ថៅកែជ្រូក ឈួនសុវណ្ណឆៃលេងឈុតគ្រឿងមាស ជិត ៥០ដំឡឹង




"ខ្មែរដេលី"
ភ្នំពេញ៖ តារាចម្រៀង និងជាថៅកែជ្រូកអ្នកនាង ឈួន សុវណ្ណឆៃ បានធ្វើឲ្យអ្នកចូលរួមពិធីមង្គលការអ្នកនាងប៉េងប៉ោងភ្ញាក់ផ្អើលខ្លាំងព្រោះតែតារាស្រីរូបនេះបានគ្រងនូវសម្លៀកបំពាក់ដ៏ស្រស់ស្អាត ជាមួយនឹងគ្រឿងមាសឆ្នៃយ៉ាងប្រណិតតាមក្បាច់បុរាណខ្មែរ ប្រមាណជិត៥០ដំឡឹងមាសសុទ្ធ។

អ្នកមេម៉ាយ ឈួន សុវណ្ណឆៃឆ្នៃគ្រឿងពេជ្រពាក់នៅនឹងខ្លួន គឺលើកនេះ នាងបានតម្រូវឲ្យជាងដ៏ល្បីមួយនៅជិតវត្តកោះច្នៃម៉ូតគ្រឿងមាសប្រណីតស្រស់ស្អាត។ នាងលើកឡើងថាគ្រឿងមាសរបស់នាងត្រូវបានច្នៃដោយក្រុមអ្នកជំនាញផ្នែកគ្រឿងមាស និងប្រាក់ដ៏មានទឹកដៃសម្រាប់ខ្សែរាជវង្ស។នាងបញ្ជាក់ថា ឈុតគ្រឿងមាសរបស់នាងច្នៃដោយក្បាច់ភ្ញីពីបុរាណដែលមើលមកមិនដូចការច្នៃរបស់ជាងនានា ដែលមានទាំងការបូប ខ្សែក្រវ៉ាត់ ក្រវឹល ចិញ្ចៀន ខ្សែក កងដៃជាដើម។ តារាស្រីរូបនេះលើកឡើងថាក្នុងមួយឈុតនោះរួមមាន ខ្សែករ-ក្រវិលទម្ងន់ជាង៨ដំឡឹង ខ្សែក្រវាត់ទម្ងន់២៦ដំឡឹង កាបូបដៃទម្ងន់១១ដំឡឹង និងចិញ្ចៀនដាំត្បួងរួមជាមួយកងដៃ មានទម្ងន់ជាង២ដំឡឹង។ អ្នកនាងថាមួយឈុតនេះមានទម្ងន់សរុបជាង៤៧ដំឡឹង ហើយជាថវិកដែលបានពីការលក់ជ្រូកសុទ្ធសាធ ដែលនាងទើបនឹងចាប់លក់កាលពីមួយរយៈមុននេះ។ នាងបញ្ជាក់ដែរថា មុខរបរចិញ្ចឹមជ្រូករបស់នាងនៅនតែដំណើរការទៅមុខជាធម្មតាដោយនាងមានកសិដ្ឋានចិញ្ចឹមជ្រូកសម្រាប់ក្រុមហ៊ុន CP ហើយក្រុមហ៊ុនក៏ទទួលទិញវិញនូវរាល់ជ្រូកទាំងអស់របស់នាង។ នាងមិនបានបញ្ជាក់អំពីប្រាក់ចំណេញនោះទេប៉ុន្តែការលក់ក្នុងមួយលើកៗរបស់នាងគឺបានមិនតិចជាង២ម៉ឺនដុល្លារអាមេរិកទេ។

នាងបញ្ជាក់ដែរថាមូលហេតុដែលនាងសម្រេចចិត្តលេងឈុតមាសជំនួសឈុតគ្រឿងត្បូងព្រោះមាសងាយនឹងធ្វើការលក់ដូរវិញដោយមិនប្រឈមនឹងការខាតបង់ច្រើនដូចគ្រឿងពេជ្រពិសេសគ្រឿងមាសនេះច្នៃដោយជាងខ្មែរមានជំនាញនិងបង្កប់ដោយអត្ថន័យលើកតំកើងស្នាដៃសិល្បៈខ្មែរផងដែរ។ប្រសិនបើគេគិតពីតម្លៃវិញគឺមិនក្រោម៧ម៉ឺនដុល្លារអាមេរិកទេសម្រាប់គ្រឿងមាសមួយឈុតនេះ។នាងនិយាយបែបលេងសើចថាក្រោយប្រមូលជ្រូកលក់នាងអាចទិញគ្រឿងមាសនេះបានហើយក៏ងាយនឹងបង្វិលលក់វិញដែរប្រសិនបើត្រូវការលុយចាំបាច់វិញ។ នាងហាក់មិនមបានបង្ហាញពីក្រីបារម្ភសុវត្ថិភាពក្រោយពីពាក់មាសស្រោចខ្លួននោះដែរព្រោះតែគ្រឿងអលង្ការនេះនាងពាក់វាតែនៅពិធីផ្លូវការធំដុំប៉ុណ្ណោះ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”

អ៊ាមវន្នីភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 482
សប្ដាហ៍នេះ : 1809
ខែនេះ : 86245
សរុប : 17300169