កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១




"ខ្មែរដេលី"
ភ្នំពេញ៖ លោកស្រី  ម៉ែន សំអន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាន គាំទ្រចំពោះការប្រកួតកីឡាតេក្វាន់ដូ ITFជ្រើសរើសជើងឯកអាស៊ីអាគ្នេ យ៍លើកទី១នៅប្រទេសកម្ពុជា ដែល ប្រព្រឹត្តទៅ  កាលពីរសៀល ថ្ងៃទី១២ធ ្នូ ឆ្នាំ២០១៦នៅពហុ កីឡាដ្ឋានជាតិអូឡាំពិក ពិធីនេះបាន បញ្ជាក់ឲ្យ ឃើញពីកិច្ចសហ ប្រតិបត្តិ ការកាន់តែល្អប្រសើររវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាកម្លាំងចលករដ៍សំខាន់  មិនអាចខ្វះបាន នៅទូទាំងពិភព លោក និងគ្រប់ៗប្រទេសដែលផ្សារភ្ជាប់រវាងសន្តិភាព និងភាព សុខដុមរមនាជាមួយ វប្បធម៏ក្នុងវិស័យកីឡានេះ។  លោកស្រី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចបាន បញ្ជាក់បែបនេះ  ខណៈ លោកស្រី ចូលរួមជាអធិបតី ក្នុងពិធីបើកការ ប្រកួត កីឡាលើក ទី១ឆ្នាំ២០១៦ នៅកម្ពុជាដែលមាន ប្រទេសចំនួន៧ចូលរួម ។

លោកស្រី ម៉ែន សំអន បាន បញ្ជាក់ថា៖  វិស័យកីឡាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែល  ថ្ងៃនេះកម្ពុជា បានឆ្លុះ  បញ្ចាំងពីភាព រីកចម្រើនជឿនលឿននៃ អរិយធម៏ របស់ខ្មែរជាបន្តបន្ទាប់មករហូតមក តាំងពីកម្ពុជា បានបញ្ចប់សង្រ្គាមទាំងស្រុងពីរបបកម្ពុជា ប្រជាធិប តេយ្យ ៣ឆ្នាំ៨ ខែ២០ថ្ងៃនោះ ។ ហេដ្ឋានរចនាសម្ព័ន្ធរបស់ជាតិលើគ្រប់វិស័យត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់ ។ មិនតែបុ៉ណ្ណោះ ធនធាន មនុស្ស និងលើគ្រប់វិស័យក៍ត្រូវបានសម្លាប់រង្គាលរាប់ទាំងព្រះសង្ឃបញ្ញវ័ន្ត ប្រជាជនគ្រប់វ័យគ្រប់រូប។

ទើបតែក្រោយការចាប់បដិសន្ធិឡើងនៃកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានផ្ដួលរំលំរបបប្រល័យពូជសាសន៍បុ៉លពតនាថ្ងៃ៧មករាឆ្នាំ១៩៧៩ហើយអ្វីៗលើគ្រប់វិស័យទាំងអស់មានការ រីកចម្រើនឡើងវិញឥតឈប់ឈរក្រោមការដឹកនាំរបស់សម្ដេចតេជោហុ៊នសែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបន្តថា ៖ វិស័យកីឡាពិតជាវិស័យអាទិភាពមួយដ៍មានសារៈសំខាន់បំផុតដែលចូលរួមចំណែកអភិវឌ្ឍន៍សង្គមនិង សម្រាប់កូនខ្មែរគ្រប់ៗរូបបន្តកេមរតដ៍មានអត្ថប្រយោជន៍ នៅក្នុងសង្គមជាតិដែលជាកម្លាំងចលករដើម្បីអភិរក្សនិងលើកស្ទួយវប្បធម៏ជាតិ។

លោកស្រីបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហា សេនាបតីតេជោហុ៊ន សែន ជានាយករដ្ឋមន្ត្រីបានចាត់ទុកថា វិស័យកីឡាមិនត្រឹមតែបង្កើនសុខភាព បុ៉ណ្ណោះទេថែមទាំង រក្សាអរិយធម៏ខ្មែរគឺជាដូងព្រលឹង និងជាអត្តសញ្ញាណជាតិមានតម្លៃមហាសាលពុំអាចកាត់ថ្លៃបានដែលជាគ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៍រឹងមាំពីសង្គមមួយទៅសង្គមមួយអោយចេះរួបរួមគ្នាប្រកបដោយភាពសុខដុមរមនានិងជាប្រភពសក្ដានុភាពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍ  និងភាពរីចម្រើន លើ គ្រប់វិស័យរបស់ប្រជាជាតិខ្មែរគ្រប់សម័យកាលនិងគ្រប់ជំនាន់។ វិស័យកីឡា បានឆ្លុះបញ្ចាំងពីវប្បធម៏ នៃប្រទេសនីមួយៗនិងពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់  រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ប្រកបដោយ សុខសន្ដិភាព  ព្រោះវិស័យនេះក៍ បានរំលឹកដល់ ដូងព្រលឹងជាតិ នៅប្រទេសណា ក៏គេមានវប្បធម៏កីឡាដែរដើម្បីគោរព និងប្រតិបត្តិតាមប្រពៃណីទំនៀម    ទម្លាប់ ប្រកបដោយសុខសន្តិភាព របស់ខ្លួនផងដែរ ៕ 


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 4512
ខែនេះ : 88948
សរុប : 17302877