រដូវទឹកជន់ដុងអារញ្ញមានប្រជាប្រិយភាពទាក់ទាញទេសចររាប់រយនាក់ក្នុងមួយថ្ងៃៗ




លោក វិសិទ្ធ

ប៉ោយប៉ែត ៖ រមណីយដ្ឋានដុងអារញ្ញ មានទីតាំងស្ថិតនៅភូមិដុងអារញ្ញ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត មានចម្ងាយប្រមាណ៦គីឡូម៉ែត្រពីផ្លូវជាតិលេខ៥។ គេសង្កេតឃើញថាបើទោះបីជាផ្លូវក្រួសចូលទៅកាន់ រមណីយដ្ឋាននេះក្នុងខែវស្សាមានទឹកជន់លិចផ្លូវបង្កជាការលំបាកក៏ដោយ ក៏ប៉ុន្តែ គេឃើញមានភ្ញៀវទេសចរក្នុងមួយថ្ងៃៗរាប់ពាន់នាក់បានធ្វើដំណើរទៅលេងកម្សាន្តនៅតំបន់លំហែកាយមួយនេះ។ ការធ្វើដំណើរទៅទីនោះចាំបាច់ភ្ញៀវទេសចរទាំងឡាយត្រូវតែផ្ញើម៉ូតូឬរថយន្តនៅលើទីទួលមួយដែលមានអ្នកចាំទទួលផ្ញើត្រឹមត្រូវ។ បន្ទាប់មកលោកអ្នកត្រូវបន្ត  ដំណើរដោយជិះគោយន្តរបស់អ្នកស្រុកនៅទីនោះដើម្បីចូលទៅដល់ដុងអារញ្ញ   ដែលត្រូវចំណាយប្រាក់ក្នុងម្នាក់២០០០ រៀលតែប៉ុណ្ណោះ។ ប្រសិនបើគេសង្កេត មើល នៅតំបន់ដុងអារញ្ញទាំងមូលហាក់ ដូចជាមានទេសភាពធម្មជាតិអំណោយ ផលណាស់នៅក្នុងរដូវទឹកជន់ដូច្នេះ។

 

ភ្ញៀវទេសចរទាំងឡាយអាចលេងកម្សាន្តបានយ៉ាងសប្បាយជាមួយនឹងការងូត  ទឹកលេង ដែលមានជម្រាលរាក់ៗ ជិះទា ទឹក ពោះវៀនកង់ឡាននិងអង្គុយលេងញុំាអាហារនៅខ្ចូសឫស្សីដែលគេសង់ឡើងនៅតាមមាត់ទឹក។ ជាមួយគ្នានោះដែរលោក  អ្នកក៏អាចសាកភ្លក្សរសជាតិនៃម្ហូបអាហារបែបស្រុកស្រែមានដូចជា៖កង្កែបបោក កង្កែបឆាគ្រឿង ខ្យងឆាគ្រឿងហឹរៗ ត្រីស្រែ អាំងផ្ទាប់ជាមួយបុកអំពិល សម្លកូនត្រី សម្លខួរក្តាម។ល។ ចៅសង្កាត់និមិត្តលោក ប៉ាល់ សេដ្ឋា បាននិយាយឲ្យដឹងថា រមណីយដ្ឋានដុងអារញ្ញមានចម្ងាយប្រមាណជាង១៧គីឡូម៉ែត្រពីក្រុងប៉ោយប៉ែតនិងចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។  រមណីយដ្ឋានដុងអារញ្ញបាននាំមកនូវប្រភពចំណូលយ៉ាងសំខាន់សម្រាប់ប្រជាជនរស់នៅក្នុងតំបន់នេះតាមរយៈការលក់ដូរម្ហូបអាហារ នំចំណីជូនភ្ញៀវទេសចរ។ លោក បញ្ជាក់ថា ជាពិសេសនៅខែវស្សាទឹកជន់ ដូច្នេះនៅភូមិដុងអារញ្ញតែងតែមានទឹកលិចជារៀងរាល់ឆ្នាំដែលធ្វើឲ្យពួកគាត់មិនអាចធ្វើស្រែបាននោះទេដោយឡែកទាក់ទងនឹងបញ្ហាបរិស្ថានអនាម័យវិញឃើញថាពួក គាត់មានការយល់ដឹងខ្ពស់អំពីបញ្ហានេះ។ លោក ប៉ាល់ សេដ្ឋា បញ្ជាក់បន្តថា និយាយឲ្យខ្លីរមណីយដ្ឋានដុងអារញ្ញបាន ផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់បង  ប្អូនប្រជាពលរដ្ឋយើងដែលរស់នៅទីនោះ ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាល   យើងបានចាត់ទុកវិស័យទេសចរណ៍នេះមានអាទិភាពជាចម្បងក្នុងចំណោមវិស័យផ្សេងៗទៀត។ លោកបញ្ជាក់ទៀតថា សម្រាប់តំបន់កម្សាន្តដុងអារញ្ញ គឺមានប្រជាប្រិយភាពទាក់ទាញតែក្នុងរដូវទឹកជន់តែ ប៉ុណ្ណោះ ពីព្រោះនៅទីនោះនៅពេលមាន  ទឹកជន់វាបង្កើតបានទៅជាផ្ទាំងទស្សនីយភាពមួយគួរជាទីត្រេកត្រអាលសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តដោយក្នុងមួយ ថ្ងៃៗមានចំនួនរាប់រយនាក់ឯណោះ៕

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់

ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាសជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកកំពង់លែង

ទេសភាពធម្មជាតិនៅស្ទឹងបរិបូណ៌ចាប់ផ្តើមចោល សម្រស់នារដូវទឹកឡើង 


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 456
សប្ដាហ៍នេះ : 1784
ខែនេះ : 86220
សរុប : 17300144