អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា




លោក ៖ មណីរ័ត្ន

ប្រទេសកម្ពុជានិងចិនកំពុងចងភ្ជាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនយោបាយនិងសេដ្ឋកិច្ចក្នុងដំណាក់កាលដ៏សំខាន់បំផុតដើម្បីជួយគ្នាទៅវិញទៅមកសម្រាប់បញ្ហាតំបន់ និងពិភពលោក។

 

លោក ស៊ី ជីងភីង (Xi Jinping) ប្រធានាធិបតីចិន មកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៣-១៤ ខែតុលានេះ ដើម្បីបង្ហាញកម្លាំងកិច្ចសហប្រតិបតិ្តការនយោបាយនិងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

 

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តចំពោះសមិទ្ធផលដែលកើតចេញពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីជួយអភិវឌ្ឍសង្គមរបស់កម្ពុជាលើគ្រប់វិស័យ។

 

លោក សុង បូ (Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១២ ខែតុលានេះ បាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិនមកកាន់កម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោយឲ្យកាន់តែប្រសើរឡើង និងឆាប់រហ័ស។

 

ភាគីចិន មិនបោះបង់កម្ពុជា ក្នុងនាមជាមិត្តភក្តិ បងប្អូនរួមសុខរួមទុក្ខទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ ដើម្បីជាការតបស្នងដល់កម្ពុជាដែលគាំទ្រគោលនយោបាយចិនតែមួយដូចគ្នា និងគាំទ្រទាំងបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង។

 

ក្រុមអ្នកវិភាគនយោបាយ បាននិយាយថាប្រទេសចិនមិនអាចបោះបង់ប្រទេសកម្ពុជាចោលទេដោយសារកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ ប្រទេសមហាយក្សនៅអាស៊ីមួយនេះ បានចាប់យកកម្ពុជាធ្វើជាគោលដៅជំរុញសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មឲ្យកាន់តែមានកំណើនខ្លាំងឡើងបន្ថែមទៀត។ ជាមួយគ្នានេះ ប្រទេសចិនទំនងជាអាចធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជាកូននាគនៅអាស៊ីក្នុងពេលអនាគតនិងជាប្រទេសជឿនលឿនមួយនៅអាស៊ីបើក្រុមមេដឹកនាំកម្ពុជាប្រកាន់ភ្ជាប់ភាពជាអ្នកដឹកនាំ។

 

ចិន គឺជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងយោធាទាំងនៅក្នុងតំបន់និងពិភពលោក ហើយប្រទេសចិន និងរុស្ស៊ីកំពុងចាប់ដៃគ្នាដើម្បីទប់ទល់នឹងឥទិ្ធពលរបស់អាម៉េរិកទាំងនៅក្នុងតំបន់ និងពិភពលោក។

 

ប្រទេសចិន បានបង្ហាញកម្លាំងយោធា ក្នុងស្ថានការណ៍នយោបាយពិភពលោកកំពុងបែ្រកាយទៅរកសង្គ្រាមត្រជាក់សម័យទំនើប ដោយបែងចែកប្លុក និងការប្រឡងប្រណាំងគ្រឿងសព្វាវុធដែលធ្វើឲ្យការព្រួយបារម្ភខ្លាចប្រែក្លាយនិន្នាការបែបអាចផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ឬហៅថាសង្គ្រាមលើកលោកទី៣ ដែលនឹងដុតកម្ទេចពិភពលោកទាំងមូល។         យោងតាមរបាយការណ៍រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំ គឺមហាអំណាចចិនបានផ្តល់ទឹកប្រាក់ជាង៣៧.០០០លានដុល្លារអាម៉េរិក ដើម្បីធ្វើការអភិវឌ្ឍប្រទេស និងពង្រីកកំណើនសេដ្ឋកិច្ច។ កម្ពុជាបានប្រើប្រាស់លុយទាំងជំនួយឥតសំណងនិងកម្ចីសម្បទានទៅលើការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន ថាមពលអគ្គិសនី ប្រព័ន្ធធារាសាស្ត្រ សង្គមកិច្ច កងទ័ព ធនធានមនុស្ស។

