ចិននិយាយថា អ្នកគាំទ្រឯករាជ្យនៅទីក្រុងហុងកុង និងកោះតៃវ៉ាន់ នឹងមានវាសនាអាក្រក់ដូចសត្វរុយហោះបុកជញ្ជាំងស្លាប់




ក្រុងប៉េកាំង
ដោយមានការដកស្រងចេញពីកំណាព្យរបស់ស្ថាបនិកបក្សកុំម្មុយនីស្តចិនលោក ប្រធាន ម៉ៅ សេទុង រដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃពុធថា កិច្ចប្រឹងប្រែងរបស់អ្នកគាំទ្រឯករាជ្យនៅទីក្រុងហុងកុង និងកោះតៃវ៉ានដើម្បីតភ្ជាប់គ្នានឹងទទួលរងវាសនាដូចសត្វរុយហោះបុកជញ្ជាំងស្លាប់ខ្លួនឯង។

មេដឹកនាំប្រទេសចិនកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចលនាទាមទារឯករាជ្យនៅក្នុងដែនដីអាណានិគមអង់គ្លេសគឺទីក្រុងហុងកុង ដែលបានប្រគល់ឲ្យប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧ ដោយមានការសន្យាអំពីស្វ័យភាព។

ប្រទេសចិនក៏នៅតែសង្ស័យចំពោះប្រធានាធិបតីជាប់ឆ្នោតកោះតៃវ៉ាន់លោកស្រី ធីសៃ អ៊ីងវេន ដែលកំពុងជំរុញឲ្យមានការប្រកាសឯករាជ្យគ្រប់គ្រងកោះនេះដោយខ្លួនឯង។ លោកស្រី ធីសៃ អ៊ីងវេន បាននិយាយកាលពីពេលឈ្នះឆ្នោតថា លោកស្រីចង់មានសន្តិភាពជាមួយប្រទេសចិនដែលបានចាត់ទុកកោះមួយនេះជាខេត្តរបស់ចិនដែលបានបំបែកខ្លួនចេញ។

ទីក្រុងប៉េកាំងបានព្រមានដល់សកម្មជនឯករាជ្យនៅកន្លែងទាំងពីរនេះ ដែលកំពុងប្រឹងប្រែងធ្វើការតភ្ជាប់គ្នា ដោយសកម្មជនទីក្រុងហុងកុង បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំនេះ រហូតមានធ្វើសន្និសីទនៅទីនោះទៀតផង។

លោក អាន ហ្វេងសាន អ្នកនាំពាក្យទីក្រុងប៉េកាំងបាននិយាយថា "ក្រុមតូចមួយនៃកម្លាំងទាមទារឯករាជ្យកោះតៃវ៉ាន់កំពុងប្រឹងប្រែងដោយឥតប្រយោជន៍ធ្វើការតភ្ជាប់ជាមួយក្រុមឯករាជ្យនៅទីក្រុងហុងកុង ដើម្បីផ្តាច់ខ្លួចេញពីប្រទេសចិនមិនអាចទទួលជោគជ័យបានទេ"។ លោកបានដកស្រង់កំណាព្យមួយឃ្លារបស់លោកប្រធានម៉ៅឆ្នាំ១៩៦៣ ដែលបាននិយាយថា "នៅលើផែនដីតួចមួយនេះមានសត្វរុយមួយចំនួនខំប្រឹងប្រែងហោះទៅបុកជញ្ជាំងស្លាប់ខ្លួនឯង" ដែលមានន័យថា ប្រទេសចិនមិនដែលខ្លាចសត្រូវរបស់ខ្លួនឡើយ។ អត្ថាធិប្បាយនេះធ្វើឡើងនៅពេលមានភាពតានតឹងជាមួយកោះតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកនិយាយទូរសព្ទជាមួយប្រធានាធិបតីកោះតៃវ៉ាន់ ដែលធ្វើឲ្យទីក្រុងប៉េកាំងមានការខកចិត្តជាខ្លាំង៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ

បទពិសោធន៍របស់ប្រទេសចិនក្នុងហិរញ្ញវត្ថុដែលមានរាប់បញ្ចូលមានប្រយោជន៍ដល់បណ្តាប្រទេសដទៃទៀត

ប្រធានាធិបតីកូរ៉េខាងត្បូងសាទរតួនាទីរបស់ចិនស្តីពីបញ្ហាឧបទ្វីបកូរ៉េ

ប្រធានាធិបតីចិនជួបជាមួយស្តេចប្រទេសហូឡង់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2002
សប្ដាហ៍នេះ : 4664
ខែនេះ : 38281
សរុប : 17831903