បារាំងចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីកូសូវ៉ូ ដែលប្រទេសស៊ែបតាមស្វែងរក




ក្រុងប៉ារីស
អតីតនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក រ៉ាមូស ហារ៉ាឌីណាច ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង កាលពីថ្ងៃពុធ ជាការឆ្លើយតបទៅតាមដីកាចាប់ខ្លួនអន្តរជាតិពីបទឧក្រិដ្ឋសង្គ្រាមដែលប្តឹងដោយប្រទេសស៊ែប។

លោក ហារ៉ាឌី ដែលត្រូវបានកាត់ទោសចំនួនពីរដង និងបានរួចផុតពីការចោទប្រកាន់នោះ គឺជាមេដឹកនាំពួកទ័ពប៉ារ៉ា ដែលប្រយុទ្ធតស៊ូដើម្បីកូសូវ៉ូ ជាខេត្តមួយរបស់ស៊ែប ដែលមានជនជាតិភាគតិចអាល់បានីភាគច្រើនរស់នៅ ដើម្បីទទួលបានឯករាជ្យ។

លោកត្រូវបានចាប់ខ្លួនពេលចេញពីរដ្ឋធានីព្រីស្ទីនណារបស់កូសូវ៉ូមកកាន់ព្រលានយន្តហោះ Freiburg នៅក្បែរប្រទេសស៊្វីសជាប់ព្រំដែនអាល្លឺម៉ង់។ ក្រសួងយុត្តិធម៌បារាំងកំពុងតែពិនិត្យមើលសំណើររបស់ប្រទេសស៊ែប។ នៅក្នុងទីក្រុងព្រីស្ទីនណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូសូវ៉ូ លោក ឌូរ៉ាតាហុងហ្សា បានអះអាងថា លោក ហារ៉ាឌីណាច អាយុ៤៨ឆ្នាំត្រូវបានឃុំខ្លួនហើយ។ លោកបានបន្តថា "យើងនឹងធ្វើទៅតាមជំហាននីមួយៗ ដើម្បីធានាថា លោក ហារ៉ាឌីណាច នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ"។ ជម្លោះកូសូវ៉ូ ១៩៩៨-១៩៩៩ គឺជាសង្គ្រាមចុងក្រោយនៃការផ្តាច់ខ្លួនចេញពីអតីតយូហ្គោស្លាវី។

សង្គ្រាមនោះបានឡើងដល់កម្រិតកំពូលនៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់ណាតូ ប្រឆាំងប្រទេសស៊ែប ហើយនៅឆ្នាំ២០០៨ កូសូវ៉ូ បានឯករាជ្យ ប៉ុន្តែមិនត្រូវបានទទួលស្គាល់ដោយទីក្រុងប៊ែលហ្ក្រាដឡើយ។ លោក ហារ៉ាឌីណាច គឺជាមេបញ្ជាការបងទ័ពរំដោះកូសូវ៉ូ អំឡុងពេលសង្គ្រាមបានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៥ ប៉ុន្តែបានចុះចេញពីតំណែងបន្ទាប់ពីមានការចោទប្រកាន់ចំនួន៣៧ករណីក្នុងបទឧក្រិដ្ឋកម្មសង្គ្រាមពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ លោកបានរួចផុតពីការចោទប្រកាន់នៅឆ្នាំ២០០៨ ហើយក៏ត្រូវបានកាត់ទោសជាថ្មីនៅឆ្នាំ២០១២ រឿងក្តីតូចតាច។

ប៉ុន្តែប្រទេសស៊ែបនៅតែបន្តការកៀបសង្កត់ឲ្យមានការកាត់ក្តីជាថ្មី និងបានចេញដីកាចាប់ខ្លួនអន្តរជាតិ ដែលនាំទៅដល់ការចាប់ឃុំខ្លួនរយៈពេលខ្លីនៅពេលលោកឆ្លងកាត់ប្រទេសស្លូវឺនៀកាលពីខែមិថុនា ឆ្នាំ២០១៥៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនអាចបញ្ជូនយន្តហោះប្រយុទ្ធទៅដាក់លើកកោះសិប្បនិមិត្តនៅពេលណាមួយ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាប់បារាំងថា មិនទាន់បានត្រៀមធ្វើការសម្រេចចិត្តទិញយន្តហោះប្រយុទ្ធ Rafale នៅឡើយទេ

លោកស្រី ឡឺបង់ បាននិយាយថា សហភពអឺរ៉ុបនឹងស្លាប់ហើយពួកសាកលភាវូបនីយកម្មនឹងបរាជ័យ

ក្រុងវ៉ាស៊ីនតោនថ្កោលទោសការចាប់ខ្លួនបាតុកររាប់ពាន់នាក់នៅប្រទេសរុស្ស៊ី

លោក លីលឡឺសុន និងចូលប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការណាតូនៅថ្ងៃទី៣១ ខែមីនា បញ្ជប់ភាពសៅហ្មង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 172
សប្ដាហ៍នេះ : 19057
ខែនេះ : 208949
សរុប : 16470956