ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង




ទទួលទានផ្លែទំពាំងបាយជូរ ឬទឹកទំពាំងបាយជូរផ្តល់គុណប្រយោជន៍ខ្ពស់សម្រាប់បេះដូងរបស់មនុស្សយ៉ាងប្រសើរបំផុត។

 

ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្តសហរដ្ឋអាមេរិក បានបង្ហាញឲ្យ ឃើញថាការទទួលទានទឹកទំពាំងបាយជូរ និងទំពាំងបាយជូរពណ៌ក្រហម ឬពណ៌ ស្វាយ ផ្តល់ផលប្រយោជន៍ដ៏ប្រសើរក្នុងការថែរក្សាសុខភាពបេះដូង ព្រមទាំងជួយបញ្ចៀសពីជំងឺបេះដូងមួយផ្នែកផងដែរ ដូចជា កាត់បន្ថយហានិភ័យនៃការកក ឈាមក្នុងសរសៃឈាម និងសរសៃឈាម បេះដូងជួយ កាត់បន្ថយកូឡេស្តេរ៉ូល អាក្រក់ (LDL) សម្រួល ដំណើរការសរសៃឈាម ក្នុងបេះដូង និង ជួយការពារមិនឲ្យ ខូចសរសៃឈាម បេះដូង និងជួយរក្សាតុល្យភាពនៃសម្ពាធ ឈាមក្នុងសារពាង្គកាយមនុស្សផងដែរ។

 

ជាងនេះទៅទៀតទំពាំងបាយជូរក៏បានផ្តល់ផលប្រយោជន៍ដល់សុខភាព ជាលិកា ផ្នែកទន់នៃសារពាង្គកាយរបស់មនុស្ស ផងដែរដូចជាស្បែក សក់ ក្រចក និងស្បែក ជាដើមឲ្យមាន។

 

ទំពាំងបាយជូរគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មរួមមានដូចជាសារធាតុ Resveratrol និងសារធាតុ Flavonoids។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះត្រូវបានរកឃើញច្រើនបំផុតនៅក្នុង សម្បក ដើម ស្លឹក និងគ្រាប់របស់ទំពាំងបាយជូរ ជាជាងសាច់របស់វា។ ក្រុមអ្នកស្រាវជ្រាវបាននិយាយឲ្យដឹង ថាទំពាំងបាយជូរពណ៌ក្រហមចាស់ និង ពណ៌ស្វាយមានកម្រិតសារធាតុប្រឆាំង   អុកស៊ីតកម្មខ្ពស់ជាងទំពាំងបាយជូរដែលមានពណ៌ស និងពណ៌បៃតង។ ជាមួយគ្នា នេះដែរអ្នកស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថាសារធាតុប្រឆាំងអុកស៊ីតកម្ម Resveratrol ក៏ត្រូវបានរកឃើញនៅក្នុងស្រាជាច្រើន   ប្រភេទ ជាពិសេសស្រាក្រហមដែលមាន កម្រិតជាតិអាល់កុលខ្ពស់។

 

ក្រៅពីផលប្រយោជន៍ដ៏សម្បូរបែបដែលទទួលបានពីសម្បក គ្រាប់ និងស្លឹករបស់ ទំពាំងបាយជូរ ទឹករបស់វាក៏បានផ្តល់សារប្រយោជន៍មួយ ផ្នែកផងដែរដល់ សុខភាព ដូចជាការបំពេញជាតិទឹកនៃ សារពាង្គកាយជាដើម៕(លោក វុទ្ធា)

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ស្វែងយល់ពីអត្ថប្រយោជន៍របស់ទឹកបន្ទាលកន្ទុយក្រពើចំពោះសុខភាព

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

យល់ដឹងអំពីគុណប្រយោជន៍របស់ផ្លែក្រូចឆ្មារចំពោះសុខភាពរបស់មនុស្ស

ចិននឹងក្លាយជាប្រទេសតែមួយគត់ដែលមានស្ថានីយអវកាសនៅឆ្នាំ២០២៤

LeEco អាចនឹងបង្ហាញវត្តមាន ផលិតផលរបស់ខ្លួននៅអាម៉េរិក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 437
សប្ដាហ៍នេះ : 1764
ខែនេះ : 86200
សរុប : 17300124