ទេសភាពធម្មជាតិនៅស្ទឹងបរិបូណ៌ចាប់ផ្តើមចោល សម្រស់នារដូវទឹកឡើង 




លោក វិសិទ្ធ

ខេត្តកំពង់ឆ្នាំង ៖ ស្ទឹងបរិបូណ៌មានទីតាំងស្ថិតនៅក្នុងភូមិភ្នាត ឃុំផ្សារ ស្រុកបរិបូណ៌មានចម្ងាយផ្លូវជាង២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ ស្ទឹងធម្មជាតិមួយនេះមានទទឹងប្រមាណជាង៦០ម៉ែត្រនិងបណ្តោយ២០គីឡូម៉ែត្រនិងមានប្រភពទឹកហូរមកពីតំបន់ភ្នំឱរ៉ាល់និងមួយផ្នែកទៀតហូរមកពីស្ទឹងបំណក់ខេត្តពោធិ៍សាត់។ ចាប់ពីខែឧសភារហូតដល់ចុងខែវិច្ឆិកា ស្ទឹងបរិបូណ៌ មានប្រជាប្រិយភាពទាក់ទាញគួរសមសម្រាប់ភ្ញៀវទេសចរក្នុងតំបន់ក៏ដូចជា    ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តក្បែរៗនេះនាំគ្នាមកងូតទឹកលេងកម្សាន្តយ៉ាង សប្បាយ។ សម្រាប់អ្នកដែលធ្លាប់បាន  មកដល់ស្ទឹងបរិបូណ៌បានចាត់ទុកស្ទឹង ធម្មជាតិនេះថាជាទីកន្លែងមួយដ៏ស្រស់    បំព្រងមានខ្យល់អាកាសបរិសុទ្ធតាមបែប ជនបទនិងមានទេសភាពស្រស់ស្អាតនារដូវទឹកឡើង។

 

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបាននិយាយថា ភ្ញៀវទេសចរទាំងឡាយគួរតែចំណាយពេលនាំក្រុមគ្រួសារទៅលេងនៅស្ទឹងបរិបូណ៌បានម្តង ជាពិសេសនៅក្នុងរដូវវស្សាដូច្នេះមានសម្រស់ផ្ទៃទឹកស្អាតណាស់ដែលភ្ញៀវទេសចរទាំងឡាយអាចជួលពោងពោះវៀនកង់ឡានហែលទឹកលេងដែលទឹកមានជម្រាលរាក់ៗ និងអាចរកទិញម្ហូបអាហារចំណី ចំណុក ភេសជ្ជៈ គ្រឿងក្លែមផ្សេងៗជួបជុំគ្នាពិសាយ៉ាងឆ្ងាញ់មាត់។

 

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបន្តថា នៅស្ទឹងបរិបូណ៌នេះដែរក៏មានខាងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំផ្សារក៏បានដាក់កម្លំាងនគរបាលយាមការពារជាប្រចាំផងដែរដើម្បីរក្សាភាពកក់ក្តៅជូនអ្នកដែលធ្វើដំណើរមកលេងនៅទីនេះ ហើយបើតាមការសង្កេតឃើញរបស់គាត់ជារៀងរាល់ថ្ងៃនៅស្ទឹងបរិបូណ៌នេះមានមនុស្សម្នាមកលេងកម្សាន្តយ៉ាងច្រើនកុះករ។ ជាក់ស្តែងនៅថ្ងៃភ្ជុំបិណ្ឌបីថ្ងៃកន្លងទៅនេះនៅស្ទឹងបរិបូណ៌ មានភ្ញៀវទេសចរមកលេងប្រមាណមិនក្រោមជាង១ម៉ឺននាក់នោះទេ។ លោក សេង សាលី បញ្ជាក់ថាថ្វីដ្បិតតែស្ទឹងបរិបូណ៌មិនទាន់បានចាត់បញ្ចូលជាតំបន់ទេសចរណ៍របស់ខេត្តក៏ដោយ ក៏ប៉ុន្តែបើនិយាយពីភាពទាក់ទាញវិញកន្លែងមួយនេះមានលទ្ធភាពអាចស្រូបទាញកំណើនភ្ញៀវទេសចរបានរាប់រយនាក់ក្នុងមួយថ្ងៃៗមិនចាញ់ទីរមណីយដ្ឋានមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំងនោះឡើយ។ លោកបញ្ជាក់ បន្តថា ដូចដែលលោកអ្នកបានឃើញនៅក្នុងរូបភាពនេះគឺស្ទឹងបរិបូណ៌កំពុងចោលសម្រស់ត្រកាលណាស់នារដូវទឹកឡើងដូច្នេះដែលនេះគឺជាវិសាលភាពទាក់ទាញមួយសម្រាប់ក្រសែភ្នែកភ្ញៀវទេសចរ ហើយមិនតែប៉ុណ្ណោះសម្រាប់លោកអ្នកមកលេងកម្សាន្តនៅទីនេះគឺមិនចាំបាច់ព្រួយបារម្ភនោះឡើយទាំងសុវត្ថិភាពនិងការរកទិញចំណីអាហារញ៉ាំជាដើម៕

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 531
សប្ដាហ៍នេះ : 7937
ខែនេះ : 34978
សរុប : 17440881