 

កាន់តែបង្ហាញឥទ្ធិពលទៀតនោះ គឺនាយករដ្ឋមន្ត្រីចិន កាលពីដើមខែកក្កដា ឆ្នាំ២០១៦បានប្រកាសផ្តល់ជំនួយឥតសំណង៦០០លានដុល្លារអាម៉េរិកបន្ថែមទៀត ដល់កម្ពុជាសម្រាប់ផែនការអភិវឌ្ឍរយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។

 

ភាពចាក់ស្រេះរបស់ប្រទេសចិនមកលើកម្ពុជាដោយចិនមើលឃើញថា កម្ពុជាមានប្រយោជន៍សម្រាប់ប្រទេសរបស់ខ្លួន។ ប៉ុន្តែសម្រាប់មេដឹកនាំកម្ពុជា ដែលកាន់តែចាប់យកចិនធ្វើជាដៃគូ ក៏ដើម្បីផលចំណេញផ្នែកទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ គិតត្រឹមដំណាច់ឆ្នាំ២០១៥ ប្រទេសកម្ពុជាបានជាប់បំណុលប្រទេសចិនចំនួន៤៥ភាគរយក្នុងចំណោមបំណុលដែលកម្ពុជាជំពាក់បរទេសសរុបជិត៦.០០០លានដុល្លារអាម៉េរិក។ ភាគរយនៃបំណុលចិននេះ គឺស្មើនឹងប្រមាណ២.៥០០លានដុល្លារអាម៉េរិក។

 

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាននិយាយថា ការជួយជ្រោមជ្រែងរបស់មិត្តចិនតែងនាំមកនូវការរីកចម្រើនហើយទំនាក់ទំនងឈានឡើងដល់កម្រិតកំពូលទាំងផ្នែកការទូតនយោបាយនិងការបើកច្រកសេដ្ឋកិច្ច។

 

ក្រុមប្រឆាំង និងសង្គមស៊ីវិល មួយចំនួននិយាយថា កម្ពុជាមិនគួរពឹងតែទៅចិននោះទេ ដោយសារតែប្រទេសនេះ មើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគេបាននិយាយថា ចិនអាចក្លាយជាអាណាព្យាបាល បើសិនមេដឹកនាំកម្ពុជានាពេលបច្ចុប្បន្ននៅតែឱបដៃឱបជើងប្រទេសចិន។

 

ជាការពិតមេដឹកនាំកម្ពុជា បានព្យាយាមធ្វើឲ្យគោលនយោបាយការបរទេស ស្របតាមរដ្ឋធម្មនុញ្ញដែលបានចែងអំពីអព្យាក្រឹត្យភាពរបស់កម្ពុជា។ មិនថាប្រទេសមហាអំណាចអាម៉េរិក ឬប្រទេសអ្នកមានដូចជាជប៉ុន គឺកម្ពុជាព្យាយាមរក្សាជំហរកណ្តាល ដើម្បីរក្សាសន្តិសុខនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន។ ជំហររបស់កម្ពុជា គឺស្ថិតនៅជាអព្យាក្រឹត្យ និងចង់ឲ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងជម្លោះសមុទ្រចិនខាងត្បូង ដែលភាគីជម្លោះមានប្រទេសចិន វៀតណាម ហ្វីលីពិន ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូណេស៊ី បើទោះបីជាមានការសុំពីគ្រប់ភាគីឲ្យកម្ពុជាជួយលូកដៃរឿងនេះ ដែលក្នុងនោះ ក៏មានការចូលរួមបញ្ចុះបញ្ចូលពីសហរដ្ឋអាម៉េរិក៕

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 16445
ខែនេះ : 59120
សរុប : 17134477