មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ




លោក ប្រុស

ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជា២រូប គឺ មឿន សុខហ៊ុច អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សកីឡា និង ធី តុងហ៊ី អ្នកប្រដាល់ នៃក្លិបសាលវ័ន្តកីឡាត្រូវជួបជាមួយកីឡាករថៃឈ្មោះ ចមភព ស វីរ៉ាវ៉ាន់ និងកីឡាករ នឹងត្រាក់កាន ក.កាមន្តវ៉ាត់ ក្នុងវគ្គសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍ CNC ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦នេះ។


កីឡាករ មឿន សុខហ៊ុច ទើបនឹងឈ្នះ ខ្សែក្រវាត់មកពីប្រទេសថៃហើយបានសាងកេរ្តិ៍ឈ្មោះយ៉ាងល្អក្រោយបំបាក់សិស្សច្បង និងកីឡាករបរទេសឲ្យសន្លប់និងចុះចាញ់អស់ជាច្រើននាក់មកនោះ។ កូនសិស្សរបស់ក្លិបពុទ្ធសេរីវង្សកីឡារូបនេះជាអ្នកលេងស្នៀតកែងនិងជង្គង់ ដែលធ្វើឲ្យ គូរប្រកួតរបស់ខ្លួន ពិបាកទប់ទល់ និងជា ស្នៀតសម្រាប់ផ្ដួលគូប្រកួតយ៉ាងអស្ចារ្យទៀតផង។

 

មិនត្រឹមតែប៉ុណ្ណោះស្នៀតជើងទាត់ របស់ មឿន សុខហ៊ុច ល្អហើយខ្លាំងណាស់ ហើយគូប្រកួតណាដែលបណ្តោយអោយគេទាត់តែបីបួនជើងជាប់គ្នានោះច្បាស់ជាមិនអាចតតាំងបានទៀតឡើយ។ ប៉ុន្តែ យ៉ាងណាសុខហ៊ុច ក៏មានចំណុចខ្សោយ ខ្លះដែរ គឺត្រង់គេវាយចេញរាងយឺតបន្តិចប៉ុណ្ណោះ តែគេមានកម្លាំងពលំពេញ៥ទឹកមិនពិបាកឡើយ។ កីឡាករ មឿន សុខហ៊ុច ជាកីឡាករជើងខ្លាំងម្នាក់ដែលឡើងប្រកួតលើកណា ក៏ពិបាករកដៃគូមកផ្តួលគេឲ្យ សន្លប់នៅលើរេញណាស់។ ចាំមើលការ ប្រកួតនេះគេអាចយកឈ្នះលើកីឡាករថៃចមភព ស វីរ៉ាវ៉ាន់ ដើម្បីទទួលបាន៣ពិន្ទុបន្ថែមទៀតឬយ៉ាងណា?។ ដោយឡែកកីឡាករ ធី តុងហ៊ី ដែល ត្រូវជួបកីឡាករ នឹងត្រាក់កាន ក.កាមន្ត វ៉ាត់ ត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថា កូនសិស្សនៃក្លិបសាលវ័ន្តកីឡារូបនេះច្បាស់ជាយ៉ាប់របស់កីឡាករថៃមិនខាន បើទោះបីជាធី តុងហ៊ី មាន កាយ សម្បទាល្អក្បាច់ប្រដាល់វាយត្រង់ៗ និងមានចិត្ដអំណត់ដោយមិនចេះច្រឡោត ទៅលើដៃគូប្រកួតយ៉ាងណាក៏ដោយ។ ការប្រកួតរបស់កីឡាករ ធី តុងហ៊ី កន្លងមកមិនច្បាស់លាស់ប៉ុន្មានឡើយម្តងខ្លាំង ម្តងខ្សោយ តែគេមានភាពអំណត់ណាស់ បើទោះជាជួបជាមួយជើងខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនងាយចាញ់ដោយសន្លប់ដែរ។ បើទោះបីជាគេពុំមានផ្លែកណ្តាប់ដៃល្អ យ៉ាងណាក៏ដោយ ក៏គេមានស្នៀតទាត់និង ជង្គង់ល្អ ហើយពេលប្រកួត តុងហ៊ី ដឹងតែ ពីសម្រុកចូលទៅរកគូប្រកួត ដើម្បីចាប់ អុកជង្គង់ជានិច្ច។ កីឡាករណាល្មមៗ ដែលមកជួបប្រកួតជាមួយគេសុទ្ធតែវេទនាខ្លួនហើយ ព្រោះធី តុងហ៊ី វ៉ៃបុកខ្លាំងបើគេទប់បាននោះច្បាស់ ជាចាញ់គេវិញមិនខាន។ ចាំមើលកីឡាករ ធី តុងហ៊ី ឬកីឡាករនឹងត្រាក់កាន ក.កាមន្តវ៉ាត់ ជាអ្នកឈ្នះទទួលបាន៣ពិន្ទុ៕

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1039
សប្ដាហ៍នេះ : 55455
ខែនេះ : 251209
សរុប : 17004077