ស្វែងយល់អត្ថប្រយោជន៍របស់រមៀតចំពោះសុខភាពមនុស្ស




រមៀត ឬល្មៀត ជាគ្រឿងទេសមួយប្រភេទដែលមនុស្សភាគច្រើនបានស្គាល់ជាទូទៅ វាមានផ្ទុកនូវសារជាតិរ៉ែសំខាន់ៗ និងវីតាមីនមួយចំនួនដូចជា សារធាតុខឺរ ឃ្យូមីន ប៉ូតាស្យូម ជាតិដែក ម៉ាញ៉េស្យូម វីតាមីន A, D, E និងវីតាមីន B-Complex ជាដើម។ សារធាតុឃឺរឃ្យូមីនអាចទប់ទល់នឹងរ៉ាឌីកាល់សេរី និងបង្ការហានិភ័យនៃ ការរលាក ព្រមទាំងកាត់បន្ថយជំងឺអាល់ហ្សៃមើរ (ជំងឺភ្លេចភ្លាំងឬបាត់ការចងចាំ) បានយ៉ាងប្រសើរមួយកម្រិតផងដែរ។ យោងតាមលទ្ធផលនៃការស្រាវជ្រាវ របស់មហាវិទ្យាល័យសិង្ហបុរីដែលបានធ្វើការសិក្សាលើនិសិ្សតដែលកំពុងសិក្សាផ្ទាល់ក្នុងរយៈពេលជាង ៦ ខែកាលពីពេល ថ្មីៗកន្លងទៅនេះឃើញថា សិស្សដែលនិយម ទទួលទានម្ហូបអាហារដែលផ្សំពីរមៀត បានច្រើនអាចមានសមត្ថភាពគិតបាន លឿន និងត្រឹមត្រូវជាងបណ្តានិសិ្សតដែលមិនទទួលទានរមៀត។

ក្រុមសាស្រ្តាចារ្យដែលបានចំណាយពេលធ្វើការសិក្សាពីឥទ្ធិពលចំពោះសុខភាពរបស់មនុស្សបាននិយាយថា រមៀតពិតជាបានផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ សុខភាពរបស់មនុស្សពិតប្រាកដមែន ជា ពិសេសទៅលើភ្នែក និងប្រព័ន្ធខួរក្បាល។

មិនត្រឹមតែប៉ុណ្ណោះ រមៀតក៏មានផ្ទុកនូវសារជាតិដែលមានគុណប្រយោជន៍ចំពោះសុខភាពស្បែក និងជាលិកាផ្នែកទន់រួមមាន ក្រចក និងសក់ជាដើម។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសអាម៉េរិកបានបង្ហាញថា មនុស្សវ័យចំណាស់ដែល រស់នៅក្នុងតំបន់អាស៊ី ជាពិសេសបណ្តា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌាបានទទួលទានរមៀតនៅក្នុងរបបអាហារបានច្រើនជាងគេនៅលើពិភពលោក ហើយប្រភេទមនុស្សទាំងនោះអាចមាន កម្រិតប្រឈមមុខជាមួយនឹងហានិភ័យ នៃជំងឺបាត់បង់ការចង់ចាំតិចជាង ៤ ដងបើប្រៀបធៀបជាមួយមនុស្សវ័យដូចគ្នានៅ បណ្តាប្រទេសលោកខាងលិច។ មិនត្រឹមតែផ្តល់គុណប្រយោជន៍ដល់សុខភាពរបស់ខួរក្បាលមនុស្ស រមៀតនៅមានគុណប្រយោជន៍ជាច្រើនផ្សេងទៀតដូចជា ជួយបំផ្លាញសារជាតិពុលដែលមាននៅក្នុង ថ្លើម ជួយសម្លាប់មេរោគ ឬបាក់តេរីអាក្រក់ ចេញពីរាងកាយ ជួយព្យាបាលជំងឺរលាក សន្លាក់ ជួយទប់ស្កាត់ការកកើតនៃកោសិកាជំងឺមហារីកដ៏កាចសាហាវបានផងដែរ៕ (លោក វុទ្ធា)

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

យល់ដឹងអំពីគុណប្រយោជន៍របស់ផ្លែក្រូចឆ្មារចំពោះសុខភាពរបស់មនុស្ស

ចិននឹងក្លាយជាប្រទេសតែមួយគត់ដែលមានស្ថានីយអវកាសនៅឆ្នាំ២០២៤

LeEco អាចនឹងបង្ហាញវត្តមាន ផលិតផលរបស់ខ្លួននៅអាម៉េរិក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 4207
សប្ដាហ៍នេះ : 15426
ខែនេះ : 236955
សរុប : 15768880