ចិនមិនអនុញ្ញាតឲ្យគេប្រើប្រាស់ទីក្រុងហុងកុងធ្វើជាមូលដ្ឋានវិទ្ធង្សនាឡើយ




ក្រុងប៉េកាំង
មន្ត្រីជាន់ខ្ពស់ចិនបាននិយាយថា ប្រទេសចិនមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើប្រាស់ទឹកដីក្រុងហុងកុងធ្វើជាមូលដ្ឋានសម្រាប់វិទ្ធង្សនាប្រឆាំងខ្លួន ឬក៏ដើម្បីបំផ្លាញដល់ស្ថេរភាពនយោបាយឡើយ។ មេដឹកនាំចិនកំពុងមានការព្រួយបារម្ភអំពីចលនាទាមទារឯករាជ្យនៅក្នុងទីក្រុងហុងកុង ដែលអង់គ្លេសបានប្រគល់ឲ្យចិនគ្រប់គ្រងវិញកាលពីឆ្នាំ១៩៩៧ ដោយសន្យាឲ្យមានស្វ័យភាពស្ថិតក្រោម "ប្រទេសមួយប្រព័ន្ធពីរ"។

នៅក្នុងបទសម្ភាសតាមទូរទស្សន៍ដែលផ្សាយកាលពីយប់ថ្ងៃអាទិត្យ លោក ហ្សាងស៊ី អាវមីង ប្រធានការិយាល័យទំនាក់ទំនងរបស់ចិនប្រចាំទីក្រុងហុងកុងបាននិយាយថា ទីក្រុងប៉េកាំងមិនជ្រៀតជ្រែកចូលបញ្ហាដែលធ្វើឲ្យប៉ះពាល់ទៅដល់ស្វ័យភាពរបស់ទីក្រុងហុងកុងឡើយ។

លោកបានបន្តថា "គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីមួយក្នុងទម្រង់ណាមួយដែលបំផ្លាញទៅដល់សន្តិសុខ និងអធិបតេ្យភាពរបស់ប្រទេសនោះទេ។ ពួកគេក៏មិនត្រូវបានអនុញ្ញាតឲ្យប្រឆាំងចំពោះអាជ្ញាធររដ្ឋបាលកណ្តាលឬរំលោភបំពានទៅលើច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុងឡើយ។ ពួកគេក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ទីក្រុងហុងកុងដើម្បីបញ្ជ្រាបចូលនូវសកម្មភាពវិទ្ធង្សនាប្រឆាំងចិនដីគោកបំផ្លាញដល់ស្ថេរភាពនយោបាយ និងសង្គមនោះឡើយ"។

ប្រធានាធិបតីចិនលោក ស៊ី ជីនភីងកាលពីខែធ្នូកន្លងមកបានប្រាប់លោក លឿង ជុងយីង ដែលជានាយកប្រតិបត្តិរបស់ទីក្រុងហុងកុងថា រដ្ឋាភិបាលកណ្តាលរបស់ចិនគាំទ្រយ៉ាងខ្លាំងក្លា រដ្ឋាភិបាលទីក្រុងហុងកុងដើម្បីទប់ទល់ចលនាទាមទារឯករាជ្យដែលកំពុងឃោសនាប្រមូលហិរញ្ញវត្ថុ។

អតីតដែនដីអាណានិគមអង់គ្លេសមួយនេះត្រូវបានប្រគល់ឲ្យចិនគ្រប់គ្រងវិញកាលពីឆ្នាំ១៩៩៧ក្រោមកិច្ចព្រមព្រៀង "ប្រទេសមួយប្រព័ន្ធពីរ" ដែលធានាដល់សេរីភាព និងស្វ័យភាពរួមមានប្រព័ន្ធច្បាប់ដោយឡែក"៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

លោក ធីលឡឺសុន បញ្ចប់ទស្សនកិច្ចជាមួយពាក្យសម្តីរាក់ទាក់ពីប្រនាធិបតីចិន

ចិនមានផែនការតំឡើងស្ថានីយ៍ត្រួតពិនិត្យបរិយាកាសនៅលើកោះក្នុងដែនសមុទ្រចិនខាងត្បូង

សន្និសីទកាសែតរបស់នាយករដ្ឋមន្ត្រីចិនសង្កត់ធ្ងន់បញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ ឯករាជ្យភាពតៃវ៉ាន់ និងសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក

នាយកប្រតិបត្តិទីក្រុងហុងកុងត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ចិន

ចិនបង្កើនការល្បាតនៅតាមសមុទ្រដើម្បីបង្កើតកងនាវាចម្បាំងលំដាប់លេខមួយ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 104
សប្ដាហ៍នេះ : 18988
ខែនេះ : 208880
សរុប : 16470888