រដ្ឋមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ចិននឹងសងសឹកវិញដោយប្រយោលចំពោះប្រព័ន្ធមីស៊ីល THAAD




ក្រុងសេចុង
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយថា គេមានការសង្ស័យថាប្រទេសចិនកំពុងធ្វើសកម្មភាពដោយប្រយោលប្រឆាំងការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ដើម្បីដាកពង្រាយប្រព័ន្ធមីស៊ីល THAAD របស់អាម៉េរិក។ ប្រទេសចិនមានការព្រួយបារម្ភថា រ៉ាដាសម្រាប់ប្រព័ន្ធមីស៊ីល THAAD អាចជ្រាបចូលក្នុងទឹកដីចិន ដឹងពីទីកន្លែងអាវុធនុយក្លេអ៊ែរ ហើយចិនបានប្រឆាំងការដាក់ពង្រាយមីស៊ីលនៅកូរ៉េខាងត្បូង។

កូរ៉េខាងត្បូង និងអាម៉េរិកបាននិយាយថា ប្រព័ន្ធមីស៊ីលនោះមានគោលបំណងតែមួយគត់គឺឆ្លើយតបទៅនឹងការគំរាមកំហែងចេញពីប្រទេសកូរ៉េខាងជើង។ ប្រព័ន្ធមីស៊ីនឹងដាក់ពង្រាយក្នុងឆ្នាំ២០១៧នេះ។

លោក យូ អ៊ីលហូ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងបានប្រាប់សន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងសេចុងថា "ប្រទសេចិនបានបដិសេធជាផ្លូវការ ប៉ុន្តែយើងគិតថាចិននឹងមានសកម្មភាពជាប់ទាក់ទិននឹងបញ្ហានេះ ហើយនឹងមានការឆ្លើយតបដោយប្រយោល"។ លោកបានបន្តថា "ពិបាកនឹងនិយាយបានអំពីអ្វីដែលពួកគេចង់ធ្វើស្រេចតែចិត្តនៅពេលពួកគេច្រានចោលជាផ្លូវការនោះ"។

លោក យូ មិនបាននិយាយលម្អិតអំពីអ្វីដែលលោកចង់និយាយពី "សកម្មភាពប្រយោល" នោះទេ ប៉ុន្តែប្រទេសចិនថ្មីៗនេះបានច្រានចោលសំណើររបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ដើម្បីសុំបន្ថែមជើងហោះហើររវាងប្រទេសទាំងពីរ។

កាលពីថ្ងៃអាទិត្យលោក យូ អ៊ីលហូ បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិនិត្យមើលអំពីការសម្រេចចិត្តរបស់ប្រទេសចិនដែលច្រានចោលសំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ដែលបានធ្វើឡើងនៅមុនពេលបុណ្យចូលឆ្នាំចិន ដែលហាក់ដូចជាជាប់ពាក់ព័ន្ធទៅនឹងបញ្ហាពង្រាយប្រព័ន្ធមីស៊ីល THAAD ៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ឥណ្ឌូណេស៊ីនិយាយថា ជនសង្ស័យកូរ៉េខាងជើងបីនាក់បានជិះយន្តហោះទៅកាន់ទីក្រុងឌូបៃ

ការរុញច្រានគ្នាទៅវិញទៅមករវាងព្រះសង្ឃ និងប៉ូលិសថៃ ដែលតាមចាប់ខ្លួនអតីតព្រះចៅអធិការវត្ត

សភាអាម៉េរិកចង់ដាក់បន្ថែមកូរ៉េខាងជើងចូលក្នុងបញ្ជីខ្មៅភេរវកម្ម

អ្នកស្នងមរតកក្រុមហ៊ុនសាមស៊ុងត្រូវបានចាប់ខ្លួនពីបទពុករលួយ

ទូតអាម៉េរិកប្រចាំអ.ស.បនិយាយថា លោក ត្រាំ គាំទ្រដំណោះស្រាយរដ្ឋពីររវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2934
សប្ដាហ៍នេះ : 36897
ខែនេះ : 271704
សរុប : 16142432