យល់ដឹងអំពីគុណប្រយោជន៍របស់ផ្លែក្រូចឆ្មារចំពោះសុខភាពរបស់មនុស្ស




ក្រូចឆ្មារជាផ្លែឈើមួយប្រភេទដែលមានគុណប្រយោជន៍ខ្ពស់ចំពោះសុខភាពរបស់មនុស្ស រួមទាំងការជួយព្យាបាលជំងឺមួយចំនួនបានយ៉ាងល្អ ព្រោះវាបានផ្ទុកសារជាតិនៃប្រភេទឱសថមួយចំនួន ដូចជា Anti-biotic, Anti-septic និង Anti-cancer ក្នុងកម្រិតខ្ពស់។ ក្រៅពីសារជាតិឱសថ សម្រាប់ប្រឆាំង និងព្យាបាលជំងឺសំខាន់ មួយខាងលើ ផ្លែក្រូចឆ្មារក៏មានផ្ទុកនូវយ៉ាងសម្បូរបែបដូចជា វីតាមីន C វីតាមីន B-Complex និងសារជាតិរ៉ែដូចជា ជាតិដែក កាល់ ស្យូម ស៊ីលីកូន ទង់ដែង និងប៉ូតាស្យូម ផងដែរ។ ក្រូចឆ្មារក៏ត្រូវបានក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបញ្ជាក់ថា ជាប្រភេទអាហារ ឬឱសថប៉ូវ កម្លាំង ដែលវាមានសមត្ថភាពខ្ពស់ក្នុងការជួយលៀងសម្អាតជាតិ ពុលចេញពីសារពាង្គការបស់មនុស្សបាន យ៉ាងល្អ។ ថ្វីបើក្រូចឆ្មារ មានផ្ទុកសារជាតិ អាស៊ីតកម្រិតទាប ប៉ុន្តែវាមានសារជាតិ  អំបិលតូនិកច្រើនដែលបានជួយកោសិកាឈាម ជាលិកាផ្នែក ទន់ក្នុងសរីរាង្គ និង   មុខងារក្រពេញសំខាន់ៗមួយចំនួនឲ្យដំណើរការកាន់តែល្អប្រសើរ។ ក្រូចឆ្មារក៏ត្រូវ បានគេដឹងថា មានមុខងារក្នុងការជួយ បំផ្លាញសារជាតិកខ្វក់នៅក្នុងមាត់ និងពោះ វៀនតូច ព្រមទាំងជួយសម្រួលដំណើរការ លេប អាហារ និងជួយបញ្ចៀសពីបញ្ហា ទល់លាមកទៀតផង។ លើសពីនេះទៅ ទៀតក្រូចឆ្មារក៏មានសមត្ថភាពខ្ពស់ក្នុងការជួយកម្ចាត់ក្រួស ក្នុងតម្រងនោម និងជួយ ប្រឆាំងនឹងការកកើតនៃកោសិកា ជំងឺមហារីកបំពង់ក សួត ស្បែក សុដន់ ក្រពះ និងជំងឺមហារីកពោះវៀនធំបានមួយផ្នែក ដែរ។

 

ក្រូចឆ្មារ សម្បូរដោយសារជាតិ Bioflavonoids ដែលជាសារជាតិមួយ៏សំខាន់ក្នុងការជួយថែរក្សាប្រព័ន្ធភាពស៊ាំកាត់បន្ថយ កម្រិតនៃការរលាករបស់សារពាង្គកាយ។ ចំណែកទឹករបស់វាក៏មានផលប្រយោជន៍ ខ្ពស់ក្នុងការព្យាបាលជំងឺជាច្រើនដូចជា ជំងឺ ផ្តាសាយ ក្អក ឈឺបំពង់ក ត្អើក ការ បង្ករោគក្នុងត្រចៀក គ្រុនក្តៅ រលាក សន្លាក់ជំងឺបេះដូងជាដើម៕  (លោក វុទ្ធា)

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ស្វែងយល់ពីអត្ថប្រយោជន៍របស់ទឹកបន្ទាលកន្ទុយក្រពើចំពោះសុខភាព

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ចិននឹងក្លាយជាប្រទេសតែមួយគត់ដែលមានស្ថានីយអវកាសនៅឆ្នាំ២០២៤

LeEco អាចនឹងបង្ហាញវត្តមាន ផលិតផលរបស់ខ្លួននៅអាម៉េរិក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 842
សប្ដាហ៍នេះ : 21309
ខែនេះ : 62391
សរុប : 17627088