សារ៉ាយ សក្កណាប្រកាសទទួលយកកំណើតកូនទី២




"ខ្មែរដេលី"
ភ្នំពេញ៖ ក្រោយរៀបការរួចជាមួយនឹងប្តីជាអាណិកជនរស់នៅសហរដ្ឋអាមេរិកក្តីក៏តារាសម្តែងស្រី សារ៉ាយ សក្កណា នៅតែចេញចូលស្រុកខ្មែរញឹកញាប់ព្រោះតែការងារមុខជំនួញហាងកែសម្ផស្ស។ ទោះជារវល់ច្រើននឹងមុខជំនួញក្តីក៏តារាស្រីរូបនេះមិនភ្លេចរិតចំណងស្នេហាប្តីប្រពន្ធ និងបង្កើនសុភមង្គលគ្រួសារដោយនាងគ្រោងនឹងយកកូនបន្ទាប់ទៀតសម្រាប់ឆ្នាំនេះ។

សារ៉ាយ សក្កណាបានលើកឡើងថា នាងចេញចូលស្រុកខ្មែរញឹកជាមួយនឹងស្វាមីព្រោះតែអាជីវកម្មរបស់នាងនៅស្រុកខ្មែរគឺហាងកែសម្រស់នោះដំណើរការកាន់តែល្អ ខណៈដែលអាហារដ្ឋាននៅតំបន់សាច់អាំងទួលគោកគឺស្ថិតក្រោមការគ្រប់គ្រងរបស់ម្តាយនាង។ នាងថាពេលខ្លះនាងចេញមកស្រុកខ្មែរតែម្នាក់ឯង ប៉ុន្តែពេលខ្លះមកជាមួយប្តីបើសិនជាគាត់ទំនេរព្រោះគាត់គឺជាអ្នកបង្កើតមុខរបរថ្មីសម្រាប់នាងហើយក៏ស្គាល់ច្រើនជាមួយអ្នកជំនាញផ្នែកសម្រស់នេះផងដែរ។ នាងថាមិនមានគម្រោងពង្រីកសាខាថ្មីនៅឡើយបើទោះបីជាទទួលការគាំទ្រច្រើនក្តី។ នាងថាចង់បន្តសង្កេតមើលបន្តិចសិន ហើយម្យ៉ាងទៀតនាងចង់ទុកពេលសម្រាកលំហែជាមួយក្រុមគ្រួសារខ្លះ។ នាងបញ្ជាក់ដែរថា លុយពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងលុយគឺសុភមង្គលក្រុមគ្រួសារ។ អ្វីដែលនាងចង់ធ្វើឲ្យសុភមង្គលក្រុមគ្រួសារកាន់តែរីកធំគឺនាងចង់បានកូនម្នាក់ទៀតដើម្បីបង្កើនសមាជិកក្រុមគ្រួសារ។ នាងថានាងមិនលេបថ្នាំ ឬប្រើប្រាស់វិធីពន្យាកំណើតណាមួយឡើយ គឺនាងនឹងទទួលយកកំណើតកូនបន្ទាប់ប្រសិនបើមានគឺជាការល្អ គ្រាដែលស្វាមីនាងក៏មិនចង់អូសបន្លាយពេលយូដែរ។ នាងថាស្វាមីនាងចង់បានកូនប្រុសម្នាក់ទៀតដែរគ្រាដែលកូនស្រីនាងមានវ័យ២ឆ្នាំហើយក្តី។ នាងរំពឹងទុកដែរថាឆ្នាំថ្មីនេះនាងនឹងទទួលបានដំណឹងល្អ ពីការពរពោះកូនបន្ទាប់។ សម្រាប់ការងារសិល្បៈនាងនៅតែទទួលសម្រាប់តែការងារសម្តែងណាដែលចំណាយពេលខ្លី ព្រោះតែនាងត្រូវចេញចូលក្រៅប្រទេសញឹកញាប់។

គួរបញ្ជាក់ដែរថា គួរបញ្ជាក់ផងដែរថាតួខ្មោចស្រីក្នុងរឿង "ក្រឡអីហ្នឹង" បានសម្រេចចិត្តចូលរោងការជាមួយលោកកែវប៊ុនមេត្រីអាយុជាង៣០ឆ្នាំកាលពីថ្ងៃ១២ធ្នូ២០១៣ក្រោយមកនាងបានទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីរហូតបច្ចុប្បន្ននិងទទួលបានចំណងដៃកូនស្រីម្នាក់៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 99
សប្ដាហ៍នេះ : 2370
ខែនេះ : 43452
សរុប : 17608104