ទំនប់ឈើតោកទាក់ទាញភ្ញៀវទេសចរខាប់ទឹកនាថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ




លោក វិសិទ្ធ
ខេត្តពោធិ៍សាត់៖ប្រធានមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់លោក ញ៉ូវ សុង បានប្រាប់ ឲ្យដឹងថា ប្រសិនបើអ្នកទេសចរចង់ទៅ លេងទំនប់ឈើតោកដែលជាទំនប់ទឹកមួយត្រូវបានលើកដោយកម្លាំងប្រជាជនក្នុង សម័យប៉ុលពតនោះគឺយើងត្រូវធ្វើដំណើរចេញពីទីរួមខេត្តពោធិ៍សាត់ឆ្ពោះទៅតាម ផ្លូវស្រុកភ្នំក្រវាញមានចម្ងាយផ្លូវ៣១គីឡូម៉ែត្រនៅពេលបានមកដល់ផ្សារស្រុកភ្នំក្រវាញនោះនឹងឃើញមានផ្លូវក្រួសក្រហមមួយបត់ឆ្វេង រួចលោកអ្នកធ្វើដំណើរតាមផ្លូវ នេះប្រហែលជាជាង១០គីឡូម៉ែត្រទៀតនោះយើងនឹងបានទៅដល់ទំនប់ទឹកឈើតោកជាក់ជាមិនខានឡើយដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែពពាយ ឃុំ សន្ទ្រែរ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ហើយបើតាមការសង្កេតឃើញរបស់លោកកាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះមានភ្ញៀវទេសចរមកលេងកម្សាន្តខាប់ទឹកខាប់ដីក្នុងចំនួនមួយរាប់ពាន់នាក់។

តាមការនិយាយប្រាប់បន្ថែមរបស់លោកញ៉ូវ សុង ឲ្យដឹងទៀតថា នៅទំនប់ឈើតោក នេះកាលពីអំឡុងឆ្នាំ២០០៣ដោយឃើញទីនេះមានសក្តានុពលនៃធម្មជាតិអំណោយ ផលដល់វិស័យទេសចរណ៍គួរឲ្យកត់សម្គាល់នោះមន្ទីរទេសចរណ៍ខេត្តក៏បានផ្តួចផ្តើមគាំទ្រសហគមន៍ធ្វើការរៀបចំឲ្យទៅជាកន្លែងកម្សាន្តមួយដោយកំណត់យកឈ្មោះថា«រមណីយដ្ឋានទំនប់ឈើតោក»តាមឈ្មោះ ដែលធ្លាប់បានហៅតាមប្រវត្តិទាក់ទងនឹងទម្លាប់នំមិនធំជាងនាឡិរហូតមក។ លោក ញ៉ូវ សុង បញ្ជាក់ថា យើងបាននឹងកំពុងរកដៃគូឬអង្គការមកជួយលើកស្ទួយសហគមន៍ទេសចរណ៍នេះឡើងវិញដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជននៅក្នុងតំបន់ក្បែរៗ
នេះ ពិសេសយើងមិនចង់ឲ្យអ្វីដែលកើតមានឡើងពីធម្មជាតិដ៏ស្រស់បំព្រងនៅទំនប់ឈើតោកបាត់បង់នោះទេ។

