បានទៅដល់ទឹកដីខេត្តព្រះវិហារកុំភ្លេចទៅលេងកំសាន្តនៅទឹកធ្លាក់បេងកោង




"ខ្មែរដេលី"
ខេត្តព្រះវិហារ៖ទឹកធ្លាក់បេងកោងមានទឹកហូរខ្លំាងនៅរដូវវស្សា ចំណែកឯនៅរដូវប្រាំងវិញទឹកហូរធ្លាក់ហាក់ដូចជាខ្សោយបន្តិច។ នៅក្បែរតំបន់ទឹកធ្លាក់បេងកោងនេះដែរក៏មានហែហមទៅដោយចំការអ្នកស្រុកនិងដើមឈើតូចធំដុះចោលមែកសាខាបង្កើតបានសម្រស់ទេសភាពដ៏ត្រកាលចងចិត្តអ្នកទេសចរដែលបានឈានជើងមកដល់ទីនេះភ្លាមមានអារម្មណ៍ថា រីករាយ សប្បាយក្នុងអារម្មណ៍មួយរំពេចទៅនឹងទិដ្ឋភាពទឹកធ្លាក់បេងកោងហូរធ្លាក់ត្រដុះនឹងកំរាលថ្មដាជាដំណាក់ៗនោះ។

ទឹកធ្លាក់បេងកោងបាននិងកំពុងតែបង្អួតនូវភាពឆើតឆាយរបស់ខ្លួនដោយបង្កើននូវភាពអស្ចារ្យខាងធម្មជាតិ និងព័ទ្ធជុំវិញតំបន់ទឹកធ្លាក់នេះគឺសំបូរទៅដោយដើមរុក្ខជាតិជាច្រើនប្រភេទធ្វើឲ្យយើងគ្រប់គ្នាបានគយគន់ហើយមិនភ្លេចសរសើរពីសម្រស់ធម្មជាតិនៅទីនេះនោះទេ។  គ្រប់រដូវកាលនៅទឹកធ្លាក់បេងកោងមានអំណោយផលល្អណាស់ទាំងផ្លូវសំរាប់ធ្វើដំណើរនិងបរិស្ថានធម្មជាតិ ហើយបច្ចុប្បន្នខាងមន្ទីរទេសចរណ៍ខេត្តបាននិងកំពុងធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំទីនេះឲ្យទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកាន់តែមានភាពទាក់ទាញនិងពេញនិយម។

ចំពោះវិសាលភាពទាក់ទាញរបស់ទឹកធ្លាក់បេងកោងត្រូវបានលោកគង់ វិបុលប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហាររៀបរាប់ប្រាប់ថា នៅទីនោះមានទឹកធ្លាក់ធម្មជាតិដែលមានប្រភពទឹកថ្លាត្រជាក់ហូរមកពីភ្នំត្បែងមានព្រៃភ្នំ ទេសភាពព្រៃឈើនិងខ្យល់អាកាសល្អបរិសុទ្ធណាស់។ នៅទឹកធ្លាក់បេងកោងក៏ជាកន្លែងមួយសម្រាប់ការជួបជុំរបស់ភ្ញៀវទេសចរញុំាអាហារពិចនីកយ៉ាងសប្បាយរីករាយនិងការដើរលេងកំសាន្តតាមព្រៃភ្នំ ងូតទឹកធ្លាក់យ៉ាងត្រជាក់កាយជាពិសេសមានភូមិនិងចំការរបស់បងប្អូនអ្នកស្រុកយើងនៅជិតនោះសំរាប់ភ្ញៀវទេសចរទស្សនានិងទិញផលអនុផលផងដែរ។

លោកគង់ វិបុលឲ្យដឹងទៀតថា ទឹកធ្លាក់បេងកោងមានទីតាំងស្ថិតនៅភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ មានចំងាយផ្លូវប្រមាណជា៣០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ។ ទឹកធ្លាក់បេងកោងមានវិសាលភាពខ្លាំងណាស់ដល់វិស័យទេសចរណ៍ នេះក៏ព្រោះតែទឹកធ្លាក់ធម្មជាតិមួយនេះនូវរក្សាបានធនធានធម្មជាតិពិតៗដែលជាទីគួរឲ្យចាប់អារម្មណ៍សម្រាប់ក្រសែភ្នែករបស់ភ្ញៀវទេសចរប្រុសស្រី។

មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះវិហាររូបនេះបញ្ជាក់ថា និយាយរួមនៅទឹកធ្លាក់បេងកោងមានបរិស្ថានធម្មជាតិស្អាតគ្រប់រដូវកាលតែម្តងសម្រាប់ក្រសែភ្នែកអ្នកទេសចរ ហើយមិនថានរណាជានរណានោះឡើយនៅពេលអ្នកដែលធ្លាប់មកដល់ទីនេះហើយ  ទោះបីជាមួយវិនាទីឬក៏មួយម៉ោងក៏ដោយគឺពួកគេសុទ្ធតែបានទទួលនូវកម្រងអនុស្សាវរីយ៍ដ៏សែនមនោរម្យពីតំបន់ទឹកធ្លាក់បេងកោងនេះទាំងអស់គ្នា។ លោកគង់ វិបុលបញ្ជាក់បន្តថា ដូច្នេះនៅពេលដែលលោកអ្នកបានធ្វើដំណើរមកដល់ទឹកដីខេត្តព្រះវិហារហើយនោះសូមកុំភ្លេចបន្តដំណើរទៅលេងកំសាន្តនៅទឹកធ្លាក់បេងកាងឲ្យសោះណា ប្រសិនបើមិនដូច្នោះទេប្រយ័ត្នស្តាយក្រោយ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់

ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាសជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកកំពង់លែង

ទេសភាពធម្មជាតិនៅស្ទឹងបរិបូណ៌ចាប់ផ្តើមចោល សម្រស់នារដូវទឹកឡើង 


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 496
សប្ដាហ៍នេះ : 1823
ខែនេះ : 86259
សរុប : 17300183