៊ុប ស្ងោរ និង ប្រភេទអាហារជាច្រើបផ្សេងទៀត៕ (លោក វុទ្ធា)

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ស្វែងយល់ពីអត្ថប្រយោជន៍របស់ទឹកបន្ទាលកន្ទុយក្រពើចំពោះសុខភាព

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

យល់ដឹងអំពីគុណប្រយោជន៍របស់ផ្លែក្រូចឆ្មារចំពោះសុខភាពរបស់មនុស្ស

ចិននឹងក្លាយជាប្រទេសតែមួយគត់ដែលមានស្ថានីយអវកាសនៅឆ្នាំ២០២៤


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 4509
ខែនេះ : 88945
សរុប : 17302874