ចិនយល់ព្រមប្រគល់កូននាវាមុជទឹកទៅឲ្យអាម៉េរិកវិញ




ក្រុងប៉េកាំង
ប្រទេសចិនបានយល់ព្រមប្រគល់កូននាវាមុជទឹករបស់អាម៉េរិក ដែលរឹបអូសបានកាលពីថ្ងៃព្រហស្បតិ៍ទៅឲ្យអាម៉េរិកវិញ ប៉ុន្តែឧប្បត្តិហេតុនោះអាចជាសញ្ញានៃការមកដល់នៃទំនាក់ទំនងតានតឹងរវាងចិន និងអាម៉េរិកនៅក្រោមរដ្ឋបាលរបស់លោក ដូណាល់ត្រាំ។

កាលពីថ្ងៃសុក្រមន្ទីរប៉ង់តាហ្កោនអាម៉េរិកបានចេញលិខិតការទូតមួយ ដោយទាមទារឲ្យបញ្ជូនមកវិញនូវកូននាវាមុជទឹកគ្មានមនុស្សបើក ដោយនិយាយថា សកម្មភាពរបស់ចិនបានរំលោភច្បាប់អន្តរជាតិ ហើយប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានបន្ថែមទម្ងន់កាលពីព្រឹកថ្ងៃសៅរ៍ ដោយឆ្លុះបញ្ចាំងការព្រួយបារម្ភចំពោះការចាប់កូននាវានោះ។

ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងវេបសាយកាលពីថ្ងៃសៅរ៍ថា ចិនយល់ព្រមប្រគល់កូននាវានោះទៅឲ្យអាម៉េរិកវិញ។ វេបសាយបានបន្តថា "ប្រទេសចិនបានសម្រេចប្រគល់កូននាវាទៅឲ្យអាម៉េរិកវិញក្នុងលក្ខណៈសមស្រប ហើយចិន និងអាម៉េរិកបានធ្វើការទាក់ទងគ្នាយ៉ាងល្អអំពីបញ្ហានេះ"។    ក្រសួងការពារជាតិចិនក៏បានចោទប្រកាន់អាម៉េរិកកំពុងធ្វើការពង្រាយនាវារបស់ខ្លួន ដើម្បីបង្កើតការស្ទាបស្ទង់វិស័យយោធាក្នុងពេលមានវត្តមានយោធាចិននៅទីនោះ"។

វេបសាយដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AP បានបន្ថែមថា "ចិនប្រឆាំងដាច់ខាតចំពោះសកម្មភាពនោះ ហើយស្នើឲ្យអាម៉េរិកបញ្ឈប់ជាបន្ទាន់"។ វេបសាយបានបន្តថា "ចិន និងបន្តថែរក្សាការពារប្រឆាំងសកម្មភាព ដែលពាក់ព័ន្ធរបស់អាម៉េរិក ហើយនឹងចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយបញ្ហានោះ"។

អ្នកវិភាគមួយចំនួនបានអះអាងថា ការចាប់កូននាវាមុជទឹករបស់អាម៉េរិកនោះគឺទីក្រុងប៉េកាំងចង់បញ្ជូនសារទៅឲ្យលោក ដូណាល់ ត្រាំ អំពីអនាគតនៃតួនាទីរបស់អាម៉េរិកនៅក្នុងទ្វីបអាស៊ី៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនយល់អំពីភាពចាំបាច់ផ្នែកសន្តិសុខរបស់កូរ៉េខាងត្បូង ប៉ុន្តែប្រឆាំងការដាក់ពង្រាយមីស៊ីល

អតីតលេខាបក្សខេត្តហ៊ីបេរបស់ចិនត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំពីបទពុករលួយ

ចិន និងឥណ្ឌាមានប្រជាជនស្លាប់ជាងពាក់កណ្តាលនៃចំនួនអ្នកស្លាប់ក្នុងពិភពលោកឆ្នាំ២០១៥ដោយសារភាពកខ្វក់ក្នុងលំហរ

ចិនអញ្ជើញនាយករដ្ឋមន្ត្រីអង់គ្លេសចូលរួមកិច្ចប្រជុំកំពូលស្តីពី "ផ្លូវសូត្រថ្មី"

មីស៊ីលថ្មីរបស់ចិនបានបង្ហាញខ្លួននៅក្នុងសមយុទ្ធយោធាចុងក្រោយ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3087
សប្ដាហ៍នេះ : 37050
ខែនេះ : 271857
សរុប : 16142585