ឥទ្ធិពលរបស់សត្វដំរីមកលើប្រជាជនខ្មែរ




លោក វិសិទ្ធ 

ភ្នំពេញ៖ប្រជាជនខ្មែរជំនាន់ដើមរួមទាំងស្តេចផែនដីបានប្រើប្រាស់សត្វដំរីធ្វើជារាជរថនិងធ្វើសឹកសង្រ្គាមផងដែរ ជាពិសេសនៅសម័យមហានគរដោយស្តេចនៃចក្រ ភពនីមួយៗត្រូវបានគេមើលឃើញថាមានឫទ្ធិអំណាចខ្លាំងនៅពេលដែលមានសត្វ ដំរីសនៅក្នុងនគររបស់ខ្លួន។ កាលដើម ឡើយប្រជាជនខ្មែរមានជំនឿថាគេមិនអនុញ្ញាតឲ្យមនុស្សមានគភ៌(ផើម)ជិះនៅពីលើខ្នងសត្វដំរីនោះឡើយហើយបើនៅតែ បំពារទៅលើត្រណមនេះដំរីនឹងរលាស់មនុស្សនោះឲ្យធ្លាក់ពីលើខ្នងរបស់វាជាមិនខានមិនតែប៉ុណ្ណោះការសាងសងក្នុងផ្លូវស្នេហាបុរសស្ត្រីនៅលើខ្នងដំរីក៏ជាត្រណមមួយដែរដោយគេហាមដាច់ខាត ។

 

នេះបើតាមការនិយាយពីចាស់ៗ ហើយ រហូតមកដល់ពេលនេះយើងនៅមិនទាន់ស្រាវជ្រាវដឹងអំពីមូលហេតុច្បាស់នៅឡើយតែប្រសិនបើគេនៅតែបំពាននឹងត្រណមនេះដំរីនឹងស្រុត(ស្លាប់)ជាមិនខាននោះឡើយ។អស់កាលដ៏យូរលង់ណាស់មកហើយដែលប្រជាជនខ្មែរមានជំនឿថាសត្វដំរីគឺជាសត្វមួយដែលមានឥទ្ធិពលមកលើពួកគាត់និងនាំមកនូវភាពត្រជាក់ត្រជំចម្រុងចម្រើន ហើយមិនត្រឹមតែប៉ុណ្ណោះដំរីក៏ជា សត្វត្រណមនិងអាចព្យាបាលជំងឺផងដែរ។

 

ក្រៅពីត្រណមមិនឲ្យមនុស្សពោះធំជិះឬគូស្នេហ៍សាសងគ្នាលើខ្នងដំរីនោះប្រជាជនខ្មែរនៅមានជំនឿទៀតថា សត្វដំរីវាអាច   ជួយព្យាបាលក្មេងអារឹះ(ជាប្រភេទក្មេង  ដែលពិបាកចិញ្ចឹម)ព្រោះវាមានជំងឺរុំារ៉ៃជាប្រចាំគឺកើតជំងឺចម្រុះច្រើនមុខពិបាកព្យាបាលជាទីបំផុតហើយចាស់ៗធ្លាប់ព្យាបាលក្មេងអារឹះនេះទៅតាមវិធីបុរាណជាច្រើនក៏នៅតែមិនជា តែនៅពេលព្យាបាលដោយមានការអន្តរាគមន៍ពីសត្វដំរីដោយដាក់ក្រោមពោះឬក្រោមមាត់ដំរីយកប្រមោយឲ្យស្ទាបក្មេងឬក៏ឲ្យដំរីព្រួសទឹកដាក់ខ្លួនប្រាណក្មេងនោះនឹងបានជាសះស្បើយ។

 

បងប្អូនប្រជាពលរដ្ឋខ្មែរយើងមានជំនឿទៀតថា ដំរីនាំមកនូវជោគវាសនាល្អធ្វើអ្វី នឹងមានជោគជ័យជានិច្ច នៅពេលដែលយើងបានប៉ះឬអង្អែលវាហើយតាំងពីបុរាណកាលមកនៅពេលប្រជាជនចង់ចិញ្ចឹមដង្កូវនាងបានផលច្រើនគេនាំគ្នាទៅនិយាយ អង្វរហ្មដំរីឲ្យពួកគេបានស្ទាបបបូរមាត់ ខាងក្រោមរបស់ដំរី ឬជួនកាលគេយក  ស្បែកដំរីដែលងាប់មកធ្វើជ្រញ់ដើម្បីហាន់ស្លឹកមនឲ្យដង្កូវនាងស៊ីនោះនឹងបានផលច្រើនមិនខាន។

 

សម័យខ្មែរបុរាណតែងតែចាត់ទុកសត្វដំរីថាជាសត្វត្រជាក់ត្រជំជាសត្វនាំមកនូវសុភមង្គលជាសត្វតំណាងឲ្យទឹក និង ភាពសម្បូររុងរឿង ហើយជំនឿនេះក៏បានចាក់ឫសគល់យ៉ាងរឹងមាំទៅក្នុងអារម្មណ៍ របស់ប្រជាជនខ្មែររហូតដល់នាំគ្នាមាន   ជំនឿទៀតថានៅពេលយល់សប្តិឃើញ សត្វដំរីនោះច្បាស់ជាមានភ្លៀងធ្លាក់ជាក់ជាពុំខានឡើយ។ បន្ទាប់ពីនោះប្រជាជនខ្មែរភាគច្រើនជាពិសេសគ្រួសារអ្នកមានច្រើនតែយកភ្លុកដំរីទំាងគូមកដាក់តាំង លើតុកិត្តិយស ឬលើខ្នងទូទុកជាគ្រឿង លម្អផ្ទះសំបែងនិងចាត់ទុកជាទ្រព្យដ៏ត្រជាក់ត្រជំយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ពួកគាត់ថែមទៀតផង៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់

ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាសជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកកំពង់លែង

ទេសភាពធម្មជាតិនៅស្ទឹងបរិបូណ៌ចាប់ផ្តើមចោល សម្រស់នារដូវទឹកឡើង 


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2103
សប្ដាហ៍នេះ : 24645
ខែនេះ : 220398
សរុប : 16973260