តុលាការធម្មនុញ្ញចាប់ផ្តើមបើកសវនាការរឿងអាស្រូវប្រធានាធិបតីកូរ៉េខាងត្បូង




ក្រុងសេអ៊ូល
តុលាការធម្មនុញ្ញកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានចាប់ផ្តើមស្តាប់នូវទឡ្ហីករណ៍ផ្ទាល់មាត់ក្នុងសវនាការចោទប្រកាន់លោកស្រី ប៉ាក ហ្គឺនហេ ប្រធានាធិបតីកូរ៉េខាងត្បូង ដែលរដ្ឋសភាបានបោះឆ្នោតឲ្យមានការចោទប្រកាន់អំពីរឿងអាស្រូវពុករលួយដែលបានអូសទាញប្រជាជនរាប់លាន់នាក់មកចូលរួមធ្វើបាតុកម្មរៀងរាល់ចុងសប្តាហ៍អស់រយៈពេលជាច្រើនខែកន្លងមក។

មេធាវី និងសមាជិកសភារបស់លោកស្រី ប៉ាក ហ្គឺនហេ ដែលមកធ្វើជារដ្ឋអាជ្ញានៅក្នុងសវនាការបានប្រើប្រាស់ទឡ្ហីករណ៍ចង្អុលបង្ហាញកាលពីថ្ងៃព្រហស្បតិ៍អំពីសុពលភាពនៃការចោទប្រកាន់ដែលថា លោកស្រី ប៉ាក ហ្គឺន ហេ បានសមគំនិតជាមួយមនុស្សជំនិតឲ្យទៅគំរាមយកប្រាក់ពីក្រុមហ៊ុនមួយចំនួននិងបានអនុញ្ញាតឲ្យមិត្តភក្តិរបស់ខ្លួនជ្រៀតជ្រែកដោយខុសច្បាប់ចូលក្នុងកិច្ចការរបស់រដ្ឋាភិបាល។

លោក ខេវីអុង សេអុងដុង ប្រធានរដ្ឋអាជ្ញាក្នុងសវនាការបាននិយាយថា លោកស្រី ប៉ាក ហ្គឺនហេ បានក្បត់ប្រជាជនដែលជឿទុកចិត្តបោះឆ្នោតឲ្យ និងបានរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ។ មេធាវីរបស់លោកស្រីប៉ាក គឺលោក ចុងហ៊ីវ៉ាន បាននិយាយថា ការចោទប្រកាន់ដែលបានបញ្ជាក់នៅក្នុងឯកសារគឺគ្មានភស្តុតាង និងមិនមានហេតុផលខាងផ្លូវច្បាប់ទេ ពីព្រោះពាក្យបណ្តឹងទាំងនោះផ្អែកទៅលើតែការចោទប្រកាន់ និងសេចក្តីរាយការណ៍របស់សារព័ត៌មានតែប៉ុណ្ណោះ។

សវនាការតុលាការធម្មនុញ្ញកាលពីថ្ងៃព្រហស្បតិ៍បានដំណើរការដោយគ្មានវត្តមានលោកស្រី ប៉ាក ហ្គឺនហេ ឡើយ ដោយលោកស្រីបដិសេធចោលការធ្វើសាក្ខីកម្មជាលើកទីពីរនេះ បន្ទាប់ពីមិនបានបង្ហាញខ្លួនលើកទីមួយ ក្នុងសវនាការកាលពីថ្ងៃអង្គារ៍។ តុលាការធម្មនុញ្ញនេះមានចៅក្រម៩រូបមិនមានសិទ្ធចាប់បង្ខំឲ្យលោកស្រី ប៉ាក បង្ហាញខ្លួនក្នុងសវនាការឡើយ។

លោក ហាន សាងហ៊ី សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យ Konkuk ក្នុងទីក្រុងសេអ៊ូល បាននិយាយថា មេធាវីលោកស្រី ប៉ាក មិនចង់ឲ្យលោកស្រីធ្វើសក្ខីកម្មទេពីព្រោះទឡ្ហីករណ៍ សំខាន់គឺថា ការចោទប្រកាន់ប្រឆាំងលោកស្រីប៉ាក ពុំមានភស្តុតាំងគ្រប់គ្រាន់ទេ។ តុលាការដែលបន្តស្តាប់សក្ខីកម្មរហូតដល់ព្រលប់ថ្ងៃព្រហស្បតិ៍នេះមានពេល៦ខែ ដើម្បីសម្រេចឲ្យលោកស្រីចុះចេញឬនៅបន្តតំណែង៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

កងកាំភ្លើងធំមានមូលដ្ឋាននៅអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកូរ៉េខាងត្បូង

គូប្រជែងប៉ាឡេស្ទីនព្រមព្រៀងគ្នាបញ្ចប់ជម្លោះសម្រាប់ការផ្សះផ្សាគ្នា

ការចាក់ប្រេងឡើងវិញឱ្យនាវាចម្បាំងអាមេរិករបស់ជប៉ុននៅក្រោមច្បាប់សន្តិសុខថ្មីបង្កឱ្យមានរឿងចម្រូងចម្រាស់

កូរ៉េខាងត្បូង កិច្ចប្រជុំកំពូលត្រីភាគីជាមួយអាមេរិក, ជប៉ុន ក្នុងក្រុងញូវយ៉កស្ថិតក្រោមការពិភាក្សាគ្នា

កូរ៉េខាងត្បូងពិចារណាវិធានការការទូតបង្កើនការកៀបសង្កត់លើកូរ៉េខាងជើង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 589
សប្ដាហ៍នេះ : 7995
ខែនេះ : 35036
សរុប : 17440939