ចិនព្រមានលោក ដូណាល់ ត្រាំ ដែលមិនអើពើដល់នយោបាយចិនតែមួយ




ក្រុងប៉េកាំង
ការផ្លាស់ប្តូរណាមួយនៅក្នុងនយោបាយដែលលម្អៀងទៅរកការទទួលស្គាល់កោះតៃវ៉ាន់ជាផ្លូវការនោះ នឹងធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថេរភាពដល់ច្រកសមុទ្រតៃវ៉ាន់ និងបំផ្លាញទៅដល់ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃពុធ។

នៅក្រោមនយោបាយចិនតែមួយ អាម៉េរិកបានទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំង និងថែរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយកោះតៃវ៉ាន់ ដែលបានបំបែកចេញពីចិនដីគោកនៅក្នុងសង្គ្រាមស៊ីវិល ឆ្នាំ១៩៤៩។ លោក អាន ហ្វេងសាន អ្នកនាំពាក្យរដ្ឋាភិបាលចិនបាននិយាយថា ការធ្វើឲ្យបែកបាក់ "គោលការណ៍ចិនតែមួយ" នឹងជះឥទ្ធិពលធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថេរភាពនៃការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់"។

លោក អាន ហ្វេងសាន បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃពុធថា នយោបាយចិនតែមួយគឺជាមូលដ្ឋានគ្រឹះនយោបាយដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងរវាងចិន និងអាម៉េរិក"។ លោកបានបន្តថា "ប្រសិនបើមូលដ្ឋានគ្រឹះនោះត្រូវបានរុះរើ ឬបំផ្លាញមិនអាចមានកិច្ចពិភាក្សាអំពីការអភិវឌ្ឍប្រកបដោយសុខភាព និងស្ថេរភាពនៅក្នុងទំនាក់ទំនងចិន-អាម៉េរិកបាននោះឡើយ"។

លោក ដូណាល់ ត្រាំ បានបំបែកចោលទំនាក់ទំនងការទូតដែលមានពីមុន តាមរយៈការនិយាយទូរសព្ទជាមួយប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន កាលពីថ្ងៃទី២ ធ្នូ ២០១៦ អំឡុងពេលលោកស្រី អបអរសាទរ លោក ត្រាំ ដែលឈ្នះការបោះឆ្នោត។ បន្ទាប់មកកាលពីសប្តាហ៍កន្លងមក លោក ត្រាំ បាននិយាយថា លោកប្រហែលជាប្រើប្រាស់ការទទួលស្គាល់របស់អាម៉េរិកចំពោះទីក្រុងប៉េកាំងធ្វើជាកម្លាំងគាស់ ដើម្បីទទួលសារៈប្រយោជន៍នៅក្នុងវិស័យពាណិជ្ជកម្ម និងវិស័យដ៏ទៃទៀត។

អាម៉េរិក និងចិន គឺជាប្រទេសធំពីរនៅក្នុងវិស័យសេដ្ឋកិច្ចពិភពលោក ដែលពាណិជ្ជកម្មទ្វេភាគីក្នុងវិស័យសេវាកម្ម និងទំនិញកើនឡើងដល់៦៦០ពាន់លានដុល្លារកាលពីឆ្នាំ២០១៥។ ទោះជាយ៉ាងណាក៏ដោយអាម៉េរិកមិនដែលប្រឆាំងការប្រកាសរបស់ចិន អំពីអធិបតេយ្យភាពលើកោះតៃវ៉ាន់នោះទេ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែជាប្រភពដ៏សំខាន់សម្រាប់កោះតៃវ៉ាន់ ដើម្បីទិញអាវុធដែលគិតចាប់ពីឆ្នាំ២០០៩មក អាម៉េរិកលក់ឲ្យតៃវ៉ាន់មានតម្លៃ១៤ពាន់លានដុល្លារ៕ លោក នរៈ


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិននិយាយថាបុរសតៃវ៉ានម្នាក់ត្រូវបានចាប់ខ្លួន និងស៊ើបអង្កេតពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ

លោក ធីលឡឺសុន បញ្ចប់ទស្សនកិច្ចជាមួយពាក្យសម្តីរាក់ទាក់ពីប្រនាធិបតីចិន

ចិនមានផែនការតំឡើងស្ថានីយ៍ត្រួតពិនិត្យបរិយាកាសនៅលើកោះក្នុងដែនសមុទ្រចិនខាងត្បូង

សន្និសីទកាសែតរបស់នាយករដ្ឋមន្ត្រីចិនសង្កត់ធ្ងន់បញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ ឯករាជ្យភាពតៃវ៉ាន់ និងសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក

នាយកប្រតិបត្តិទីក្រុងហុងកុងត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ចិន


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 488
សប្ដាហ៍នេះ : 1815
ខែនេះ : 86251
សរុប : 17300175