ចិនបញ្ចេញនាវាផ្ទុកយន្តហោះទៅធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង




ក្រុងសៀងហៃ
នាវាផ្ទុកយន្តហោះដែលមានតែមួយគត់របស់ចិនបានចាប់ផ្តើមធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃចន្ទ បន្ទាប់ពីកោះតៃវ៉ាន់បាននិយាយថា នាវាផ្ទុកយន្តហោះដែលហែហមដោយនាវាប្រយុទ្ធបានឆ្លងកាត់ភាគខាងត្បូងក្នុងពេលភាពតានតឹងបន្តកើតឡើងរវាងភាគីទាំងពីរ។

នាវាផ្ទុកយន្តហោះឈ្មោះ Liaoning ផលិតក្នុងសម័យសហភាពសូវៀត និងនាវាចម្បាំងមួយចំនួនបានបើកក្រឡឹងនៅក្នុងសមុទ្រភាគខាងកើតកោះតៃវ៉ាន់ ដែលប្រទេសចិនតែងតែនិយាយថាជាសមយុទ្ធយោងទៅតាមច្បាប់អន្តរជាតិ។

មានយន្តហោះប្រយុទ្ធប្រភេទ J-15 ជាច្រើនគ្រឿងនៅលើនាវាផ្ទុកយន្តហោះក៏បានហោះហើរលើលំហរក្នុងស្ថានភាពសមុទ្រស្មុគស្មាញកាលពីថ្ងៃចន្ទ នេះបើយោងតាមវេបសាយផ្លូវការរបស់កងទ័ពរំដោះប្រជាជនចិន។ មានឧទ្ធម្ភាគចក្រជាច្រើនក៏បានចូលរួមក្នុងសមយុទ្ធនោះដែរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីទីតាំងជាក់ស្តែងឡើយ។

ប្រទេសចិនបានប្រកាសសិទ្ធិកាន់កាប់ភាគច្រើននៅសមុទ្រចិនខាងត្បូងដែលមាននាវាពាណិជ្ជកម្មឆ្លងកាត់មួយឆ្នាំៗមានតម្លៃប្រមាណ៥.០០០ពាន់លានដុល្លារ។ ប្រទេសជិតខាងរួមមានប្រ៊ុយណេ ហ្វ៊ីលីពីន វៀតណាម និងកោះតៃវ៉ាន់ក៏បានប្រកាសសិទ្ធដូចគ្នាដែរ។

សមយុទ្ធនោះបានធ្វើឡើងក្នុងពេលភាពតានតឹងកើនឡើងខ្ពស់ដែលកោះតៃវ៉ាន់ចង់ទាមទារប្រកាសឯករាជ្យដែលក្រុងប៉េកាំងចាត់ទុកជាខេត្តមួយរបស់ខ្លួន និងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ បានទូរសព្ទនិយាយជាមួយប្រធានាធិបតីកោះតៃវ៉ាន់ ដែលធ្វើឲ្យក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។

កាលពីខែធ្នូប្រទេសចិនបានធ្វើសមយុទ្ធបាញ់ក្រាប់ពិតលើកដំបូងដោយប្រើប្រាសនាវាផ្ទុកយន្តហោះទៅកៀបឧបទ្វីកូរ៉េហើយថ្ងៃទី២៥ខែធ្នូបានប្រកាសថា នាវាផ្ទុកយន្តហោះ Liaoning និងកងនាវានឹងធ្វើសមយុទ្ធនៅប៉ាស៊ីហ្វ៊ិកខាងលិច៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងរុស្ស៊ីស្វែងរកកិច្ចសហប្រតិបត្តិការយោធាឱ្យបានកាន់តែជិតស្និទ្ធ

ចិនអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាហ្សេរុយសាឡឹម

ចិនគ្មានចេតនាចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីទេ

ថៃយល់ព្រមលើការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ផ្លូវរថភ្លើងថៃ-ចិន

CPC នឹងធ្វើឱ្យស៊ីជំរៅកិច្ចសហប្រតិបត្តិការជាមិត្តជាមួយគណបក្សនយោបាយពិភពលោក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 621
សប្ដាហ៍នេះ : 2113
ខែនេះ : 21843
សរុប : 17693510