ចិនប្រកាសប្រាប់បណ្តាខេត្តភាគខាងជើងឲ្យត្រៀមខ្លួនទប់ទល់ផ្សែងអ័ព្ទក្រាស់ដែលមកដល់




ក្រុងសៀងហៃ
ក្រសួងបរិស្ថានប្រទេសចិនបានប្រកាសប្រាប់តំបន់ខាងជើងឲ្យត្រៀមខ្លួនធ្វើសកម្មភាពជាបន្ទាន់នៅពេលដែលប្រទេសទាំងមូលកំពុងត្រៀមទប់ទល់ផ្សែងអ័ព្ទក្រាស់មួយទៀត ដែលកំពុងមកដល់។ ក្រសួងបរិស្ថាននៅក្នុងសេចក្តីប្រកាសចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ផ្សែងអ័ព្ទដ៏ក្រាស់ត្រូវបានរំពឹងថាកំពុងកើតមាននៅក្នុងតំបន់ ប៉េកាំង តៀនជីន ហ៊ីប៉ៃ ក៏ដូចជាខេត្តនៅជាប់គ្នាគឺខេត្តសានតុន និងខេត្តហ៊ីណាន។

ក្រសួងបាននិយាយថា ស្ថានភាពធាតុអាកាសមិនអំណោយផលនៅក្នុងតំបន់ត្រូវគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ហើយក្រសួងបានស្នើឲ្យរដ្ឋាភិបាលតាមតំបន់ចាត់វិធានការសមស្របដើម្បីកាត់បន្ថយការបញ្ចេញចោលផ្សែងអ័ព្ទទៅលើលំហរអាកាស។

សេចក្តីប្រកាសបាននិយាយថា ក្រសួងនឹងបញ្ជូនក្រុមត្រួតពិនិត្យ១០ក្រុមដើម្បីធ្វើឲ្យប្រាកដថា វិធានាការសង្គ្រោះបន្ទាន់ត្រូវបានអនុវត្ត និងដើម្បីចាត់វិធានការទៅលើក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពខុសច្បាប់។

ផ្នែកដ៏ធំនៃតំន់ភាគខាងជើងប្រទេសបានទទួលរងការចុះផ្សែងអ័ព្ទដ៏អាក្រក់ប្រកបដោយគ្រោះថ្នាក់ចាប់តាំងពីពាក់កណ្តាលខែធ្នូរហូតមកដែលនាំឲ្យអាជ្ញាធរចេញបញ្ជាឲ្យបិទរោងចក្ររាប់ពាន់។ ភេរវសញ្ញាក្រហមនៅទីក្រុងប៉េកាំងអំពីផ្សែងអ័ព្ទត្រូវបានលុបចោលកាលពីថ្ងៃទិ២២ ខែធ្នូ។ មួយថ្ងៃបន្ទាប់មកក្រសួងបានក្រើនរំលឹកក្រុមហ៊ុនជាង២០ ដែលមិនបានអនុវត្តច្បាប់សង្គ្រោះបន្ទាន់ ដែលមានបំណងឲ្យកាត់បន្ថយការបញ្ចេញផ្សែង។

ខេត្តហ៊ីប៉ៃត្រូវបានចាត់ទុកថាជាខេត្តដែលប៉ះទង្គិចភាពកខ្វក់ខ្លាំងជាងគេនៅក្នុងប្រទេសចិនបាននិយាយថា ខ្លួនបានដកស្រង់មេរៀនពិសោធន៍អំពីផ្សែងអ័ព្ទកាលពីសប្តាហ៍មុន និងបានដាក់ចេញនូវវិធានាការចាំបាច់ ដើម្បីធ្វើឲ្យអាកាសធាតុបានប្រសើរឡើងវិញ៕ លោក នរៈ


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនយល់អំពីភាពចាំបាច់ផ្នែកសន្តិសុខរបស់កូរ៉េខាងត្បូង ប៉ុន្តែប្រឆាំងការដាក់ពង្រាយមីស៊ីល

អតីតលេខាបក្សខេត្តហ៊ីបេរបស់ចិនត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំពីបទពុករលួយ

ចិន និងឥណ្ឌាមានប្រជាជនស្លាប់ជាងពាក់កណ្តាលនៃចំនួនអ្នកស្លាប់ក្នុងពិភពលោកឆ្នាំ២០១៥ដោយសារភាពកខ្វក់ក្នុងលំហរ

ចិនអញ្ជើញនាយករដ្ឋមន្ត្រីអង់គ្លេសចូលរួមកិច្ចប្រជុំកំពូលស្តីពី "ផ្លូវសូត្រថ្មី"

មីស៊ីលថ្មីរបស់ចិនបានបង្ហាញខ្លួននៅក្នុងសមយុទ្ធយោធាចុងក្រោយ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2950
សប្ដាហ៍នេះ : 36912
ខែនេះ : 271720
សរុប : 16142448