ក្រុមបាល់ទាត់គោព្រៃជម្រើសជាតិកម្ពុជា កំពុងប្រឹងប្រែង




លោក ប្រុស

ភ្នំពេញ ៖ ក្រុមបាលទាត់គោព្រៃជម្រើសជាតិកម្ពុជា អាចសាងប្រវត្តិសាស្ត្រដើម្បីឡើងទៅវគ្គចែកពូលក្នុងការប្រកួតធំជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍បានទេនាឆ្នាំនេះ ដែលការប្រកួតត្រូវធ្វើក្នុងទឹកដីខ្លួនឯងផងនោះ ក្នុងការប្រកួតជម្រុះ ជើងឯកពាន រង្វាន់ AFF Suzuki Cup នៅថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៦នេះ។

 

ការប្រកួតចុងក្រោយក្រុមគោព្រៃជម្រើស ជាតិកម្ពុជា ធ្វើបានយ៉ាងល្អនៅទឹកដីខ្លួន ឯងក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាល ពីយប់ថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦ ដោយបានយកឈ្នះលើក្រុមជម្រើសជាតិស្រីលង្កា ៤-០ ដែលធ្វើឲ្យគ្រូបង្វឹកស្រី លង្កា ស្រងាកចិត្ត ហើយសរសើរក្រុមជម្រើស ជាតិកម្ពុជាថា ពិតជាខ្លាំងជាងមុនដោយតែយ៉ាងណាលោក Lee Tae Hoon គ្រូ បង្វឹកក្រុមជម្រើសជាតិកម្ពុជានៅមិនទាន់ពេញចិត្តក្រុមរបស់ខ្លួនឡើយ បើទោះបី  អាចយកឈ្នះក្រុមភ្ញៀវស្រីលង្ការហូតដល់ទៅ៤-០ក្នុងការប្រកួតមិត្តភាពអន្តរជាតិគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបានឲ្យ ដឹងថា ក្រុមរបស់លោកនៅមានចំណុចខ្វះខាតជាច្រើនទៀត ដែលត្រូវកែតម្រូវបន្ថែម។ ក្នុងនោះកីឡាករទាំងអស់បានប្រមូលស្មារតីប្រយុទ្ធមិនទាន់បានល្អគ្រប់គ្រាន់ ពិសេសគឺពួកគេព្យាយាមធ្វើឲ្យខកខានឱកាសជាច្រើន ដែលធ្វើឲ្យលោកគិតថា ជ័យជម្នះ   មួយនេះមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ។ លោកបន្ថែមថា បច្ចុប្បន្នក្រុមកម្ពុជាមាន ចំណុចល្អខ្លះៗក្រោយទៅហ្វឹកហាត់នៅ សិង្ហបុរីមួយរយៈគឺមានការរក្សាតុល្យភាពនៃក្រុមបានល្អ។ ទម្រង់ឡើងចុះមានភាពល្អប្រសើរជាងមុន និងចល័តទីតាំង បានល្អជាងមុន។ ចំណែកចំណុចខ្វះខាត កីឡាករគ្រប់រូបត្រូវមានល្បឿន និងគុណភាពគ្រប់គ្រងបាល់ឲ្យបានល្អប្រសើរជាងនេះ។ គ្រូបង្វឹករូបនេះបញ្ជាក់ថា ក្រុមឡាវ ក្រុម ទីម័រខាងកើត និងក្រុមព្រុយណេកំពុងសិក្សាចំណុចខ្វះខាតរបស់កម្ពុជា ហើយ ពួកគេនឹងរៀបចំប្រព័ន្ធលេងមួយដើម្បីទប់ទល់កម្ពុជា ដូចកម្ពុជាកំពុងរៀបចំប្រព័ន្ធលេងដើម្បីទប់ទល់ពួកគេផងដែរ។ គ្រប់ ប្រទេសតែងចង់ឈ្នះ ដូចនេះការប្រកួត ជម្រុះពាន AFF Suzuki Cup ខាងមុខនេះ មិនមែនជារឿងងាយស្រួលនោះទេ។ កត្តាដែលសំខាន់បំផុតកម្ពុជាមិនត្រូវផ្ដល់ឱកាស ឲ្យដៃគូរកគ្រាប់បាល់បានមុននោះទេ ពីព្រោះវាអាចបង្កការលំបាកដល់ក្រុមក្នុងការតាមរកគ្រាប់បាល់តាមពីក្រោយគេនោះឡើយ។

គួរបញ្ជាក់ថា វគ្គជម្រុះពានរង្វាន់បាល់ ទាត់ AFF Suzuki Cup 2016 ជាមួយក្រុម ជម្រើសជាតិឡាវ ព្រុយណេ និងទីម័រខាង កើត ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់២១ ខែតុលា ឆ្នាំ២០១៦ នេះ តាមគម្រោងក្នុងវគ្គជម្រុះនេះ យកតែក្រុមដែលមានចំណាត់ថ្នាក់ដែលល្អជាងគេ១ក្រុមប៉ុណ្ណោះឡើងទៅលេងវគ្គចែក    ពូលជាមួយក្រុម៧ផ្សេងទៀតប្រកួតតំបន់អាស៊ានកំពុងតែអង្គុយចាំ។ ចាំមើលក្រុមបាលទាត់គោព្រៃជម្រើសជាតិកម្ពុជា អាចសាងប្រវត្តិសាស្ត្រដើម្បីឡើងទៅវគ្គចែក   ពូលក្នុងការប្រកួតធំជាងគេក្នុងភូមិភាគ អាស៊ីអាគ្នេយ៍បានឬយ៉ាណា?៕

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 301
សប្ដាហ៍នេះ : 19185
ខែនេះ : 209079
សរុប : 16471086