ប៉េងប៉ោងចង់បញ្ចប់វិបដិសារីរឿងគ្មានកូន




"ខ្មែរដេលី"
ភ្នំពេញ៖ ដើម្បីរិតចំណងសុភមង្គលកាន់តែផ្អែមល្ហែម តារាកំប្លែងស្រីអ្នកនាងមឿននិមលហៅនាងប៉េងប៉ោង ចង់បានកូនមួយពរនឹងគេ គ្រាដែលក្តីស្រមៃរយៈពេល១២ឆ្នាំនេះនៅមិនទាន់មានពន្លឺ។ នាងចង់បញ្ចប់ទុក្ខកង្វល់ទាំងអស់ក្នុងឆ្នាំនេះដោយពឹងផ្អែកទាំងលើផ្នែកវិទ្យាសាស្ត្រ និងក្បួនខ្នាតបុរាណខ្មែរដើម្បីបានកូននឹងគេ។

ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីនាងនិងស្វាមីសម្រេចចិត្តជ្រើសរើសថ្ងៃការជាថ្មីតាមក្បួនហោរាសាស្ត្រ។

អាពាហ៍ពិពាហ៍ជាលើកទី២របស់នាងត្រូវបានធ្វើឡើងនៅផ្ទះដោយមានពិធីតាមទំនៀមទម្លាប់មង្គលការទូទៅនិងបន្តទទួលភ្ញៀវនៅភោជនីយដ្ឋានសេវិនប្រាយផ្សារមាន់អាំងកាលពីថ្ងៃទី២ខែមករាដោយមានតារាសិល្ប: និងភ្ញៀវកិត្តិយសជាង៤០០នាក់ចូលរួម។

អ្នកនាងបញ្ជាក់ថាពេលនេះនាងមានវ័យ៤០ឆ្នាំហើយខណៈដែលស្វាមីនាងមានវ័យ៣៧ឆ្នាំប៉ុន្តែមិនទាន់មានកូនមួយគ្រាប់នៅឡើយ។អ្នកនាងប៉េងប៉ោងបានបង្ហាញពីវិប្បដិសារីដែលមានលទ្ធភាពរកលុយនិងខំតស៊ូរហូតដល់មានកេរ្តិ៍ឈ្មោះនៅក្នុងសិល្ប: ប៉ុន្តែមិនមានកូនម្នាក់។តាមរយៈកម្មវិធីមង្គលការជាថ្មីនេះនាងរំពឹងថាក្តីបំណងធំសំខាន់ក្នុងជីវិតរបស់នាងនឹងមានពន្លឺ។ប៉េង ប៉ោងបានទម្លាយសាពីក្តីអស់សង្ឃឹមក្នុងការពរពោះក្រោយពីរួមរស់ជាមួយស្វាមីអស់រយៈពេល១២ឆ្នាំមកហើយ។កូនស្រីតារាកំប្លែងនាយវីតាមីនសេរូបនេះលើកឡើងថាព្រោះតែរឿងកូននាងធ្លាប់ដេកកើតទុកច្រើនរហូតសម្រេចចិត្តបើកផ្លូវឲ្យស្វាមីស្វែងរកនារីដែលល្អនិងអាចធ្វើឲ្យស្វាមីនាងមានកូននិងសប្បាយចិត្តប៉ុន្តែស្វាមីនាងនៅតែមិនចាកចេញឆ្ងាយពីជីវិតនាងទេពោលគឺកាន់តែអាណិតនិងស្រលាញ់នាងកាន់តែខ្លាំងរហូតដល់ស្វាមីនាងពោលពាក្យមិនជ្រើសរើសយកនារីណាផ្សេងក្រៅពីនាងហើយសុខចិត្តលំបាកគ្រប់បែបយ៉ាងដើម្បីនាង។អ្វីដែលនាងចង់បានសម្រាប់ជីវិតស្នេហានាងជាជាងទ្រព្យសម្បត្តិនោះគឺកូនដែលជាតំណក់ឈាមរួមគ្នាមួយហើយនាងក៏មានជំនឿទាំងលើផ្នែកវិទ្យាសាស្ត្រនិងក្បួនទំនាយពីបុរាណដែរទើបនាងសម្រេចចិត្តទាំងថែទាំសុខភាពដោយធ្វើតាមការណែនាំក្រុមគ្រូពេទ្យនិងរៀបចំពិធីមង្គលការចំថ្ងៃទី២ខែមករានេះដែលជាពេលាល្អនោះ។អ្នកនាងប៉េងប៉ោងបានលើកឡើងថាពិធីរៀបការជាលើកទី២នេះគឺដើម្បីឧបកិច្ចថ្ងៃថ្មីខែថ្មីសម្រាប់ការចាប់ដៃជាមួយស្វាមីដដែលថាអ្នកនាងសុខចិត្តចំណាយថវិការៀបការជាថ្មីទាំងស្រុងបន្ទាប់ពីមានហោរាច្រើននាក់សុទ្ធតែទស្សន៍ទាយថាហេតុផលដែលនាំឲ្យនាងអ្នកនាងនិងស្វាមីឈឺច្រើននិងមិនអាចពរពោះបានដោយសារតែអាពាហ៍ពិពាហ៍កាលពី១២ឆ្នាំមុនខុសថ្ងៃខែពោលគឺខុសពេលា។នាងរំពឹងថា ពិធីនេះនឹងបើកផ្លូវឲ្យនាងទទួលបានចំណងដៃកូនមួយមិនថាប្រុសឬស្រីដើម្បីបង្កើនសុភមង្គលគ្រួសារ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”

អ៊ាមវន្នីភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 587
សប្ដាហ៍នេះ : 7993
ខែនេះ : 35034
សរុប : 17440937