ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាសជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកកំពង់លែង




"ខ្មែរដេលី"
 កំពង់ឆ្នាំង៖ នៅក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានតំបន់ទេសចរណ៍ទឹក ធ្លាក់ពីលើភ្នំដាមួយកន្លែងមានឈ្មោះថា  ទឹកជ្រោះអូរដាសិលាទូកមាស  ជាតំបន់ទេសចរ ណ៍ធម្មជាតិ  ដែលអ្នកស្រុកនិងប្រជាពលរដ្ឋជិតឆ្ងាយ តែមកបុជទឹកកំសាន្តយ៉ាងសប្បាយរីករាយនៅក្នុងខែវស្សា ពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំ ។

លោក ឆន សូត មេភូមិដា និងជាគណៈកម្មការគ្រប់គ្រងតំបន់ទឹកជ្រោះអូរដាសិលាទូកមាស នៅថ្ងៃទី២០  ខែតុលា ឆ្នាំ២០១៦  បានឲ្យដឹងថា៖តំបន់ទឹកជ្រោះអូរដាសិលាទូកមាស មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង និងប្រមា ណជិត៣០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ បើគេធ្វើដំណើរមកពីទីរួមខេត្តកំពង់ឆ្នាំងត្រូវជិះសាឡាងដរ មនុស្សម្នាក់ថ្លៃ១ពាន់រៀល ម៉ូតូ១គ្រឿង១.៥០០រៀល រថយន្ត១គ្រឿង២០ដុល្លា ហើយក៏មានរ៉ឺម៉កម៉ូតូអាចជិះពីកំពង់ដរស្រុកកំពង់ដែរតៅតំបន់ទឹកធ្លាក់បានដែរ។ តំបន់ទឹកជ្រោះអូរដាសិលាទូកមាស ត្រូវបានរៀបចំឡើងអោយមានគណៈកម្មការគ្រប់គ្រងដោយអាជ្ញាធរភូមិឃុំ នៅក្នុឆ្នាំ២០០៥។ តំបន់ទឹកធ្លាក់នេះ មានទឹកធ្លាក់អាចមកលេងកំសាន្តបានតែក្នុងខែវស្សាមានភ្លៀងធ្លាក់មកច្រើនតែប៉ុណ្ណោះ គឺមានរយះពេលតែជាងមួយខែនៅក្នុងរដូវកាន់បិណ្ឌភ្ជុំនិងចេញវស្សា  ផុតពីរដូវភ្លៀង គ្មានទឹកធ្លាក់សំរាប់លេងកំសាន្តឡើយ។ តំបន់ទឹកធ្លាក់នេះមានដំ ណាក់ទឹកធ្លាក់ពីលើកំពូលភ្នំប្រមាណ៣០០ម៉ែត្រ អាចមុជលេងកំសាន្តបាន។ នៅក្នុងតំបន់កំសាន្តនេះ គណៈកម្មការគ្រប់គ្រងបានកសាងជណ្តើរឡើងពីជើងភ្នំ ទៅចង្កេះភ្នំប្រមាណជាង២០០ម៉ែត្រ ដើម្បីសម្រួលជួយក្នុងការធ្វើដំណើរឡើងមកលេងកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ឆន សូត បានបញ្ជាក់អោយដឹងថា៖  ការមកមុជទឹកលេងកំសាន្តនៅក្នុងតំបន់ទឹកធ្លាក់នេះ គណៈកម្មការគ្រប់គ្រងមិនកំណត់អោយបង់ប្រាក់ឡើយ  តែអ្នកមកលេងកំសាន្តអាចចូលបច្ច័យសំរាប់ជួយកសាងតំបន់ទឹកធ្លាក់ទៅតាមសទ្ធាជ្រះថ្លា។ ដោយឡែកនៅក្នុងរដូវបុណ្យកាន់បិណ្ឌកន្លងមកនេះ  មានប្រជាពលរដ្ឋមកលេងកំសាន្តយ៉ាងច្រើនកុះករ និងពួកគាត់បានចូលបច្ច័យសំរាប់កសាងបានចំនួនជាង១លានរៀលផងដែរ។

គណៈកម្មការគ្រប់គ្រងតំបន់ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាស សុំអំពាវនាវដល់ប្រជាពលរដ្ឋជិតឆ្ងាយ និងភ្ញៀរទេសចរណ៍ទាំងអស់មកលេងកំសាន្ត តំបន់ទឹកជ្រោះអូរដាសិលាទូកមាសពិតជាមិនខុសបំណងឡើយ  នឹងសូមមេត្តាជួយថែរក្សាការពារបរិស្ថាននិងអនាម័យ  និងសូមមេត្តាប្រុងប្រយត្ន័ឲ្យបានខ្ពស់ផងដែរ ក្នុងការមកលេងកំសាន្តកុំឲ្យមានគ្រោះថ្នាក់ ដោយសារការរអិល ឬដួលដោយប្រការផ្សេង ឲ្យសោះ៕   


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់

ទេសភាពធម្មជាតិនៅស្ទឹងបរិបូណ៌ចាប់ផ្តើមចោល សម្រស់នារដូវទឹកឡើង 

ឥទ្ធិពលរបស់សត្វដំរីមកលើប្រជាជនខ្មែរ

អ្នកជំនាញបុរាណវិទ្យា ជួសជុលខ្លោងទ្វារទី៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី

ដំណើរកម្សាន្តបែបផ្សងព្រេងនៅលើទឹកដីនៃតំបន់ព្រៃភ្នំឱរ៉ាល់         


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 15631
ខែនេះ : 237160
សរុប : 15769086