ហេងពិសិដ្ឋត្រៀមបើកមុខជំនួញភ្លាមៗក្រោយរៀបការ




"ខ្មែរដេលី"
ភ្នំពេញ៖តារាសម្តែងនិងពិធីករហេងពីសិដ្ឋបានចូលរោងការជាមួយនឹងកូនស្រីមន្ត្រីគយដ៏ស្រស់សោភាម្នាក់នៅថ្ងៃទី៤ខែមករានេះនៅមជ្ឈមណ្ឌលកោះពេជ្រអគារK ដែលភ្ញៀវភាគច្រើនជាអ្នកជំនួញនិងមន្ត្រីមានមុខមាត់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ក្រោយរៀបការរួចភ្លាមៗតារាសម្តែងរូបនេះនឹងបោះទុនសម្រាប់បង្កើតមុខរបរថ្មីមួយទៀតសម្រាប់គ្រួសារ។

លោកហេងពិសិដ្ឋបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកមុខជំនួញមកពីក្រៅប្រទេស បានរៀបការ ជាមួយអ្នកនាងណយម៉េងចាន់លាភដែលមានវ័យ២៣ឆ្នាំជាកូនស្រីអតីមន្ត្រីគយច្រកអន្តរជាតិមួយ។តារាសម្តែងវ័យ២៨ឆ្នាំរូបនេះលើកឡើងដែរថាការងារជាអ្នកគ្រប់គ្រងទូទៅនៅហាងការ៉េមTOTOគឺលោកនៅតែបន្តធ្វើដដែលហើយសម្រាប់ការងារសិល្បៈក៏លោកមិនបញ្ចប់ដែរហើយក្រោយពេលរៀបការលោកនឹងចូលថតខ្សែភាពយន្តថ្មីមួយផងដែរ។អ្វីដែលជាគម្រោងបន្ទាប់សម្រាប់លោកគឺបង្កើតមុខរបរថ្មីសម្រាប់ទ្រទ្រង់គ្រួសារ។

គម្រោងនោះគឺការបើកភោជនីយដ្ឋាននៅផ្សារទំនើបដែលគ្រោងសហការជាមួយនឹងអ្នកជំនាញផ្នែកម្ហូបអាហារមកពីប្រទេសម៉ាឡេស៊ីដែលជំនាញលើម្ហូបអាស៊ីនោះដោយនឹងទុកមុខជំនួញនេះឲ្យភរិយាជាអ្នកជួយមើលការខុសត្រូវ។ សម្រាប់ទីតាំងលោកអាចនឹងជ្រើសរើសយកផ្សារទំនើបអ៊ីអនសម្រាប់ដំណើរការអាជីវកម្មថ្មីនេះ។ លោកមិនបានបញ្ជាក់អំពីចំនួនទុនក្នុងការបង្កើតមុខរបរថ្មីនេះទេប៉ុន្តែលោកលើកឡើងថាមិនមែនជាការទិញផ្ទះទិញហាងទេដូចនេះការចំណាយសមល្មមមួយទៅតាមលទ្ធភាព។

ទោះបីជាចូលរោងការនិងបង្កើតមុខរបរថ្មីក្តីក៏លោកក៏នៅតែបន្តការងារជាពិធីករនិងច្រៀងនៅកម្មវិធីនានាដែរប្រសិនបើឱកាសហុចឲ្យពិសេសលោកមានគម្រោងចង់ផលិតកម្មវិធីសម្រាប់ចាក់ផ្សាយលើស្ថានីយទូរទស្សន៍ផងដែរ ហើយលោកក៏បានត្រៀមខ្លួនថតខ្សែភាពយន្តថ្មីមួយនៅពេលខាងមុខផងដែរ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”

អ៊ាមវន្នីភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច

ទើបបាន៣ខែកូនស្រីគង់សុជាតិមានតម្លៃខ្លួនជិត១ម៉ឺនដុល្លារ

រឿង”សសរកន្លោង”ទាក់ទាញខ្លាំង

ឈិតសុជាតាបង្ហាញមុខកូន តែមិនបង្ហាញមុខប្តី


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 86
សប្ដាហ៍នេះ : 18970
ខែនេះ : 208862
សរុប : 16470870