គង់សុជាតិសម្រាលកូនស្រីតាមក្តីសុបិន្ត




"ខ្មែរដេលី"
ភ្នំពេញ៖ក្រោយរៀបការជាមួយគ្នាបានជាង៣ឆ្នាំគូស្នេហ៍ជាពិធីករល្បី គូលោកជាវិបុលនិងអ្នកនាងគង់សុជាតិបានសម្រេចក្តីសុបិន្តក្នុងការបង្កើតកូនដែលជាតំណក់ឈាមរួមគ្នាហើយ។
    គង់សុជាតិបានរៀបការជាមួយលោកជាវិបុលកាលពីថ្ងៃទី០៩វិច្ឆិកា២០១៣នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ដោយចំណាយថវិការជាច្រើនម៉ឺនដុល្លារ។ក្រោយរៀបការជាង៣ឆ្នាំនោះសុជាតិនិងវិបុលចង់អស់សង្ឃឹមរឿងយកកូនរហូតដល់មានការជជែកជាមួយគ្រូពេទ្យជំនាញក្រៅស្រុកជាច្រើន។អ្នកទាំងពីមានឱកាសមានកូនដូចបំណងក្រោយពីបានទៅប្រឹក្សាជាមួយមន្ទីរពេទ្យមួយនៅភ្នំពេញ។ ដំណឹងភ្ញាក់ផ្អើលនៃការពរពោះកូនដំបូងបានធ្វើឲ្យអ្នកគាំទ្រនាងអបអរសាទរហើយពេលនេះកូនស្រីនាងបានសម្រាលដោយសុវត្ថិភាពហើយ។ ម្ចាស់ហាងកែសម្ផស្សរូបនេះបានបានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា”ម្តាយរំភើបណាស់ដែរកូនស្រីម្តាយកើតមកដោយសុវត្ថិភាពដោយមានបា់បា់នៅជិតរហូត”។ខណៈដែលនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ លោក ជាវិបុលវិញ គេឃើញមានរូថថតជាច្រើនសន្លឹកដែលលោកនៅកៀកកើយជិតប្រពន្ធទាំងមុននិងក្រោយពេលសម្រាល។ ទោះជាយ៉ាងណាគេមិនអាចស្វែងរកការបញ្ជាក់បន្ថែមពីលោកជាវិបុលនិងអ្នកនាងគង់សុជាតិបាននៅឡើយទេប៉ុន្តែតាមរយៈសាច់ញាតិអ្នកទាំងពីរបានបញ្ជាក់ថាកូនស្រីរបស់អ្នកនាងគង់សុជាតិឈ្មោះជាសុជាតិនារីដូរីបានកើតកាលពីថ្ងៃ០៤មករា២០១៧នេះនៅវេលាម៉ោង១១និង២៥នាទីនៅមន្ធីពេទ្យកំពូលពេជ្រ។អ្នកជិតស្និតក្រុមគ្រូសារគង់សុជាតិក៏បានបង្ហាញអារម្មណ៏អបអរសារទរដល់សមាជិកថ្មីរបស់ប្ដីប្រពន្ធអ្នកសិល្បះល្បី១គូនេះដែរហើយលោកជាវិបុលបានបង្ហាញទឹកមុខរីករាយជាខ្លាំងនៅពេលដែលទទួលបានការដូរតំណក់ឈាមជាលើកដំបូងជាមួយអ្នកនាងសុជាតិ។ អ្នកជិតដិតនាងលើកឡើងថាថាសុជាតិបានសម្រេចចិត្តសម្រាលកូននៅក្នុងស្រុកព្រោះតែនាងយល់ថាពេទ្យក្នុងស្រុកមានជំនាញខ្ពស់ដែលអាចឲ្យនាងទុកចិត្តបាន។មុនពេលសម្រាលនាងបានសម្រុកថតកម្មវិធីជាច្រើនរបស់ទូរទស្សន៍My TVហើយដែរហើយនាងនឹងសម្រាកមើលថែបុត្រក្នុងរយៈពេលខ្លីប៉ុណ្ណោះព្រោះតែនាងមានការងារច្រើនដែលរងចាំនាង៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 82
សប្ដាហ៍នេះ : 2353
ខែនេះ : 43435
សរុប : 17608087