បេសកជនជប៉ុនប្រចាំកូរ៉េខាងត្បូងត្រូវបានហៅមកវិញដោយសារតែរូបសំណាកស្ត្រីទាសករផ្លូវភេទ




ក្រុងតូក្យូ
ប្រទេសជប៉ុនបានហៅមកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសកូរ៉េខាងត្បូង ជាការឆ្លើយតបទៅនឹងការដាក់តាំងរូបសំណាកស្ត្រីទាសករផ្លូវភេទនៅពីមុខស្ថានកុងស៊ុលជប៉ុនក្នុងទីក្រុងប៊ូសាន។

លោក យ៉ាស៊ូម៉ាសា ណាហ្គាមីនី ជាឯកអគ្គរាជទូតជប៉ុននៅក្នុងទីក្រុងសេអ៊ូលផង និងនៅក្នុងស្ថានកុងស៊ុលទីក្រុងប៊ូសានផងត្រូវបានហៅត្រឡប់ទៅប្រទេសជប៉ុនវិញជាបណ្តោះអាសន្ន នេះបើយោងតាមសម្តីលោក យ៉ូស៊ី ហ៊ីដេស៊ូហ្គា នាយកខុទ្ទការល័យទីស្តីការនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយប្រាប់អ្នកកាសែតក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ។

"ស្ត្រីទាសករផ្លូវភេទ" គឺចង់និយាយាសំដៅទៅរកស្ត្រីនៅទ្វីបអាស៊ីដែលបានចាប់បង្ខំឲ្យទៅផ្តល់សេវាផ្លូវភេទនៅក្នុងផ្ទះបនស្រីនៅឯសមរភូមិជួរមុខសម្រាប់ទាហានជប៉ុនអំឡុងសង្គ្រាមលោកលើកទីពីរ។

លោក ស៊ូហ្គា បានហៅការដាក់តាំងរូបសំណាកនោះថាជាប្រការ "គួរឲ្យសោកស្តាយបំផុត" ចាប់តាំងពីកូរ៉េខាងត្បូង និងជប៉ុនបានឈានទៅដល់អ្វីដែលហៅថា កិច្ចព្រមព្រៀងចុងក្រោយ ដើម្បីដោះស្រាយជម្លោះអំពីបញ្ហានេះកាលពីចុងឆ្នាំ២០១៥។

ពួកសកម្មជនកូរ៉េខាងត្បូងបានប្រឆាំងកិច្ចព្រមព្រៀងនោះ។ រូបសំណាកស្ត្រីទាសករផ្លូវភេទមួយបានដាក់តាំងនៅពីមុខស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូលកាលពីឆ្នាំ២០១១ នៅគង់វង្សរហូតដល់សព្វថ្ងៃ។ ហើយពួកសកម្មជនក៏បានដាក់តាំងរូបសំណាក់ស្ត្រីទាសករផ្លូវភេទមួយទៀតនៅពីមុខស្ថានកុងស៊ុលជប៉ុនក្នុងទីក្រុងប៊ូសានកាលពីចុងខែធ្នូកន្លងមក។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានហៅការសម្រេចចិត្តរបស់ជប៉ុន ហៅឯកអគ្គរាជទូតត្រឡប់ទៅវិញថាជាប្រការគួរឲ្យសោកស្តាយបំផុតដោយបានបន្ថែមថា ប្រទេសទាំងពីរគួរតែបោះជំហានទៅមុខនៅក្នុងទំនាក់ទំនងទ្វេភាគីដោយផ្អែកលើមូលដ្ឋាននៃជំនឿទុកចិត្ត ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនអាចបញ្ជូនយន្តហោះប្រយុទ្ធទៅដាក់លើកកោះសិប្បនិមិត្តនៅពេលណាមួយ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាប់បារាំងថា មិនទាន់បានត្រៀមធ្វើការសម្រេចចិត្តទិញយន្តហោះប្រយុទ្ធ Rafale នៅឡើយទេ

លោកស្រី ឡឺបង់ បាននិយាយថា សហភពអឺរ៉ុបនឹងស្លាប់ហើយពួកសាកលភាវូបនីយកម្មនឹងបរាជ័យ

ក្រុងវ៉ាស៊ីនតោនថ្កោលទោសការចាប់ខ្លួនបាតុកររាប់ពាន់នាក់នៅប្រទេសរុស្ស៊ី

លោក លីលឡឺសុន និងចូលប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការណាតូនៅថ្ងៃទី៣១ ខែមីនា បញ្ជប់ភាពសៅហ្មង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 155
សប្ដាហ៍នេះ : 19040
ខែនេះ : 208932
សរុប : 16470939