ភ្ញៀវងាកទៅកម្សាន្តនៅឆ្នេរអូរត្រេះបន្ទាប់ពីមានគ្រោះថ្នាក់នៅឆ្នេរអូរឈើទាល




"ខ្មែរដេលី"
    ខេត្តព្រះសីហនុ៖ឆ្នេរអូរត្រេះមានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីឆ្នេរអូរឈើទាល(ខាងត្បូងឆ្នេរអូរឈើទាល)និងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងឆ្នេរអូរឈើទាលដែរ។ នៅឆ្នេរអូរត្រេះមានខ្ចូសប្រក់ស្បូវសង់ឡើង តម្រៀបគ្នាតាមបណ្តោយឆ្នេរមានបារព្រមទាំងមានភោជនីយដ្ឋានសង់ជាជួរៗនៅក្បែរមាត់សមុទ្រ រីឯឆ្នេរសមុទ្រវិញ មានសភាពស្រស់ស្អាតដែលអ្នកទេសចរទាំងឡាយអាចលំហែកាយនៅលើឆ្នេរខ្សាច់ លេងកីឡាឬក៏ជិះទូកក្តោង លេងកំសាន្តជាដើម។ កាលពីចុងសប្តាហ៍កន្លងទៅភ្ញៀវជាច្រើនបានបង្វែរការកម្សាន្តរបស់ពួកគេមកកាន់ឆ្នេរអូរត្រេះនេះបន្ទាប់ពីមានមនុស្សលង់ទឹកនៅឯឆ្នេរអូរឈើទាលនោះមក។

    ភ្ញៀវទេសចរទាំងអស់អាចមកលេងឆ្នេរអូរត្រេះបានគ្រប់រដូវកាល ជាពិសេសជនបរទេសពួកគេមានចំណាប់ អារម្មណ៍ខ្លាំងណាស់ក្នុងការទៅសំដិលកំដៅថ្ងៃនិងសំរាកលេងលំហែកាយប្រកបទៅដោយភាពមនោរម្យនៅលើឆ្នេរដ៏ស្រស់បំព្រងនេះ។រមណីយដ្ឋានទេសចរណ៍ឆ្នេរអូរត្រេះត្រូវបានចាត់ទុកថាជាតំបន់ឆ្នេរសមុទ្រដែលមានលក្ខណៈស្រស់ស្អាតមានគ្រាប់ខ្សាច់សក្បុសលាតសន្ធឹងវែងរួមទាំងមានជំរៅទឹកសមុទ្ររាក់និងខ្យល់អាកាសស្ងប់ស្ងាត់បរិសុទ្ធ។ប្រសិនបើយើងពិនិត្យមើលពីលក្ខណៈទូទៅនៃទីតាំងភូមិសាស្ត្ររបស់ឆ្នេរអូរត្រេះនេះវិញឃើញថាវាមានសភាពខុសប្លែកពីតំបន់ឆ្នេរផ្សេងៗទៀតទាំងការទៅសំរាកកំសាន្តរបស់ភ្ញៀវទេសចរទាំងការរៀបចំកន្លែងអង្គុយលេង ពោល គឺពោរពេញដោយលំដាប់ស្តង់ដារអន្តរជាតិ។

    លោកនូ សុផលប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា នៅរមណីយដ្ឋានទេសចរណ៍ឆ្នេរ អូរត្រេះនេះគឺមានភាពទាក់ទាញជាងមុនដោយក្នុងមួយថ្ងៃមានចំនួនរាប់រយនាក់ ជាពិសេសនៅទីនោះសំបូរទៅ ដោយភ្ញៀវបរទេសច្រើនជាងភ្ញៀវក្នុងស្រុក ពីព្រោះកន្លែងលំហែកំសាន្តនេះមានលក្ខណៈអំណោយផលណាស់ ទាំងបរិយាកាស  បរិស្ថាន  អនាម័យ ក៏ដូចជាបញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់ជាដើម។ លោកបន្តថា ក្រៅពីតំបន់ កំសាន្តដ៏ពេញនិយមឆ្នេរអូរត្រេះនេះនៅក្រុងព្រះសីហនុយើងនៅមានតំបន់ឆ្នេរស្រស់ស្អាតជាច្រើនទៀតដែលសុទ្ធសឹងតែជាឆ្នេរខ្សាច់ដែលមានសក្តានុពលសំរាប់បំរើឲ្យវិស័យទេសចរណ៍ជាតិ។

មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះឲ្យដឹងទៀតថា តំបន់ឆ្នេរលំហែកាយដ៏ល្បីល្បាញមួយនេះបន្ទាប់ ពីមានទឹកសមុទ្រស្អាត ឆ្នេរខ្សាច់ល្អរួមទាំងបរិស្ថានធម្មជាតិស្រស់បំព្រងនោះ នៅអូរត្រេះនេះដែរក៏នៅមានបំរើជូននូវ សេវាកម្មកំសាន្តផ្សេងៗយ៉ាងសំបូរបែបរួមទាំងម្ហូបអាហារមានទាំងបែបខ្មែរនិងអឺរ៉ុប ការស្នាក់នៅជាមួយនឹងផ្ទះ សំណាក់ សណ្ឋាគារដ៏ប្រណីតប្រកបដោយផាសុកភាព ដែលបានធ្វើឲ្យដំណើរទេសចរណ៍របស់លោកអ្នកមកកាន់ ទឹកដីនៃខេត្តភាគនិរតីមួយនេះមានភាពងាយស្រួលនិងមានអនុស្សាវរីយ៍មិនអាចបំភ្លេចបានឡើយ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 583
សប្ដាហ៍នេះ : 7989
ខែនេះ : 35030
សរុប : 17440933