កីឡាករ ផល សោភ័ណ្ឌ និង ឈឿន ឆៃដែន ឡើងដណ្តើម៣ពិន្ទុពីកីឡាករថៃ




លោក ប្រុស

ភ្នំពេញ ៖ កីឡាករជើងខ្លាំង ផល សោ ភ័ណ្ឌ អ្នកប្រដាល់នៃក្លិបតាឡីដំរីមានរិទ្ធិ នឹងជួបប្រកួតជាមួយកីឡាករ Dernchhunlek ខណៈកីឡាករ ឈឿន ឆៃដែន អ្នកប្រដាល់របស់ក្លិបនិរោធមានជ័យ និង ត្រូវជួបជាមួយកីឡាករ Fashootshai វគ្គ ជម្រុះលើកទី៣ដើម្បីឆ្ពោះទៅដណ្តើមខ្សែក្រវាត់ «កំពូលអ្នកប្រដាល់ខ្សែក្រវាត់គូបូតា ២០១៦» នៅលើសង្វៀនបាយ័នបឹងស្នោ នារសៀលថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ ២០១៦នេះ។

 

ការប្រកួតរវាង ផល សោភ័ណ្ឌ និង Dernchhunlek មិនធ្លាប់ដែលជួបគ្នាទេ កន្លងមក។ នេះជាលើកទី១របស់អ្នកប្រដាល់ទាំងពីរជួបប្រកួតគ្នា ក្នុងវគ្គជម្រុះលើកទី៣របស់កីឡាករទាំង២ ការប្រកួត២ លើកកន្លងមក ផល សោភ័ណ្ឌ កាលពី ជម្រុះលើកទី១ គេបានវាយចាញ់ ឡៅ ចន្ទ្រា ក្នុងទឹកទី៣ និងលើកទី២ គេឈ្នះ ឈឿន ឆៃដែន ក្នុងទឹកទី២ចំណែក Dernchhunlek អ្នកប្រដាល់ថៃរូបនេះ កាលពី ប្រកួតលើកទី១ គេវាយចាញ់ Fashootshai ដោយពិន្ទុ និងលើកទី២ គេចាញ់ ឡៅ ចន្ទ្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ក្នុងទឹកទី៤។ យ៉ាងណាការប្រកួតលើក ទី៣នេះ Dernchhunlek ក៏ប្រហែលជាមិន អាចទៅរួចជាមួយ ផល សោភ័ណ្ឌ ដែរ។

 

កីឡាករ ផល សោភ័ណ្ឌ ជាអ្នកប្រដាល់ ដែលគេកំណត់នឹងត្រូវបានគេមើលឃើញថាខ្លាំងផងដែរក្នុងចំណោមអ្នកប្រដាល់កម្ពុជាទាំង៤នាក់ ដែលចូលរួមប្រកួតដណ្ដើម ខ្សែក្រវាត់នេះ ហើយយ៉ាងណា ផល សោ ភ័ណ្ឌ គេក៏ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់  ដែរសម្រាប់ពេលបច្ចុប្បន្ននេះ។ កីឡាករ ផល សោភ័ណ្ឌ គេជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងម្នាក់ ព្រោះគេមានកណ្តាប់ដៃធ្ងន់ និងរហ័សដោយសារគេធ្លាប់វាយប្រដាល់ សកល ហើយនៅពេលមកប្រកួតក្បាច់ គុនខ្មែរបុរាណ(ប្រដាល់សេរី) កណ្ដាប់ដៃ របស់គេ ក៏នៅតែវាយចេញបានល្អដូចមុន ដដែល ហើយស្នៀតកែងនិងជើងទាត់ របស់គេក៏មិនធម្មតាដែរ។ ជាមួយនឹង ភាពខ្លាំងខាងកណ្ដាប់ដៃនិងកែងនេះ សោភ័ណ្ឌ បានផ្ដួលអ្នកប្រដាល់អោយ សន្លប់ច្រើននាក់ណាស់ ទាំងអ្នកប្រដាល់រួមជាតិនិងអ្នកប្រដាល់បរទេស ព្រោះគេជាជើងខ្លាំងវ័យក្មេងតែមានចិត្តធ្ងន់និងមិន ចាញ់សម្លុតគូប្រកួតនោះទេ គូប្រកួតល្មមៗ មិនអាចឈរជើងជាមួយគេបាន៥ទឹកនោះ ឡើយ។ ការប្រកួតចុងក្រោយរបស់ ផល សោភ័ណ្ឌ បានផ្តួលកីឡាករ ឈឿន ឆៃដែនឲ្យសន្លប់ត្រឹមទឹកទី២ប៉ុណ្ណោះ។ ចាំមើល រវាងផល សោភ័ណ្ឌ និង Dernchhunlek តើនរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុ បន្ថែម?។

 

ដោយឡែកកីឡាករ ឈឿន ឆៃដែន គេ នឹងត្រូវតស៊ូជាមួយកីឡាករ Fashootshai ដែលគេមិនមានជំនឿថា ឈឿន ឆៃដែន អាចវាយឈ្នះ Fashootshai នោះឡើយ។ កាលពីប្រកួតជម្រុះលើកទី១ ឈឿន ឆៃដែន វាយឈ្នះ សុខ សុវណ្ណ អ្នកប្រដាល់ក្លិបកង ពលធំអន្តរាគមន៍លេខ២ដោយពិន្ទុ លើក ទី២ចាញ់ផល សោភ័ណ្ឌ ក្នុងទឹកទី២ រីឯ Fashootshai លើកទី១ គេវាយឈ្នះ Dernchhunlek លើកទី២ឈ្នះ សុខ សុវណ្ណ ដោយពិន្ទុ។ ចាំមើលក្នុងការប្រកួតជម្រុះ លើកទី៣នេះ តើ ឈឿន ឆៃដែន ឈ្នះឬក៏ Fashootshai ជាអ្នកឈ្នះទទួលបាន៣ ពិន្ទុទៀតនោះ?៕

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 66
សប្ដាហ៍នេះ : 2337
ខែនេះ : 43419
សរុប : 17608071