ដំណើរកម្សាន្តបែបផ្សងព្រេងនៅលើទឹកដីនៃតំបន់ព្រៃភ្នំឱរ៉ាល់         




លោក វិសិទ្ធ

ខេត្តកំពង់ស្ពឺ ៖ កន្លងមក«ខ្មែរដេលី»    ធ្លាប់តែនាំដំណើរទស្សនាចរណ៍របស់លោកអ្នកនិងភ្ញៀវទេសចរជាតិអន្តរជាតិទៅលំហែ កម្សាន្តនិងទស្សនានៅតាមតំបន់រមណីយដ្ឋានទឹកជ្រោះ ប្រាសាទបុរាណព្រមទាំង មជ្ឈមណ្ឌលកម្សាន្តកែច្នៃជាដើម។ តែដោយឡែកសម្រាប់ថ្ងៃនេះយើងសូមធ្វើការបង្ហាញជូននៅកន្លែងកម្សាន្តបែបផ្សងព្រេងថ្មីមួយទៀតនាទឹកដីខេត្តកំពង់ស្ពឺ គឺតំបន់ព្រៃភ្នំឱរ៉ាល់។ សូមជម្រាបជូនថា ភ្នំឱរ៉ាល់មានទីតាំងស្ថិតនៅជាប់ព្រំប្រទល់ខេត្តមួយចំនួនដូចជាខេត្តកណ្តាល កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ កំពង់ឆ្នាំង និងជាភ្នំមួយដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរគឺមានកម្ពស់១៨១៣ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ ប្រសិនបើលោកអ្នកក៏ដូចជាភ្ញៀវទេសចរទាំងឡាយចង់ទៅលេងនៅភ្នំឱរ៉ាល់នោះសម្រាប់អ្នកនៅភ្នំពេញគឺចាំបាច់ត្រូវធ្វើដំណើរមកដល់ហួសផ្សារកំពង់ស្ពឺបន្តិចនឹងឃើញមានផ្លូវមួយបត់ស្តាំគេហៅថា ផ្លូវច្បារមនរួចបន្តដំណើរតាមផ្លូវនេះរហូតដល់ទីប្រជុំជនស្រុកឱរ៉ាល់(ផ្សារឱរ៉ាល់)ចេញពីផ្សារឱរ៉ាល់ឆ្ពោះទៅផ្សារត្រពាំងជោរមិនឆ្ងាយប៉ុន្មាន  នឹងឃើញផ្លូវលំមួយបត់ឆ្វេងតម្រង់ទៅភូមិស្រែកិននោះនឹងបានទៅដល់ជើងភ្នំឱរ៉ាល់ជាក់ជាមិនខាន។

 

ជួបជាមួយបងប្រុសចាន់រស់នៅភូមិ ស្រែកិន ស្រុកឱរ៉ាល់បាននិយាយឲ្យដឹងថា សម្រាប់លោកអ្នកដែល មានបំណងចង់ដើរព្រៃនៅក្នុងតំបន់ភ្នំឱរ៉ាល់ គឺមិនអាចបើក បររថយន្តចូលបាននោះទេ ពីព្រោះស្ថាន ភាពផ្លូវមានការពិបាកពោលគឺគេត្រូវតែផ្ញើឡានទុកនៅភូមិស្រែកិនរួចរកមធ្យោបាយធ្វើដំណើរផ្សេងដោយអាចជួលម៉ូតូឬគោ យន្តរបស់អ្នកស្រុកជិះទៅទើបជាការប្រសើរ។ អ្នកដើរព្រៃនិងជាមគ្គុទេសក៍ជនបទប្រចាំតំបន់ភ្នំឱរ៉ាល់រូបនេះបន្តថា ភ្ញៀវទេសចរ ចាំបាច់ត្រូវជួលម៉ូតូអ្នកស្រុកជិះក្នុងមួយ ថ្ងៃ២០ដុល្លារឬគោយន្ត៥០ដុល្លារ ព្រម ទាំងអ្នកនាំផ្លូវនិងស្ពាយ អីវ៉ាន់៣០ដុល្លារ ក្នុងមួយថ្ងៃផងដែរ។

 

លោក ចាន់ និយាយប្រាប់ឲ្យដឹងទៀត ថា ការធ្វើដំណើរចូលទៅទស្សនាតំបន់ព្រៃភ្នំឱរ៉ាល់យើងត្រូវមានការ ប្រុសប្រយត្ន    ខ្ពស់ត្រូវពាក់អាវក្រាស់ៗ និងនាំយកទៅ ជាមួយនៅអង្រឹង តង់ ទឹក ចំណីអាហារ កាំបិត ពូថៅ ដែកកេះ ជាដើម។ ការដើរព្រៃ នៅតំបន់ភ្នំឱរ៉ាល់នេះវាគឺជាដំណើរកម្សាន្តមួយដែលអាចនិយាយបានថាមានលក្ខណៈ បែបផ្សងព្រេង និងលំបាកបន្តិចនៅរដូវធ្លាក់ ភ្លៀងដូច្នេះ តែវាក៏ជាដំណើរទស្សនាចរណ៍មួយដែលធ្វើឲ្យលោកអ្នកនិងភ្ញៀវទេសចរទទួលបានក្នុងការដកពិសោធន៍អំពីការ ដើរព្រៃ ចុះទឹក ឡើងភ្នំ។

 

នៅលើភ្នំឱរ៉ាល់ត្រូវបានលោក ចាន់ និយាយរៀបរាប់ឲ្យដឹងទៀតថា យើងឃើញ មានវិហារបុរាណ មានទឹក ធ្លាក់ មានដើម ឈើតូចធំ មានផ្ទាំងថ្ម និងមានពពួកសត្វព្រៃក៏ដូចជាសត្វស្លាបរស់នៅផងដែរដែលរាល់ផ្ទាំងទស្សនីយ ភាពដ៏កម្របែបនេះ យើងជឿជាក់ថានឹងធ្វើឲ្យដំណើរកម្សាន្តដោយការជ្រើសរើសយក និងចំណាយពេលជាច្រើនថ្ងៃក្នុងការដើរព្រៃនៃតំបន់ភ្នំឱរ៉ាល់នេះភ្ញៀវទេសចរទាំងឡាយនឹង បានរីករាយប្លែកអារម្មណ៍បំផុត ហើយអ្វី ដែលរឹតតែរំភើប និងអស្ចារ្យនោះគឺការថត ផ្តិតយករូបភាពព្រៃឈើពណ៌បៃតងគ្រប ដណ្តប់ព័ទ្ធជុំវិញតាមដងអូរមាត់ជ្រោះជាដើមនោះ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 68
សប្ដាហ៍នេះ : 2339
ខែនេះ : 43421
សរុប : 17608073