កីឡាករ ម៉ឺន សុភា និង ចាន់ ស៊ីណាត ជួបកីឡាករថៃ ដើម្បីសាកវិជ្ជាគុន




លោក ប្រុស
ភ្នំពេញ ៖ កីឡាករអ្នកលេងកណ្តាប់ដៃ មហិមា ម៉ឺន សុភា អ្នកប្រដាល់ក្រសួងការពារជាតិ ស្វាគមន៍អ្នកប្រដាល់ជើងថ្មី លើដីកម្ពុជាឈ្មោះ សារិកាដុង ស៊ិតម៉រស៊ិង ជនជាតិថៃ ខណៈដែលកីឡាករមាឌល្អិត ចិត្តធំ ចាន់ ស៊ីណាត អ្នកប្រដាល់របស់ក្លិបនិរោធមានជ័យត្រូវប៉ះនឹងកីឡាករថៃឈ្មោះតះកាន់យូ លៀងប្រាស៊ីទ នាថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦នេះ នៅលើ សង្វៀនបាយ័នបឹងស្នោរ ។

កីឡាករ ម៉ឺន សុភា គេធ្លាប់ឈ្នះកីឡាករថៃជាច្រើនមកហើយ ដូច្នេះការជួបប្រកួតជាមួយកីឡាករសារិកាដុង ស៊ិតម៉រស៊ិង ជនជាតិថៃអ្នកប្រដាល់ជើងថ្មីលើទឹកដី កម្ពុជានេះ ប្រហែលជាមិនយ៉ាប់ប៉ុន្មានទេ ព្រោះកីឡាករ ម៉ឺន សុភា ជាអ្នកប្រដាល់ដែលទទួលបានទំនុកចិត្តពីអ្នកគាំទ្ររាល់ លើក។ ពេលឡើងសង្វៀនប្រកួតម្តងៗព្រោះគេតែងបង្ហាញភាពខ្លាំងទាំងកម្លាំង និងល្បិចប្រយុទ្ធ។ បើនិយាយអំពីបច្ចេក ទេសរបស់កីឡាករ ម៉ឺន សុភា វិញនរណា ក៏ទទួលស្គាល់ថា គេមានស្នៀតកណ្តាប់ ដៃល្អដែរ។ ពេលប្រកួតរាល់លើកសុទ្ធតែ ផ្តួលគូតស៊ូដោយក្បាច់កណ្តាប់ដៃពិឃាត របស់គេមួយ។

កីឡាករ ម៉ឺន សុភា ការប្រកួតទាំងថ្នាក់ ជាតិ និងអន្តរជាតិ គេចូលចិត្តប្រើស្នៀត កណ្តាប់ដៃនិងកែងដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ហើយស្នៀតទាំងនេះហើយដែលអាចផ្តួលគូប្រកួតឲ្យសន្លប់ជាច្រើននាក់មកនោះព្រមទាំង មានកម្លាំងស៊ុហ្វខ្លាំងវាយ៥ទឹកពេញមិនចាញ់ពួកបរទេសប៉ុន្មាននោះឡើយ។

ក្នុងការប្រកួតលើកនេះ ម៉ឺន សុភា ត្រូវបានក្រុមអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុក អះអាងថាបើ ម៉ឺន សុភា វាយរាងមើល ស្រាលដៃគូនិងវាយដោយកំហឹងឆេវឆាវ និងកញ្ជ្រោលនោះគឺមិនអាចយកឈ្នះ ដៃ គូបានឡើយ ព្រោះថាកីឡាករថៃមួយៗវាយមិនច្រឡោតនោះទេ។ ប៉ុន្តែបើតាមមតិ របស់មហាជនភាគច្រើនដែលតាមដាន ការប្រកួតដែលមានទំនោរទៅខាង សុភា បាននិយាយថា លើកនេះ ម៉ឺន សុភា នឹង អាចយកឈ្នះថៃទៀតជាក់ជាមិនខាន។  ដូច្នេះចាំមើលតើនរណាជាអ្នកឈ្នះរវាង កីឡាករ ម៉ឺន សុភា និងកីឡាករជនជាតិ ថៃឈ្មោះ សារិកាដុង ស៊ិតម៉រស៊ិង នេះ?។

ចំណែកការប្រកួតរវាងកីឡាករមាឌល្អិតចិត្តធំ ចាន់ ស៊ីណាត និងកីឡាករថៃឈ្មោះ តះកាន់យូ លៀងប្រាស៊ីទ នេះក៏ត្រូវបាន អ្នកតាមដានវិស័យកីឡាអះអាងថា នឹង មានភាគរយច្រើនក្នុងការឈ្នះកីឡាករថៃផងដែរព្រោះ ចាន់ ស៊ីណាត គេជាកីឡាករ ដែលវាយឆ្លាតណាស់ ហើយស្នៀតប្រកួត របស់គេទាំងដៃ ទាំងជើង និងកែងគឺបាន ទាំងព្រមតែម្តង គូប្រកួតបរទេសច្រើន ណាស់ដែលសន្លប់និងចាញ់រូបគេនោះ តែយ៉ាងណា ចាន់ ស៊ីណាត មិនត្រូវវាយ មើលស្រាលលើគូប្រកួតនោះឡើយ។ ចាំ មើលកីឡាករ ចាន់ ស៊ីណាត ឬកីឡាករ តះកាន់យូ លៀងប្រាស៊ីទ នរណាជាអ្នក ឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 134
សប្ដាហ៍នេះ : 2405
ខែនេះ : 43487
សរុប : 17608139