បឹងសំរឹទ្ធិស្ថិតក្នុងលំដាប់ទី៣បើប្រៀបធៀបជាមួយតំបន់ទេសចរណ៍ល្បីៗនៅខេត្តកំពង់ធំ




"ខ្មែរដេលី"
ខេត្តកំពង់ធំ៖ប្រសិនបើលោកអ្នកមានបំណងចង់ធ្វើដំណើរទៅលេងនៅរមណីយដ្ឋានបឹងសំរឹទ្ធិដែលស្ថិតនៅក្នុងទឹកដីភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំនោះគឺយើងអាចបន្តដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ចេញពីក្រុងកំពង់ធំលុះនៅពេលបានមកដល់ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១២៦បត់ឆ្វេងចូលតាមផ្លូវលំល្អស្អាតប្រមាណជា៣គីឡូម៉ែត្រ។ បឹងសំរឹទ្ធិគឺជាតំបន់ទេសចរណ៍មួយដែលស្ថិតក្នុងលំដាប់ទី៣បន្ទាប់ពីប្រាសាទសំបូរព្រៃគុហ៍និងភ្នំសន្ទុក។   

លោកសេង សាលីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានប្រាប់ឲ្យដឹងថា ទឹកដីស្លាកស្នាមប្រវត្តិសាស្ត្រខេត្តកំពង់ធំបានបន្សល់ទុកនូវធនធានធម្មជាតិមានព្រៃភ្នំ ទីវាល ទីទួល បឹងបួរួមទាំងប្រាសាទបុរាណដ៏សំបូរបែបបាននិងកំពុងតែបំរើឲ្យវិស័យទេសចរណ៍គួរជាទីមោទនៈក្នុងនោះដែរដូចជារមណីយដ្ឋានទេសចរណ៍បឹងសំរឹទ្ធិគឺសុទ្ធតែជាកន្លែងដែលមានបង្កប់នៅស្នាមប្រវត្តិសាស្ត្រខ្មែរផងដែរ។ លោកបន្តថា កាលពីដើមឡើយតំបន់បឹងសំរឹទ្ធិនេះគេឃើញមានដំបូកនិងព្រៃដុះស្ទើរគ្រប់កន្លែងរួមទាំងមានសត្វព្រៃដូចជាសំពោជ ទន្សាយ ខ្លាត្រីជាដើមតែក្រោយមកទីនេះក៏បានក្លាយទៅជាទីវាល ពោលគឺទើបតែនៅពេលបង្កើតឲ្យមានរមណីយដ្ឋាននេះក៏ត្រូវបានលោកញ៉ែម ថាវីដែលជាម្ចាស់វិនិយោគធ្វើការកែច្នៃដំាដើមឈើឡើងវិញមានឈើទាល គគីរ លឿងរាជ សក្រម សំរោង ជាដើមបង្កើតបានជាសោភ័ណភាពស្រស់បំព្រង។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបញ្ជាក់ថា បឹងសំរឹទ្ធិគឺគេសំដៅលើដីព្រៃដែលលាតសន្ធឹងពីខាងត្បូងបឹងពោធិ៍ខឿនមកជាប់មាត់ស្ទឹងមានទំហំដីប្រមាណ១០០ហិកតាមានទីតាំងនៅជាប់ស្ទឹងជីនិតលំអដោយព្រៃឫស្សីព្រៃស្បាតតូចៗដុះព័ទ្ធអមដងស្ទឹង ហើយបឹងសំរឹទ្ធិកាលពីមុនគឺគ្រាន់តែជាកូនបឹងតូចមួយដែលមានប្រភពទឹកហូររឹមៗនិងមានសភាពថ្លាត្រជាក់ដូចទឹកអម្រឹត។រមណីយដ្ឋានបឹងសំរឹទ្ធិមានអាជ្ញាប័ណ្ណត្រឹមត្រូវនិងទទួលស្គាល់ដោយមន្ទីរទេសចរណ៍ខេត្តដែលធ្វើការវិនិយោគលើផ្ទៃដីចំនួន៤៧ហិកតាចាប់ដំណើរការឡើងកាលពីឆ្នាំ២០០៦ ហើយបឹងសំរឹទ្ធិត្រូវបានស្ថិតក្នុងលំដាប់ទី៣បើប្រៀបធៀបជាមយយនឹងតំបន់ទេសចរណ៍ល្បីៗនៅក្នុងខេត្តកំពង់ធំ។

លោកសេង សាលីបញ្ជាក់ទៀតថា បច្ចុប្បន្នបឹងសំរឹទ្ធិកំពុងតែមានភាពទាក់ទាញភ្ញៀវទេសចរគួរឲ្យកត់សំគាល់ ព្រោះនៅទីនេះមានការរៀបចំប្រកបទៅដោយសោភ័ណភាពស្រស់បំព្រងមានម៉ូតែលសំរាប់ស្នាក់នៅចំនួន២០ម៉ូតែលមានបំរើជូននូវសេវាម្ហូបអាហារទៅតាមតម្រូវការមានកន្លែងលេងកំសាន្តជាច្រើនដូចជាជិះខ្សែរ៉តលើផ្ទៃបឹង ជិះប៉េដាឡូ ជិះគោឆ្កូត ជិះកង់ដើរទស្សនាទេសភាពនៅក្នុងរមណីយដ្ឋានរួមទាំងការកំសាន្តសប្បាយជាច្រើនទៀត ហើយការចូលទៅកាន់រមណីយដ្ឋានបឹងសំរឹទ្ធិនេះក៏តម្រូវឲ្យភ្ញៀវបង់លុយផងដែរ។លោកបញ្ជាក់បន្ថែមថា នៅបឹងសំរឹទ្ធិគឺជារមណីយដ្ឋានទេសចរណ៍កែច្នៃមួយនៅខេត្តកំពង់ធំដែលកំពុងតែទទួលការពេញនិយមយ៉ាងខ្លាំងពីណាក់ប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរមកពីទីជិតឆ្ងាយនៅពេលពួកគាត់បានមកដល់ទីនេះហើយប្រាកដជានឹងបានធូរស្បើយបាត់អស់នៅទុក្ខកង្វល់៕   

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 98
សប្ដាហ៍នេះ : 2369
ខែនេះ : 43451
សរុប : 17608103