ពួកឧទ្ទាមវាយសន្ធប់ចូលពន្ធនាគារហ្វ៊ីលីពីនរំដោះចេញអ្នកទោស១៥៨នាក់




ក្រុងឃីដាប៉ាវ៉ាន់    មានអ្នកទោសជិត១៦០នាក់បានគេចខ្លួនបន្ទាប់ពីពួកឧទ្ទាមមូស្លឹមបានវាយសន្ធប់ចូលពន្ធនាគារមួយនៅក្នុងខេត្តភាគខាងជើងហ្វ៊ីលីពីនមុនពេលថ្ងៃរះកាលពីព្រឹកថ្ងៃពុធបានបន្សល់ទុកមនុស្ស៦នាក់ស្លាប់ក្នុងពេលកងទ័ពរដ្ឋាភិបាលបាញ់តបតជាមួយពួកប្រដាប់អាវុធ។

លោក ភីតធឺរ ចនបុនហ្កាត ប្រធានពន្ធនាគារខេត្តកូតាបាតូបាននិយាយថា ពួកជនប្រដាប់អាវុធបានវាយសន្ធប់ចូលពន្ធនាគារក្នុងទីក្រុងឃីដាប៉ានវ៉ាន ដែលមានចម្ងាយប្រមាណ៩៣០គីឡូម៉ែត្រភាគអាគ្នេយ៍រដ្ឋធានីម៉ានីល។

លោក បុនហ្កាត និងមេប៉ូលិស លោក លីអូ អាចេរ៉ូ បាននិយាយថា ការបាញ់គ្នាបានបន្តជាច្រើនម៉ោង ហើយកងទ័ព និងប៉ូលិសរួមមានរថពាសដែកមួយចំនួនបានបន្តការុករកតាមប្រមាញ់នៅក្នុងព្រៃជុំវិញ ដើម្បីតាមចាប់មកវិញអ្នកទោសដែលរត់គេចខ្លួន។

លោក បុនហ្កាត បាននិយាយថា ពួកប្រយុទ្ធនោះបំពាក់ដោយអាវុធធុនធ្ងន់ត្រូវបានគេសង្ស័យថា ជាសមាជិករបស់ពួកឧទ្ទាមអ៊ិស្លាម បាងសាម៉ូរ៉ូ ដែលបំបែកខ្លួនចេញពីរណសិរ្យរំដោះជាតិអ៊ិស្លាមម៉ូរ៉ូ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាល។

ពន្ធនាគារនោះមានអ្នកទោសជាង១.៥០០នាក់រួមមានពួកសមាជិកក្រុមឧទ្ទាមបាងសាម៉ូរ៉ូ ដែលប្រឈមមុខបទចោទប្រកាន់អំពីការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅក្នុងខេត្តកូតាបាតូ ហើយនេះជាការវាយប្រហារលើកទីបីទៅលើពន្ធនាគារមួយនេះដោយគិតចាប់តាំងពីឆ្នាំ២០០៧។

ប្រធានភូមិនៅក្បែរនោះបាននិយាយថា សំឡេងកាំភ្លើងបានដាសអ្នកភូមិឲ្យក្រោកឡើងហើយបានរៀបចំកម្លាំងការពារកុំឲ្យពួកអ្នកទោសរត់ចូលភូមិ ដើម្បីលាក់ខ្លួនឬចាប់អ្នកស្រុកធ្វើជាចំណាប់ខ្មាំង៕ លោក នរៈ


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អាហ្រ្វិកខាងត្បូងទទូចដល់ប្រទេសហ្ស៊ីមបាវ៉េដោះស្រាយភាពទាល់ច្រកនយោបាយដោយសន្តិភាព

អាហ្រ្វិកខាងត្បូងទទូចដល់ប្រទេសហ្ស៊ីមបាវ៉េដោះស្រាយភាពទាល់ច្រកនយោបាយដោយសន្តិភាព

រុស្ស៊ីចោទក្រុមចម្រុះដឹកនាំដោយអាមេរិកពីបទធ្វើឱ្យរំខានដល់ប្រតិបត្តិការប្រឆាំង IS របស់ខ្លួននៅស៊ីរី

ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនៅអ៊ីរ៉ង់ឡើងដល់៤៤៥នាក់ និង៧.១០០នាក់របួស

អាស៊ាន និងហុងកុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 97
សប្ដាហ៍នេះ : 2368
ខែនេះ : 43450
សរុប : 17608102