ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន




លោក  ប្រុស

ភ្នំពេញ ៖ កម្មវិធីជម្រុះបឋមពានរង្វាន់ AFF Suzuki Cup ២០១៦ ដែលជាការប្រកួតបាល់ទាត់ក្របខ័ណ្ឌអាស៊ាន នឹងចាប់ផ្ដើមហើយនៅថ្ងៃសៅរ៍ ទី១៥ ខែតុលា នេះដែលលើកទី៩របស់ក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិឡាវ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។ ដែលត្រូវបានគេលើកឡើងថា ក្រុមកម្ពុជានឹងប្រកួតប្រកបដោយថាមពល និងកម្លាំងចិត្ត ក្រោយពីបានលុតសិរិលង្កា ៤ទល់នឹង០ កាលពីថ្ងៃអាទិត្យកន្លងមកថ្មីៗនេះ។

ក្រុមជម្រើសជាតិកម្ពុជា និងជម្រើសជាតិឡាវបានប៉ះគ្នាជាញឹកញាប់ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup ចាប់តាំងពីពានរង្វាន់នេះបានបង្កើតឡើងកាលពីឆ្នាំ១៩៩៦មក ក្នុងនោះក្រុមកម្ពុជា និងក្រុមឡាវធ្លាប់ជួបគ្នាបាន៨ដងហើយទាំងនៅវគ្គចែកពូល និងវគ្គជម្រុះ។ ហើយការជួបគ្នាទាំង៨ដងនោះកម្ពុជាឈ្នះ២ ឡាវឈ្នះ៤ និងស្មើគ្នា២ប្រកួត។

ក្នុងការជួបគ្នាទាំង៨ដងនោះ គឺក្នុងឆ្នាំ១៩៩៦ វគ្គចែកពូល កម្ពុជា ០-១ ឡាវ(ឡាវរកបានដោយកីឡាករ Channiphone នាទី៣៩) ឆ្នាំ២០០០ វគ្គចែកពូល កម្ពុជា ៣-០ ឡាវ (កម្ពុជារកបានដោយកីឡាករ ហុក សុចិត្រា២គ្រាប់ នាទី៥៩, ៧៦ និងកីឡាករជា មករា នាទី៧០) ឆ្នាំ២០០៤ វគ្គចែកពូល ឡាវ ២-១ កម្ពុជា(កម្ពុជារកបានដោយកីឡាករ ណារិទ្ធនាទី២៧ ខណៈឡាវរកបានដោយកីឡាករ Amath ស៊ុតនាទី៦៣, ៧៣) ឆ្នាំ២០០៧ វគ្គជម្រុះ កម្ពុជា ២-២ ឡាវ(កម្ពុជារកបានដោយកីឡាករ ទៀប វឌ្ឍនៈនាទី ៥០ កីឡាករសំ ឆាយនាទី ៧៥) ខណៈឡាវរកបានដោយកីឡាករ Soukhavong នាទី៣០ និង Sisompehone នាទី៣៥)។

ក្នុងឆ្នាំ២០០៨ វគ្គជម្រុះ កម្ពុជា ៣-២ ឡាវ រកបានដោយកីឡាករឃឹម បូរីនាទី២៤, កីឡាករសំអែល ណាសានាទី៤៥, កីឡាករស៊ុន សុវណ្ណរិទ្ធីនាទី៥៥ ខណៈឡាវរកបានដោយកីឡាករ Lounglath នាទី៣០ និងកីឡាករ Liepvisay នាទី៧៨) ឆ្នាំ២០១០ វគ្គជម្រុះ កម្ពុជា ០-០ ឡាវ។ ឆ្នាំ២០១២ វគ្គជម្រុះ ឡាវ ១-០ កម្ពុជា (ឡាវរកបានដោយ កីឡាករPhaphouvanin នាទី៤០) ឆ្នាំ២០១៤ វគ្គជម្រុះ ឡាវ ៣-២ កម្ពុជា(កម្ពុជារកបានដោយកីឡាករ ឃួន ឡាប៊ូរ៉ាវី នាទី៧៣កីឡាករ សុក ច័ន្ទរស្មីនាទី៧៥ ខណៈឡាវរកបានដោយកីឡាករSihavong នាទី៥៤កីឡាករ Sayavuthi នាទី៧០, ៨១)។ ចាំមើលការជួបគ្នាលើកទី៩នេះ តើក្រុមជម្រើសជាតិកម្ពុជា ជាអ្នកឈ្នះឫក្រុមជម្រើសជាតិឡាវជាអ្នកឈ្នះ?។

គួរបញ្ជាក់ថា ការប្រកួតនេះគឺពិតជាមានលក្ខណៈស្វិតស្វាញនៅក្នុងវគ្គជម្រុះនេះ ដោយសារតែមានកៅអីតែមួយប៉ុណ្ណោះសម្រាប់ក្រុមជម្រើសជាតិទាំង៤ប្រទេសត្រូវប្រជែងយក ដើម្បីចូលរួមបង្គ្រប់ក្នុងពូល B ប្រកួតជម្រុះលើកទី២ចំនួន៨ ក្រុមចុងក្រោយសម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup ២០១៦ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែវិច្ឆិកា ចុងឆ្នាំនេះ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ

កីឡាករ ផល សោភ័ណ្ឌ និង ឈឿន ឆៃដែន ឡើងដណ្តើម៣ពិន្ទុពីកីឡាករថៃ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 15668
ខែនេះ : 237197
សរុប : 15769123