ចិនធ្វើសមយុទញ្ធមាននាវាផ្ទុកយន្តហោះនិងនាវាចម្បាំងជាលើកដំបូងនៅសមុទ្របូហៃ




ក្រុងប៉េកាំង
កងទ័ពចិនបាធ្វើសមយុទ្ធយោធាដោយមានការបាញ់គ្រាប់ពិតជាលើកដំបូង និងមានការប្រើប្រាស់នាវាផ្ទុកយន្តហោះ និងយន្តហោះប្រយុទ្ធនៅភាគឦសានសមុទ្របូហៃ ដែលនៅជិតប្រទេសកូរ៉េទាំងពីរ នេះបើយោងតាមសារពត៌មានរដ្ឋបានផ្សាយកាលពីថ្ងៃសុក្រម្សិលមិញ។

វត្តមានយោធាកាន់តែកើនឡើងរបស់ចិននៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងបានបង្កើតឲ្យមានការព្រួយបារម្ភ ដោយអាម៉េរិកបានរិះគន់តអំពីការពង្រីកកងទ័ពនៅប៉ុស្តិ៍ជួរមុខ និងការល្បាតតាមអាកាសនិងតាមនាវាទៀតទាត់ ដើម្បីធានាសេរីភាពនៃនាវាចរ។

មាននាវា១០គ្រឿង និងយន្តហោះប្រយុទ្ធ១០គ្រឿងបានចូលរួក្នុងយមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍។ ទូរទស្សន៍ CCTV បានរាយការណ៍ទៀតថា "នេះគឺជាលើកដំបូតដែលមានកងនាវាចរផ្ទុកយន្តហោះចូលរួម ដោយមានការបាញ់គ្រាប់ពិត និងមានកងទ័ពជាក់ស្តែង"។

នាវាផ្ទុកយន្តហោះ Liaoning ផលិតក្នុងសម័យអតីតសហភាពសូវៀត និងក្បួននាវាចម្បាំងបានធ្វើសមយុទ្ធមានការពួនស្ទាក់ពីអាកាសមានមីស៊ីលប្រឆាំងមីស៊ីល និងមីស៊ីប្រឆាំងយន្តហោះ ដោយយន្តហោះប្រយុទ្ធ J-15 បានធ្វើការបាញ់មីស៊ីលពិតៗតែម្តង"។ មន្ត្រីកងទ័ពសុំមិនបញ្ចេញឈ្មោះបាននិយាយថា សមយុទ្ធនេះគឺក្នុងគោលបំណងសាកល្បងឧបករណ៍ និងកម្រិតនៃការហ្វឹកហាត់របស់កងទ័ព។

កាលពីថ្ងៃពុធ ក្រុមការងារពិសេសអាម៉េរិកបាននិយាយថា ចិនកំពុងដាក់តាំងប្រព័ន្ធការពារមីស៊ីល និងប្រឆាំងយន្តហោះនៅលើកោះសិប្បនិមិត្តក្នុងសមុទ្រចិនខាងត្បូង ដើម្បីការពារសិទ្ធរបស់ខ្លួនក្នុងការបំពាក់បរិក្ខារយោធានៅទីនោះ៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋមន្រ្តីការបរទេសចិនជួបរដ្ឋមន្រ្តីការបរទេសហ្វីលីពីន

លទ្ធផលបណ្តោះអាសន្ន: បេក្ខជន២៦រូបជាប់ឆ្នោតធ្វើជាសមាជិកសភាថ្មីរបស់ម៉ាកាវ, ចិន

សមាជិក SCO ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេវកម្ម

ចិនអំពាវនាវឱ្យឆ្លើយតបទៅនឹងសំណើរបស់ខ្លួនស្តីពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

អ្នកនាំពាក្យចិនដីគោកសង្កត់ធ្ងន់លើគោលការណ៍ចិនមួយនៅពេលធ្វើអត្ថាធិប្បាយពីតៃវ៉ាន់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 598
សប្ដាហ៍នេះ : 8004
ខែនេះ : 35045
សរុប : 17440948