បន្ទាប់ពីឈ្នះខ្សែក្រវាត់២កន្លងមកកីឡាករ ឡៅ ចន្ទ្រា កំពុងល្បីខ្លាំងនៅក្នុងវិស័យកីឡាប្រដាល់កម្ពុជា




លោក ប្រុស
ភ្នំពេញ ៖ បន្ទាប់ពីបានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់ប្រមាណជាងបួនប្រាំឆ្នាំកន្លងមកនេះកីឡាករ ឡៅ ចន្ទ្រា ជើងខ្លាំងវ័យក្មេងរបស់ក្លិបកងទ័ពឆត្រយោង៩១១ បានប្រកួតឈ្នះខ្សែក្រវាត់ចំនួន២កន្លង ហើយបានធ្វើឱ្យគេឈានដល់ចំណុចជួរមុខ ដោយបានក្លាយជាកីឡាករម្នាក់ស្ថិតក្នុងជម្រើសរបស់អ្នកគាំទ្រភាគច្រើន ដែលមានស្នៀតប្រយុត្តលើសង្វៀនពិបាករកដៃគូណាមានប្រវត្តិប្រកួតប្រហាក់ប្រហែលគ្នាមកផ្តួលគេបានណាស់ទាំងប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិ។

អ្នកនិយមទស្សនាការប្រកួតប្រដាល់ដោយផ្ទាល់នៅតាមស្ថានីយទូរទស្សន៍ពិតជាឮរឿយៗ និងមិនលស់ពេលឡើយពីការសរសើរចំពោះកីឡាករ ឡៅ ចន្ទ្រា ដែលមនុស្សភាគច្រើនលើកឡើងថា ជាជើងខ្លាំងវ័យក្មេង ហើយមានផ្លែកណ្តាប់ដៃ និងជង្គង់វាយចេញល្អមិនចាញ់កីឡាករជើងចាស់នោះ។

ក្រុមមនុស្សទាំងនេះហាក់ដឹងច្បាស់ពីស្នាដៃដែល ឡៅ ចន្ទ្រា សម្រេចបាននាពេលកន្លងមក បើទោះជានៅមិនទាន់ដូចបងប្រុសរបស់គេ គឺកីឡាករ ឡៅ
ស៊ីណាត កាលនៅល្បីខ្លាំងនោះក៏ដោយ។

បច្ចុប្បន្ននេះកីឡាករ ឡៅ ចន្រ្ទា អាចត្រូវបានចាត់ទុកថា អ្នកប្រដាល់ដែលទទួលបានជោគជ័យមួយរូប បន្ទាប់ពីរូបគេឈ្នះការប្រកួតជាបន្តបន្ទាប់ក្នុងនោះឈ្នះការប្រកួតលើជើងខ្លាំងរៀមច្បងក្នុងស្រុកជាច្រើន និងបានផ្តួលកីឡាករបរទេសជាច្រើននាក់មកហើយក្នុងអាជីពប្រដាល់របស់គេ។ប្អូនប្រុសបង្កើតរបស់ ឡៅ ស៊ីណាត គឺកីឡាករឡៅ ចន្ទ្រា បានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់២លើកមកហើយ គឺឈ្នះខ្សែក្រវាត់ទាំង២លើកតែម្តង។ ទីមួយរូបគេឈ្នះខ្សែក្រវាត់នៅសង្វៀន CTN និងខ្សែក្រវាត់ទី២ រូបគេឈ្នះនៅសង្វៀន PNN កាលពីពាក់កណ្តាលឆ្នាំ២០១៦នេះ។

អ្វីដែលពិសេសទៀតនោះរាល់ការប្រកួតទាំងអស់នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទាំងពីរលើកកន្លងមក ឡៅ ចន្ទ្រា មិនធ្លាប់បរាជ័យម្តងណាឡើយក្នុងនោះការប្រកួតវគ្គសន្សំពិន្ទុការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រត្រ គឺឈ្នះទាំងអស់ ហើយទទួលបានខ្សែក្រវាត់តែម្តង។

បច្ចុប្បន្ននេះ ឡៅ ចន្ទ្រា កំពុងចូលរួមប្រកួតដណ្តើមខ្សែក្រវាត់នៅសង្វៀនបាយ័នដែលនេះជាការប្រកួតលើកទី៣ របស់គេហើយ។

ក្នុងការប្រកួតជម្រុះ២ប្រកួតកន្លងមកក្នុងការប្រកួតខ្សែក្រវាត់នេះរូបគេបានផ្តួលជើងខ្លាំងរៀមច្បង ផល សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបតាឡីដំរីមានរិទ្ធ និង
ផ្តួលកីឡាករមកពីថៃផងដែរ។ ចាំមើលអ្នកលេងគុនខ្មែរវ័យក្មេងរូបនេះរក្សាភាពមិនដែលចាញ់ទៀតទេក្នុងការប្រកួតដណ្តើមខ្សែក្រវាត់លើកទី៣នេះបានទៀត ឫយ៉ាងណា?៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 4171
សប្ដាហ៍នេះ : 15389
ខែនេះ : 236918
សរុប : 15768844