ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ជិត ១៤ ម៉ឺននាក់ក្នុងថ្ងៃសម្រាកភ្ជំបិណ្ឌ ៣ ថ្ងៃ




"ខ្មែរដេលី"
ភ្នំពេញ៖នៅក្នុងរយៈពេលបុណ្យភ្ជំបិណ្ឌ ៣ ថ្ងៃកន្លងទៅខេត្តសៀមរាបដែលជាខេត្តសំបូរទៅដោយសម្បត្តិបតិកភណ្ឌពិភពលោកនោះបានភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិទៅកំសាន្ដប្រមានជិត១៤ម៉ឺននាក់ គឺកើនឡើងប្រមាណជាង១១ ភាគរយ។ខណៈពលរដ្ឋអះអាងថាតម្លៃសេវាស្នាក់នៅ ម្ហូបអាហារមានតម្លៃខ្ពស់។

លោក ង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាបបានឲ្យដឹងកាលពីដើមសប្តាហ៍កន្លងទៅថាពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនៅតំបន់ទេសចរណ៍ខេត្ដសៀមរាបមានភ្ញៀវជាតិចំនួន១២ម៉ឺននាក់បានទៅកំសាន្តនៅខេត្តសៀមរាប ខណៈភ្ញៀវទេសចរណ៍អន្ដរជាតិមានចំនួន១៧.០៩១។បើធៀបនឹងឆ្នាំ២០១៥ទាំងភ្ញៀវជាតិនិងអន្ដរជាតិកើនឡើងជាង១១ ភាគរយ ។លោកបន្ដថាការកើនឡើងនៃភ្ញៀវទេសចរណ៍ពេលនេះដោយសារទីតាំងកំសាន្ដនិមួយៗរៀបចំបានល្អ គួបផ្សំនិងអាកាសធាតុអំណោយផល គួបសមជាមួយជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងនិង ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ។ បញ្ហាសំខាន់បំផុតនោះគឺកត្តាសុខសន្តិភាពពេញលេញ និង សន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវបានធានារួមជាមួយស្ថេរភាពនយោបាយផងដែរ ។

ទោះបីមានការអះអាងថា តម្លៃម្ហូបអាហារ និង សេវាស្នាក់នៅមានការកើនឡើងក៏ដោយ តែលោក ង៉ូវ សេងកាក់ បានអះអាងថា៖ តម្លៃសេវាកម្មនិងម្ហូបអាហារមិនមានការឡើងថ្លៃនោះទេប៉ុន្ដែលោកថា កន្លែងស្នាក់នៅតាមសណ្ឋាគារនិងផ្ទះសំណាក់ឡើងថ្លៃបន្ដិតបន្តួចដោយសារពួកគាត់ស្នាក់នៅក្នុងបន្ទប់លើសចំនួនកំណត់។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ថ្លៃងថាលោកពិនិត្យឃើញថាពលរដ្ឋខ្មែរជាច្រើនបានសម្រុកទៅលេងរមនីយដ្ឋានទេសចរណ៍សំខាន់ៗដូចជាតំបន់ឆ្នេរនិងតំបន់អង្គរជាដើម។ លោកវាយតម្លៃថានេះក៏ដោយសារតែពលរដ្ឋមានកម្រិតជីវភាពធូរធារតាមរយៈការប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយខ្លួនឯង។ លោក ថោង ខុន បានបន្តថាានៅខេត្ដកែបនិងខេត្ដកំពត ក្នុងពិធីបុណ្យជាតិនេះគ្មានការតម្លើងតម្លៃម្ហូបអាហារនិងកន្លែងស្នាក់នោះទេ។ប៉ុន្ដែសម្រាប់ខេត្ដផ្សេងទៀតដូចជានៅខេត្ដទេសចរណ៍សំខាន់ៗមានខេត្ដព្រះសីហនុ និងសៀមរាបលោកមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ ។

លោករដ្ឋមន្រ្តីបានសរសើរចំពោះសេវាទេសចរណ៍នៅខេត្តកំពតថារៀបចំបានល្អ ដែលអាចទាក់ទាញភ្ញៀវទៅកំសាន្តបានច្រើន ហើយតម្លៃសណ្ឋាគារក៏មិនបានឡើងថ្លៃទៀត ។ ចំណែកខេត្តកែបក៏រៀបចំ បានល្អព្រោះគ្រាន់តែថ្ងៃភ្ជំបិណ្ឌនេះខេត្តកែបទទួលបានភ្ញៀវទៅកំសាន្តជាង ៣ ម៉ឺននាក់ ភ្ញៀវភាគច្រើនទៅលេងកោះទន្សាយ ។

លោក ថោង ខុន ក៏បានលើកឡើងផងដែរថាជាធម្មតាក្រសួងបានខិតខំរៀបចំឲ្យមានស្តង់ដារផលិតផលទេសចរណ៍ ដូចជាសេវាមួយស្តង់ដារមួយ ដោយមានទាំងស្តង់ដារសណ្ឋាគារ ស្តង់ដារភោជនិយដ្ឋាន ស្តង់ដាររមណីយដ្ឋាន ។ល។  ហើយនៅពេលពិធីបុណ្យជាតិសំខាន់ៗក្រសួងក៏បានណែនាំឲ្យ ប្រតិបត្តិករទេសចរណ៍ទាំងអស់កុំតម្លើងថ្លៃការស្នាក់នៅ  ម្ហូបអាហារ និង កន្លែងកំសាន្ត  ។ ក៏ប៉ុន្តែក្រសួង មិនអាចកំណត់តម្លៃសេវាបានទេ ដោយសារប្រទេសយើងជាទីផ្សារសេរី ក៏ប៉ុន្តែក្រសួងបានណែនាំឲ្យម្ចាស់ ភោជនិយដ្ឋាន ម្ចាស់ផ្ទះសំណាក់ទាំងអស់ដាក់ស្លាកតម្លៃ ឲ្យភ្ញៀវមើល ហើយកុំលក់លើសពីតម្លៃដែលខ្លួន ដាក់ បើលក់លើសគឺភ្ញៀវអាចប្តឹងបាន ។ ជាមួយនេះទៀតក្រសួងក៏មានវិធានការណ៍ច្បាស់លាស់មួយផងដែរចំពោះសណ្ឋាគារ ឬ ផ្ទះសំណាក់ ឬ ភោជនិយដ្ឋាន រមណិយដ្ឋាន កន្លែងកំសាន្តណាដែលប្រព្រឹត្តិខុស ដូចជាលក់តម្លើងថ្លៃសេវាខ្ពស់ លក់របស់របរមិនសុទ្ធឲ្យភ្ញៀវ និង កំហុសជ្សេងៗទៀត នៅពេលដាច់ឆ្នាំដែលគេមកសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មបន្តគឺក្រសួងនិងមិនអនុញ្ញាតិឲ្យទេព្រោះអាជ្ញាប័ណ្ណមានរយៈពេ ល១ឆ្នាំម្តងវិធាននេះធ្ងន់ជាងការធ្វើកិច្ចសន្យទៅទៀត ៕
 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់

ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាសជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកកំពង់លែង

ទេសភាពធម្មជាតិនៅស្ទឹងបរិបូណ៌ចាប់ផ្តើមចោល សម្រស់នារដូវទឹកឡើង 


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 16570
ខែនេះ : 59246
សរុប : 17134602