ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016




លោក  ប្រុស
ភ្នំពេញ ៖ ក្រុមបាល់ទាត់ម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះលើក្រុមជម្រើសជាតិឡាវ២ទល់១ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់រាប់ម៉ឺននាក់ ក្នុងថ្ងៃបើកឆាកនៃវគ្គជម្រុះពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2016 ក្នុងថ្ងៃសៅរ៍ ទី១៥ ខែតុលា លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ។

ការប្រកួតវគ្គទី១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននាំមុខក្រុមជម្រើសជាតិឡាវដោយលទ្ធផល ១-០ នៃយុទ្ធនាការណ៍ជម្រុះពានរង្វាន់ AFFF Suzuki Cup 2016។ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមកគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែក្រុមកម្ពុជាបាននបង្ហាញទម្រង់លេងយល់ចិត្តគ្នាបានល្អ ខណៈក្រុមឡាវបានបានព្យាយាមការពារ និងវាយបកវិញ។ ទោះយ៉ាងណា កម្ពុជាអាចរកគ្រាប់បាន១គ្រាប់ដោយខ្សែប្រយុទ្ធលេខ៧ ប្រាក់ មុន្នីឧត្តម ដោយការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៤៣ នៃវគ្គទី១ បន្ទាប់ពីខ្សែការពារឡាវបង្កកំហុសនៅតំបន់គ្រោះថ្នាក់។

ចំពោះការប្រកួតនៅវគ្គទី២ ឡាវបានព្យាយាមវាយសម្រុកនៅដើមតង់ និងអាចរកគ្រាប់បាល់តាមស្មើ ១-១ ដោយកីឡាករ Soukavath នៅនាទីទី៥៣។ បន្ទាប់ពីក្រុមឡាវតាមស្មើ ក្រុមម្ចាស់ផ្ទះកម្ពុជាបានព្យាយាមវាយសម្រុក និងបង្ហាញទម្រង់លេងយ៉ាងល្អដោយមានសមាជិកចូលថ្មីគឺ ចាន់ វឌ្ឍនាកា និង ឃួន ឡាបូរ៉ាវី។ ការវាយលុក និងទទួលបានឱកាសជាបន្តបន្ទាប់ ទីបំផុតកម្ពុជាបានបំប៉ោងសំណាញ់ទីឡាវជាលើកទីពីរដោយខ្សែបម្រើលេខ១៧ ឈិន ឈឿន នៅចុងវគ្គទី២ដើម្បីនាំមុខសាថ្មី ២-១។ ចប់ការប្រកួត កម្ពុជាទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះលើក្រុមខ្លាំងឡាវដោយលទ្ធផល ២-១ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់រាប់ម៉ឺននាក់។

មានចំណាប់អារម្មណ៍ក្រោយការប្រកួត គ្រូបង្វឹកជម្រើសជាតិឡាវគិតថា ក្រុមម្ចាស់ផ្ទះកម្ពុជាអាចនឹងទៅជុំបន្ទាប់ បន្ទាប់ពីបានយកឈ្នះក្រុមរបស់លោកដោយលទ្ធផល ២-១ ក្នុងជើងទី១នៃយុទ្ធនាការណ៍ជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៃជុំដំបូងនេះ។ ពីព្រោះការប្រកួតបន្ទាប់ទៀតក្រុមកម្ពុជា ត្រូវជួបក្រុមទីម័រខាងកើត និងប៊្រុយណេ ដែលមានកម្រិតសមត្ថភាពទាបជាងកម្ពុជានោះ។

ជុំវិញការប្រកួតចាញ់ លោកគ្រូបង្វឹកឡាវបានលើកឡើងថា ការប្រកួតនេះពិតជាល្អរំភើបរីករាយ និងពោរពេញដោយអ្នកគាំទ្រ។ ក្រុមរបស់លោកក្នុង១០នាទីដំបូងនៃវគ្គទី១ និង១០នាទីចុងក្រោយនៃវគ្គទី២បានបាត់បង់ម្ចាស់ការដែលជាហេតុធ្វើឲ្យក្រុមរបស់លោកចាញ់កម្ពុជាដោយគ្រាប់បាលប្រផិតប្រផើយបែបនេះ។

គួរបញ្ជាក់ថា ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេនឹងឡើងទៅលេងក្នុងវគ្គចែកពូលពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2016 ជាមួយក្រុម៧ ផ្សេងទៀតក្នុងតំបន់អាស៊ានដែលកំពុងអង្គុយចាំនៅវគ្គចែកពូល។ ចំពោះចំណាត់ថ្នាក់បណ្ដោះអាសន្នក្រុមកម្ពុជា និងព្រុយណេ នៅកំពូលតារាងបណ្ដោះអាសន្ន ក្រោយមាន៣ពិន្ទុដូចគ្នា ខណៈក្រុមទីម័រខាងកើត និងក្រុមឡាវ នៅបាតតារាងដូចគ្នាមិនទាន់មានពិន្ទុកាន់នៅឡើយ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 124
សប្ដាហ៍នេះ : 2395
ខែនេះ : 43477
សរុប : 17608129