មេឃុំសន្ទ្រែរលោក សេក សារឿន បាន និយាយរៀបរាប់ថា បើតាមការតំណាល តៗគ្នានោះកាលដើមឡើយក្នុងផ្ទៃស្រុក ខ្មែរយើងទាំងមូលសម្បូរនូវធនធានធម្មជាតិយ៉ាងក្រាស់ក្រែលមានព្រៃព្រឹក្សា ទឹកជ្រោះ សត្វព្រៃមានខ្លា ដំរី ទន្សោង គោព្រៃ។ល។ ហើយទីតាំងនីមួយៗក៏ពំុទាន់មានដាក់ឈ្មោះជាការសម្គាល់ឲ្យបានច្បាស់លាស់ នៅឡើយដែរ ម៉្លោះហើយក្នុងពេលធ្វើដំណើរ ម្តងៗពេលទៅដល់ទីតាំងណាមួយគឺពិបាក ក្នុងការនិយាយប្រាប់គ្នាណាស់យ៉ាងណាមិញដូចជាឈ្មោះទំនប់ឈើតោកនេះគឺ មានការតំណាលថា មានគូសង្សារមួយគូបានស្រឡាញ់គ្នាហើយក៏បានលួចណាត់ជួបគ្នាជាញឹកញាប់នៅក្បែរព្រៃមាត់ស្ទឹង មួយដោយនៅក្នុងជំនាន់នោះការជ្រើសរើសគូស្រករពោលគឺប្រកាន់ទំនៀមទម្លាប់ប្រពៃណីតឹងតែងខ្លាំងណាស់គឺគេសំអាងទៅលើទម្លាប់មួយ«នំមិនធំជាងនាឡិ»បាន ន័យថាឪពុកម្តាយជាអ្នកមានសិទ្ធិអារកាត់និងសម្រេច កូនគ្មានសិទ្ធសម្រេចឡើយ។

លោកមេឃុំសន្ទ្រែរបានឲ្យដឹងអំពីប្រវត្តិទំនប់ឈើតោកនេះទៀតថាលុះក្រោយមកឪពុកម្តាយក៏បានសង្ស័យទៅលើកូនស្រី របស់ខ្លួនក៏ពឹងពាក់អ្នកស្រុកនិងសាច់ញាតិឲ្យជួយតាមដានសង្កេតលើអត្តចរិតរបស់កូនស្រីដោយសារតែសេចក្តីស្នេហាមានវិសាលភាពធំធេងជាងមហាសមុទ្រមិនអាចកាត់ផ្តាច់ចេញពីគ្នាបាននោះបានធ្វើឲ្យកំលោះក្រមុំមួយគូនេះនៅតែស្កាត់មកជួបគ្នាជាញឹកញាប់ក៏បានធ្វើឲ្យពួកអ្នកតាមដានឃើញរួចក៏ទៅប្រាប់ឪពុកម្តាយខាងកូនក្រមុំហើយឪពុកម្តាយកូនក្រមុំបានសួរទៅអ្នកដែលបានឃើញកូនស្រីខ្លួនជួបជាមួយសង្សារនោះថា«បានឃើញកូនស្រីខ្ញុំជួបប្រុសនៅកន្លែងណា?»ហើយ បុរសដែលបានដឹងបានឆ្លើយដោយមិនដឹងថាកន្លែងនោះជាកន្លែងឈ្មោះអ្វីពិតប្រាកដក៏ឆ្លើយថា«ខ្ញុំបានឃើញកូនអ្នកជួបប្រុសនៅកន្លែងព្រៃក្រាស់មានឈើមួយដុំជាប់នឹងដើមឈើទាក់នឹងវល្លិយោលតេកតោកៗគឺកូនអ្នកបានជួបប្រុសនៅទីនោះឯង»។

លោក សេក សារឿន ឲ្យដឹងទៀតថា បន្ទាប់ពីបានដឹងដំណឹងនេះហើយឪពុកម្តាយខាងកូនស្រីក៏បាន ទៅតាមរកកូនទៅតាមការប្រាប់របស់អ្នកស្រុកហើយក៏ឃើញជួបនឹងសង្សាររបស់គេមែន ហើយ រឿងនេះក៏ បានល្បីពេញភូមិកន្លែងដែល នាងក្រមុំនិងអ្នកកំលោះជួបគ្នានោះក៏បានជាប់ឈ្មោះថា«ឈើយោលតេកតោក»និងក្រោយមកក៏បានហៅក្លាយមកជា«ឈើតេកតោក»ហើយក៏ក្លាយតៗមកទៀតថា«ឈើតោក»រហូតមក។ លុះក្រោយ មកនាសម័យប៉ុលពតពួកវាបានកេណ្ឌប្រជាជនធ្វើទំនប់ទឹកមួយនៅទីនោះដោយដាក់ឈ្មោះថា«ទំនប់ឈើតោក»តាមឈ្មោះបុរាណនោះដែររហូតមកដល់សព្វថ្ងៃនេះ៕   


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 129
សប្ដាហ៍នេះ : 2401
ខែនេះ : 43483
សរុប : 17608134