ចិននឹងក្លាយជាប្រទេសតែមួយគត់ដែលមានស្ថានីយអវកាសនៅឆ្នាំ២០២៤




ចិនអាចនឹងក្លាយជាប្រទេសតែមួយគត់ដែលនឹងមានស្ថានីយអវកាសនៅក្នុងឆ្នាំ ២០២៤ ខាងមុខ នេះបើយោងតាមការ លើកឡើងរបស់លោក Lei Fanpei អ្នក តំណាងនៃក្រុមហ៊ុន China Aerospace Science and Technology Corp (CASC)។     លោក Lei បានប្រាប់ទៅបណ្តាញសារព័ត៌មានស៊ីនហួថា គ្រោងនឹងបាញ់បង្ហោះស្នូលនៃការពិសោធទៅកាន់ស្ថានីយអវកាសនៅចន្លោះឆ្នាំ២០១៨ខាងមុខជាមួយរ៉ុក្កែតដឹកជញ្ជូនខ្នាតធំម៉ូឌែល Long March-5 ហើយសម្ភារៈស្ថានីយអវកាសដទៃទៀតដែលមានទម្ងន់ប្រហែល ២០ តោននឹងដឹកជញ្ជូនទៅកាន់ស្ថានីយអវ-កាសក្នុងលំហនៅចន្លោះឆ្នាំ២០២២ ផង ដែរ។   
CASC គឺជាអ្នកអភិវឌ្ឍផ្នែកអវកាសដ៏ធំ និងមានសក្តានុពលនៅចិន។ នៅពេលដែលស្ថានីយអវកាសអន្តរជាតិចូលនិវត្តន៍នៅក្នុងឆ្នាំ២០២៤ ខាងមុខនោះស្ថានីយអវកាសរបស់ចិនអាចនឹងក្លាយជាស្ថានីយអវកាសតែមួយគត់ដែលបន្តដំណើរការ សេវាកម្មទាំងអស់ នេះបើយោងតាមសម្តី របស់លោក Lei។

លោក Lei បានបន្តទៀតថា ស្ថានីយអវកាសចិននឹងរាប់បញ្ចូលទាំង Module ស្នូល និង Module នៃមន្ទីរពិសោធចំនួន ២ ជាមួយនិងចំណងជាច្រើនដែលអនុញ្ញាតឲ្យផ្កាយរណប ឬយានអវកាសផ្សេងៗ តភ្ជាប់បាន។ បន្ទាប់មក អ្នកអវកាស និងយានដឹកជញ្ជូននឹងធ្វើដំណើរការទៅមក រវាងស្ថានីយអវកាសក្នុងលំហ និងផែនដីដើម្បីផ្គត់ផ្គង់ចំណីអាហារ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ រួមទាំងសម្ភារៈ បច្ចេកទេសអវកាសជាច្រើនទៀតផងដែរ ខណៈដែលអ្នកអវកាសចិន (Taikonauts) អាចស្នាក់នៅស្ថានីយអវកាសបានរហូតដល់ពេញមួយឆ្នាំ។

ស្ថានីយអវកាសក្នុងលំហនេះត្រូវបានរចនាឡើងសម្រាប់ដំណើរការរយៈពេល ១០ ឆ្នាំដែលមានកម្ពស់ខ្ពស់ជាងផ្ទៃផែនដីចំនួន ៤០០ គីឡូម៉ែត្រ។

ជាមួយស្ថានីយអវកាសនេះប្រទេសចិននឹងក្លាយជាប្រទេសទីពីរបន្ទាប់ពីរុស្ស៊ីដែលបានបង្កើតស្ថានីយអវកាសក្នុងលំហដោយខ្លួនឯង។

កាលពីឆ្នាំ១៩៩២ ប្រទេសចិនបានដំណើរការយុទ្ធសាស្រ្តចំនួន ៣ ចំពោះកម្មវិធីអវកាសនៃអ្នកអវកាសរបស់ខ្លួន ហើយដំណាក់កាលសំខាន់នៃយុទ្ធសាស្រ្តទាំង ៣ នោះគឺជាដំណាក់កាលចុងក្រោយគឺនៃការបញ្ជូនអ្នកអវកាសទៅកាន់ស្ថានីយអវកាស។

សប្តាហ៍ទីពីរនៃខែតុលា ឆ្នាំ២០១៦ ខាង មុខនេះ ប្រទេសចិននឹងធ្វើការបាញ់បង្ហោះរ៉ុក្កែត Shenzhou-11 ដើម្បីបញ្ជូនអ្នកអវ-កាសចិន (Taikonauts) ចំនួន ២ ទៅ កាន់មន្ទីរពិសោធ Tiangong-2 ហើយ ពួកគេនឹងស្នាក់នៅទីនោះចំនួន ៣០ ថ្ងៃ៕    (លោក វុុទ្ធា)

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ស្វែងយល់ពីអត្ថប្រយោជន៍របស់ទឹកបន្ទាលកន្ទុយក្រពើចំពោះសុខភាព

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

យល់ដឹងអំពីគុណប្រយោជន៍របស់ផ្លែក្រូចឆ្មារចំពោះសុខភាពរបស់មនុស្ស

LeEco អាចនឹងបង្ហាញវត្តមាន ផលិតផលរបស់ខ្លួននៅអាម៉េរិក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 50
សប្ដាហ៍នេះ : 2321
ខែនេះ : 43403
សរុប : 17608055